ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ទម្លាយ​មូលហេតុ​ចង់​ចេញពី Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​ដែល​ថា Lionel Messi អាច​ចាក​ចេញពី FC Barcelona…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​ដែល​ថា Lionel Messi អាច​ចាក​ចេញពី FC Barcelona តែងតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នឹក​មិនឃើញ​ពី​មូលហេតុ​។ នៅ​ពេល​នេះ Messi បាន​ប្រាប់​ពី​មូលហេតុ ដែល​ពេល​មួយ​នោះ​គាត់​គិត​ថា​ចង់​ចេញពី​ក្លិប ។

វា​ត្រូវ​បាន​បញ្ជាក់​នៅ​ដើមឆ្នាំ​នេះ​ថា កា​ពី​ទែន​ក្រុម​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​ក្លិប​អនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​សុំ​ឈប់​ពី​ក្លិប នៅ​ពេល​ណា​ក៏​បាន ឱ្យ​តែ​នៅ​ក្រោយ​ខែឧសភា មិន​ថា​ឆ្នាំ​ណា​នោះ​ទេ តែ​គាត់​បាន​ប្រាប់​ថា គាត់​ចង់​នៅ​លេង​បន្ត​ឱ្យ Barcelona រហូត​ទាល់តែ​ដល់​ថ្ងៃ​បញ្ចប់​នៃ​អាជីព​កីឡាករ​បាល់ទាត់ ។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៤ Messi ហាក់ដូចជា​ប្រុង​ចាកចោល​ពី Barcelona ក្រោយ​ពី​ជាប់​ការ​ចោទប្រកាន់​ពី​បញ្ហា​ពន្ធ​នៅ​អេ​ស្ប៉ា​ញ ។

លោក​បាន​ប្រាប់​សារព័ត៌មាន France Football នៅ​ពេល​នេះ​ពី​មូលហេតុ​នៃ​ការ​ចង់​ចាកចេញ​ថា​៖«​វា​មិនមែន​មូលហេតុ​មក​ពី​បញ្ហា​បាល់ទាត់​នោះ​ទេ ។ តែ​វា​គឺជា​រឿង​ផ្ទាល់ខ្លួន ។ ខ្ញុំ​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​មួយ ជាមួយ​អាជ្ញាធរ​ពន្ធ​អេ​ស្ប៉ា​ញ​កាលពី​៥​ឆ្នាំ​មុន ។ ប៉ុន្តែ​ខ្ញុំ​បាន​ដោះស្រាយ​រួច ហើយ​ក៏​សុំ​អរគុណ​ដល់​ការ​គាំទ្រ​របស់​មនុស្ស​នៅ Barcelona និង ក្លិប​ទាំងមូល​»​។

ជើង​ខ្លាំង​រូប​នេះ​បាន​បន្ត​ថា​៖«​វា​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​បន្ត​នៅ​ទី​នេះ ។ វា​គ្រាន់តែ​ថា នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រកាស​នោះ ខ្ញុំ​មិន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្តនឹង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ វា​គ្មាន​អ្វី​ក្រៅពី​នេះ​ទេ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ