ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោះទ្វារគ្មានអ្នកឆ្លើយ លុះពេលអើតមើល​ឃើញ២នាក់ប្តីប្រពន្ធផ្អើល​ឆោឡោ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ប្រទះ​ឃើញ​ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល ហើយ​ត្រូវ​គេ​សង្ស័យ​ថា​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទើប​បណ្តាល​ឱ្យ​ឆក់​បាត់បង់​ជីវិត​បែប​នេះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ប្រទះ​ឃើញ​ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល ហើយ​ត្រូវ​គេ​សង្ស័យ​ថា​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទើប​បណ្តាល​ឱ្យ​ឆក់​បាត់បង់​ជីវិត​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ត្រង់​ចំណុច​ក្រុម​ទី​១៥ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ប្តី​ប្រ​ព​ន្ឋ​ដែល​បាត់​បង់ជីវិត​ខាងលើ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ ស៊ុ សា​រ៉​ន អាយុ​៤១​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ ពៅ ចិន្តា អាយុ​៣៩​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានមុខរ​បរជា​កូនកាំបិត​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​មក​ថា មាន​មនុស្ស​បាន​បាត់បង់​ជីវិត​ក្នុង​បន្ទប់​លេខ​A7 នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ជាក​ម្មសិ​ទ្ឋិ​របស់​ឈ្មោះ លឹ​ម សំ​អឿ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១ ក៏​បាន​ចុះ​មក​ដល់ និង​បាន​រាយ​ការ​ណ៏​បន្ត​ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​។ យោង​តាម​ការ​ពិនិត្យ​ជំហាន​ដំបូង​អាច​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​បន្ទប់ទឹក ទើប​បណ្តាល​ឱ្យ​ឆក់​បាត់បង់​ជីវិត​ទាំង​ប្តី​ទាំង​ប្រពន្ធ​បែប​នេះ ។

តាម​ប្រភព​ពី​អ្នក​រស់នៅ​ជាប់​បន្ទប់​ជួល​កើតហេតុ​បានអោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ បន្ទប់​របស់​ជន​រង​គ្រោះ​នេះ​មាន​គ្នា​ចំនួន​៤​នាក់ គឺ​ប្តី​ប្រ​ព​ន្ឋ​រង​គ្រោះ និង​កូន ព្រមទាំង​កូនប្រសា​ដោយ​រស់នៅ​ជុំ​គ្នា បើ​ទោះបីជា​បន្ទប់​ជួល​តូច​ចង្អៀត​យ៉ាងណា​ក្តី ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ កូន​និង​ប្រសារ​ពុំ​បាន​នៅផ្ទះ​នោះ​ទេ ដោយ​ពួក​គេ​បាន​ទៅ​លេង​ស្រុក​កំណើត​អស់​រយៈពេល​២​ទៅ​៣​ថ្ងៃ​មកហើយ​។ ចំណែក​ប្តី​ប្រ​ព​ន្ឋ​រង​គ្រោះ​នេះ​តែង​តែង​ចេញ​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក​ជារៀងរាល់ថ្ងៃ ដោយ​ធ្វើ​ជា​កូនកាំបិត​នៅ​ក្នុង​កាស៊ីណូ​ក្បែរ​នោះ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គេ​ពុំ​បានឃើញ​ប្តី​ប្រ​ព​ន្ឋ​រងគ្រោះ​​ខាងលើ​នេះ​ចេញ​ទៅ​ធ្វើការ​ដូច​សព្វមួយដងនោះ​​ទេ ​លុះ​​ពេល​ពួក​គាត់​ត្រឡប់​មក​ពី​ធ្វើ​​ការ​នៅ​ពេល​ល្ងាច​វិញ ក៏​នាំ​គ្នា​គោះ​ទ្វារ​ហៅ ប៉ុន្តែ​ពុំ​មាន​អ្នកឆ្លើយ​តប​ទេ ​​ទើប​មានការ​សង្ស័យ​ក៏​នាំ​គ្នា​អើត​មើល ស្រាប់តែ​បានឃើញ​ប្តី​ប្រ​ព​ន្ឋ​ទាំង​២​នាក់​បាត់បង់​ជីវិត​ក្នុង​បន្ទប់​ទឹក​ទៅ​ហើយ នៅ​ពេល​ឃើញ​បែប​នេះ​ពួក​គាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យ​តែ​ម្តង​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹងផង​ដែរ​ថា ពួក​គាត់​ពិតជា​ការ​ស្រណោះ​ជា​ពន់ពេក​ណាស់ ព្រោះ​នៅ​សល់​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ចូល​រោងការ​កូនប្រុស​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ទៅ​ហើយ នឹង​ត្រូវ​ដើរ​អញ្ជើញ​ភ្ញៀវ​ឱ្យ​ចូលរួម​មង្គលការ​កូនប្រុសផងដែរ​ ប៉ុន្តែ​ជា​អកុសល​បែរជា​ជួប​រឿង​បែប​នេះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ