ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រយុទ្ធតាម​ជើង​ទឹក​ថ្មី

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៧​ធ្នូ បាន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រ​យុ​ទ្ធ​តាម​ជើង​ទឹក​ថ្មី មានឈ្មោះ​ថា ​SIMORGH​ ក្នុង​ឱកាស​នៃ​ពិធី​មួយ​នាទី​ក្រុង​ជាប់មាត់​សមុទ្រ​កូ​ណា​រ៉ា​ក់ នា​ភាគ​អាគ្នេយ៍​ប្រទេស ដោយ​មាន​វត្តមាន​របស់​មេបញ្ជាការ​កង​ម៉ា​រី​ន​អ៊ីរ៉​ង់​ឧត្ដមនាវី​ហ៊ូ​សេន​ខាន់​ហ្សា​ឌី​។ យោង​តាម​ឧត្ដមនាវី​ហ៊ូ​សេន​ខាន់​ហ្សា​ឌី​ថា…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៧​ធ្នូ បាន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រ​យុ​ទ្ធ​តាម​ជើង​ទឹក​ថ្មី មានឈ្មោះ​ថា ​SIMORGH​ ក្នុង​ឱកាស​នៃ​ពិធី​មួយ​នាទី​ក្រុង​ជាប់មាត់​សមុទ្រ​កូ​ណា​រ៉ា​ក់ នា​ភាគ​អាគ្នេយ៍​ប្រទេស ដោយ​មាន​វត្តមាន​របស់​មេបញ្ជាការ​កង​ម៉ា​រី​ន​អ៊ីរ៉​ង់​ឧត្ដមនាវី​ហ៊ូ​សេន​ខាន់​ហ្សា​ឌី​។

យោង​តាម​ឧត្ដមនាវី​ហ៊ូ​សេន​ខាន់​ហ្សា​ឌី​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​SIMORGH​អាច​ប្រើប្រាស់​សម្រាប់​ការ​ប្រយុទ្ធ ស៊ើប​ការណ៍ ប្រតិបត្តិការ​តាក់​ទិ​ក​និង​សង្គ្រាម​អេ​ឡិច​ត្រូ​និក​។ ដោយ​អាច​ហោះហើរ​បាន​២៤​ម៉ោង​និង​ហោះ​ក្នុង​ចម្ងាយ​ផ្លូវ​១៥០០​គីឡូម៉ែត្រ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​អាច​ផ្ទុក​គ្រាប់បែក គ្រាប់​រ៉ុក្កែត​ឬ​គ្រាប់​មី​ស៊ីល​មាន​បញ្ញា​។

វា​ត្រូវ​បាន​ផលិត​ដើម្បី​វាយប្រហារ​បណ្ដា​គោលដៅ​កំណត់​ឬ​ចល័ត​។ យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​SHAHED 129​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រយុទ្ធ​ដ៏​ខ្លាំង​មូ​យ​របស់​អ៊ី​រ៉​ង់​ដែរ ដែល​ការ​ហោះហើរ​ដំបូង​ធ្វើ​កាលពី​ឆ្នាំ​២០១២​។

យន្តហោះ​SHAHED 129​កំពុង​បម្រើ​ការ ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​និង​ពួក​ភេរវ​ករ បំពេញបេសកកម្ម​ល្បាត​និង​ស៊ើ​ប​ការណ៍ តាម​បណ្ដោយ​ព្រំដែន​គោក​និង​សមុទ្រ បំពេញ​បេសកកម្ម​ការពារ​បរិស្ថាន​និង​ថត​យក​រូបភាព​ពីលើ​អាកាស​។ ចំណែក​យន្តហោះ​SHAHED 129​ប្រភេទ​ប្រយុទ្ធ​អាច​ផ្ទុ​ក​គ្រាប់បែក​ឬ​គ្រាប់​មី​ស៊ីល​មាន​បញ្ញា​៨​គ្រាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ