ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​វា​.យ​ប្រ.ហារ​ទៅ​លើ​អ​គារ​មួយ​នៅ​ខឺសុន​ស្លា.ប់​២៤​នាក់

16 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​អភិបាល​តំបន់​ខឺសុន​ (kherson) ដែល​តែង​តាំង​ដោយ​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​បាន​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​បើក​ការ​វាយ​ប្រហារដោយ​ប្រើ​ដ្រូន​ទៅ​លើ​សណ្ឋាគារ និង​​ហាង​កាហ្វេ​មួយ​កន្លែង​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២៤​នាក់​។ ក្នុង​នោះ​ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ​។ នៅ​ពេល​នោះ មនុស្ស​កំពុង​តែ​ជួប​ជុំ​គ្នា​ដើម្បី​អប​អរ​សារ​ទរ​​ការ​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​សាកល​ថ្មី​។ លោក​វ៉្លាឌីមៀ សាល់​ដូ…

ទី​ក្រុង​កៀវ៖ ​អភិបាល​តំបន់​ខឺសុន​ (kherson) ដែល​តែង​តាំង​ដោយ​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​បាន​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​បើក​ការ​វាយ​ប្រហារដោយ​ប្រើ​ដ្រូន​ទៅ​លើ​សណ្ឋាគារ និង​​ហាង​កាហ្វេ​មួយ​កន្លែង​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២៤​នាក់​។ ក្នុង​នោះ​ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ​។ នៅ​ពេល​នោះ មនុស្ស​កំពុង​តែ​ជួប​ជុំ​គ្នា​ដើម្បី​អប​អរ​សារ​ទរ​​ការ​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​សាកល​ថ្មី​។

លោក​វ៉្លាឌីមៀ សាល់​ដូ (Vladimir Saldo) បាន​ចោទ​ប្រកាន់​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​តាម​តេ​ឡេ​ក្រាម​។ សារ​ព័ត៌​មាន​ក្នុង​ស្រុក​​ដែល​គាំទ្រ​រុស្ស៊ី​​​ក៏​បាន​ចុះ​ផ្សាយ​រូប​ថត​មួយ​ចំនួន​​បង្ហាញ​អគារ​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ សារ​ព័ត៌​មាន​ដដែល​នេះ​ចុះ​ផ្សាយ​ថា​ទី​នេះ​ហើយ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន​។​

គេ​ឃើញ​សាក​សព​មនុស្ស​ម្នាក់​គ្រប​កំណាត់​ស​ពី​លើ​។ តាម​រយៈ​រូប​ភាព​នៃ​អគារ​នោះ គេ​អាច​សន្និ​ដ្ឋាន​ថា​មាន​ហេតុ​ការណ៍​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ និង​មាន​ស្នាម​ឈាម​នៅ​លើ​ដី​។ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ យោធា​អ៊ុយ​ក្រែន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទេ​។ លោក​សាល់​ដូ​ (អភិបាល​តំបន់​ខឺសុន) បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​បី​គ្រឿង​វាយ​ប្រហារ​ទី​តាំង​កើត​ហេតុ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​។ ទី​នោះ​ជា​ភូមិ​មាត់​សមុទ្រ​។

អភិ​បាល​តំបន់​​ខឺសុន​រូប​នេះ​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​​ទៅ​លើ​ជន​ស៊ីវិល​ដោយ​គិត​ទុក​ជា​មុន​​​។ លោក​អះ​អាង​ថា​មនុស្ស​មួយ​ចំនួន​ត្រូវ​ភ្លើង​ដុត​ទាំង​រស់​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​រាយ​ការណ៍​ថា​មនុស្ស​យ៉ាង​តិច​២៤​នាក់​បាន​ស្លាប់ និង​២៩​នាក់​រង​របួស​។ តាម​រយៈ​សារ​ដែល​បង្ហោះ​នៅ​លើ​តេ​ឡេ​ក្រាម​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី​ម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) ថ្លែង​ថា​កុមារ​៥​នាក់​ត្រូវ​របួស និងត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​​ការ​វាយ​ប្រហារ​នោះ​។

លោក​ស្រី​យល់​ថា​អ្នក​ដែល​ត្រូវ​ស្ដី​បន្ទោស​គឺ​ក្រុម​បស្ចិម​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែន​។ នេះ​ជា​ស្នា​ដៃ​របស់​ក្រុម​ភេរវ​កម្ម​នៅ​អ៊ុយ​ក្រែន​។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​រុស្ស៊ី​ក៏​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ​ផង​ដែរ​។​ សូម​បញ្ជាក់​ថា​​ខឺសុន​ស្ថិត​នៅ​ក្នុង​​ចំណោម​​តំបន់​ធំ​ៗ​ចំនួន​បួន​ដែល​រុស្ស៊ី​កាត់​ខ្វៀល​យក​ជា​ទឹក​ដី​របស់​ខ្លួន​ និង​ដាក់​នៅ​ក្នុង​ច្បាប់​កាល​ពី​ឆ្នាំ​២០២២​។ ប៉ុន្តែ​អ៊ុយ​​ក្រែន​មិន​សុខ​ចិត្ត​ទេ ហើយ​ក្រុម​បស្ចិម​ប្រទេស​ក៏​ប្រកាស​ថ្កោល​ទោស​ទង្វើ​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ