ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​​​ធ្វើការ​សាកល្បង​សំខាន់​១នៅ​​មូល​ដ្ឋាន​​ផ្កាយ​រណប​ពោរពេញ​ដោយ​​អាថ៌​កំបាំង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​៨​ធ្នូ​ថា​បាន​ធ្វើការ​សាកល្បង​សំខាន់​បំផុត​មួយ នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE​ដែល​ពោរពេញ​ដោយ​អាថ៌​កំបាំង ក្រោយ​បរាជ័យ​នៃ​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​ស៊ិ​នតោន​។ ព័ត៌មាន​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA ដែល​មិន​ផ្ដល់​ការ​បញ្ជាក់​ណាមួយ​ពី​ឧបករណ៍​ឬ​អាវុធ​ដែល​សាកល្បង​នោះ​ឡើយ​។ អ្នកនាំពាក្យ​ម្នាក់​របស់​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​កូរ៉េ​ខាងជើង​ថ្លែង​ថា នោះ​ជា​ការ​សាកល្បង​សំខាន់​បំផុត​មួយ​នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE​កាលពី​រសៀល​ថ្ងៃ​ទី​៧​ធ្នូ​។ លទ្ធផល​នៃ​ការ​សាកល្បង​នេះ​នឹង​មាន​សារសំខាន់​ណាស់…

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​៨​ធ្នូ​ថា​បាន​ធ្វើការ​សាកល្បង​សំខាន់​បំផុត​មួយ នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE​ដែល​ពោរពេញ​ដោយ​អាថ៌​កំបាំង ក្រោយ​បរាជ័យ​នៃ​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​ស៊ិ​នតោន​។

ព័ត៌មាន​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA ដែល​មិន​ផ្ដល់​ការ​បញ្ជាក់​ណាមួយ​ពី​ឧបករណ៍​ឬ​អាវុធ​ដែល​សាកល្បង​នោះ​ឡើយ​។ អ្នកនាំពាក្យ​ម្នាក់​របស់​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​កូរ៉េ​ខាងជើង​ថ្លែង​ថា នោះ​ជា​ការ​សាកល្បង​សំខាន់​បំផុត​មួយ​នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE​កាលពី​រសៀល​ថ្ងៃ​ទី​៧​ធ្នូ​។ លទ្ធផល​នៃ​ការ​សាកល្បង​នេះ​នឹង​មាន​សារសំខាន់​ណាស់ ដោយ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ខាងជើង​។

នា​ថ្ងៃ​ទី​៧​ធ្នូ​នោះ​ដែរ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​សរសើ​រ​នៅ​មុខ​សារព័ត៌មាន​នាទី​ក្រុង​វ៉ា​ស៊ិ​ន​តោន ពី​ទំនាក់ទំនង​ល្អ​បំផុត​របស់​លោក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​ថា​យើង​ទាំង​២​ចង់​រក្សា​ទំនាក់ទំនង​បែប​នេះ​។

លោក​បន្ត​ថា​នឹង​ជា​ការ​ភ្ញាក់ផ្អើល​ប្រសិនបើ​កូរ៉េ​ខាងជើង​ធ្វើ​សកម្មភាព​បែប​ប្រទូស្ត​រ៉ា​យ​។ ប៉ុន្តែ​នា​ថ្ងៃ​ទី​៧​ធ្នូ​នោះ មាន​សេច​ក្ដីថ្លែងការណ៍​២​ដែល​អះអាង​ថា ភាព​តានតឹង​ចាប់ផ្ដើម​វិញ​ហើយ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ​និង​សម​ភាគី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ក្នុង​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​វាយតម្លៃ​ថា សភាពការណ៍​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ​ធ្ងន់ធ្ងរ​វិញ​ហើយ​។

ចំណែក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​អ​.​ស​.​ប លោក​គី​ម​សុង​ថ្លែង​នា​ថ្ងៃ​ទី​៧​ធ្នូ​ថា ការ​រំសាយ​នុយ​ក្លេអ៊ែរ​លែង​ជា​បញ្ហា​នៃ​ការ​ចរចា គ្នា​ជាមួយ​សហរដ្ឋអាមេរិក​ទៀត​ហើយ រួច​ការ​ចរចា​គ្នា​ដ៏​យូរ​ជា​មូ​យ​ក្រុង​វ៉ា​ស៊ិន​តោន​ក៏​លែង​ចាំបាច់​ទៀត​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ