ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ស្វាយ​ធំ​បំផុត​របស់​កម្ពុជា​គឺ​ប្រទេស​ចិន តែ​មក​ដល់​ពេល​នេះ​មិន​អាច​នាំ​ចេញ​បាន​នៅឡើយ​ដោយសារ​លក្ខណៈ​បច្ចេកទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ផ្លែស្វាយ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ពិតមែន តែ​ចំនួន​នៃ​ការ​នាំ​ចេញ​គឺ​មាន​ចំនួន​តិចតួច​នៅឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​កម្ពុជា​នឹង​មិន​អាច​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​ចិន​បាន​ឡើយ ប្រសិនបើ​គ្មាន​រោងចក្រ​វេច​ខ្ចប់ សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដែល​ស្រប​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ងិ​ន…

​រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ផ្លែស្វាយ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ពិតមែន តែ​ចំនួន​នៃ​ការ​នាំ​ចេញ​គឺ​មាន​ចំនួន​តិចតួច​នៅឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​កម្ពុជា​នឹង​មិន​អាច​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​ចិន​បាន​ឡើយ ប្រសិនបើ​គ្មាន​រោងចក្រ​វេច​ខ្ចប់ សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដែល​ស្រប​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ម្សិលមិញ​នេះ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

លោក ងិ​ន ឆាយ បាន​បញ្ជាក់​បន្ថែម​ថា «​ទីផ្សារ​ស្វាយ​របស់​យើង​ធំ​បំផុត​នៅ ប្រទេស​ចិន ។ តែ​មក​ដល់​ពេល​នេះ យើង​មិន​អាច​នាំ​ចេញ​ទៅ​ចិន​នៅឡើយ​ទេ ដោយ​ចិន មាន​លក្ខខណ្ឌ ភូតគាម​អនាម័យ​តឹងតែង ដោយ​ចាប់តាំងពី ឆ្នាំ ២០១៤ យើង បាន​ចរចា រៀបចំ​ឯកសារ​រហូត​ដល់​ឆ្នាំ ២០១៨ ទើប​ឆ្លើយ​តប ហើយ​នៅ​ថ្ងៃ​ទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មន្ត្រី​ជំនាញ​របស់​ចិន​បាន​មក​វាយតម្លៃ​ស្វាយ​របស់​យើង ។ អ្នកជំនាញ ចិន បាន វាយតម្លៃ ល្អ​ប្រសើរ អាច នាំ ចេញ​ទៅ ចិន បាន ។ តែ នៅ​មាន បញ្ហា ខ្លះ ដែល យើង អាច កែតម្រូវ បាន ដូច​ជា បញ្ហា សុវត្ថិភាព ជាដើម ដោយ យើង ត្រូវ​មាន រោងចក្រ សម្រាប់ វេច ខ្ចប់ និង សម្លាប់ មេរោគ ( ដង្កូវ រុយ ) ។ សព្វថ្ងៃ យើង ទើប មាន រោងចក្រ សម្លាប់ មេរោគ តែ ១ គត់ ដែល ក្រុមហ៊ុន Hyundai ទើប សាងសង់ រួច នៅ ឆ្នាំ ២០១៩ នេះ តែ នៅ​មាន​កម្រិត តូច ដោយ អាច សម្លាប់ មេរោគ បាន ពី ២៥ ទៅ ៣០ តោន ក្នុង ១ ថ្ងៃ ។ តែបើ យើង ត្រូវ នាំ​ចេញ យើង ត្រូវការ រោងចក្រ សម្លាប់ មេរោគ ស្វាយ ស្រស់ ចន្លោះ ពី ៣ ពាន់ ទៅ ៤ ពាន់ តោន ក្នុង ១ ថ្ងៃ » ។

លោក ងិ​ន ឆាយ ក៏​បាន​អំពាវនាវ​និង​ស្នើ​ដល់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កែ​ច្នៃ និង​សម្លាប់​មេរោគ សម្រាប់​ផ្លៃ​ស្វាយ ដើម្បី​អាច ឲ្យ​កម្ពុជា សម្រេច​បាន​គោលដៅ​នាំ​ចេញ​ផ្លែស្វាយ ក្នុង​បរិមាណ​យ៉ាងតិច​ពី​៥០-៦០​ម៉ឺន​តោន នៅ​ឆ្នាំ​២០២៣​។ មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ដដែល​បាន​បញ្ជាក់​ថា​ផ្ទៃដី​ដាំ​ស្វាយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង ១០ ម៉ឺន ហិ​កតា ក្នុង​នោះ នៅ​ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ដាំ​ស្វាយ​ច្រើន​ជាងគេ គឺ​មាន​ចំនួន​ជាង៣ ម៉ឺន​ហិ​កតា ។ ក្នុង​នោះ​ប្រជា​កសិករ​អាច​ប្រមូល​ផល​បាន ២ ដង ក្នុង ១ រដូវ ហើយ ទិន្នផល​គឺ​ទទួល​បាន ចន្លោះ ពី ១៨ ទៅ ២០ តោន ក្នុង ១ ហិ​កតា​នៅ​ក្នុង១ រដូវ ។

ជាមួយនឹង ការ​លើក​ឡើង ខាងលើ លោក ងិ​ន ឆាយ បញ្ជាក់​ថា កម្ពុជា យើង ក៏​បាន ចរចា ជាមួយ ជប៉ុន តាំងពី ឆ្នាំ ២០១៧ តែ ជប៉ុន មិន​ទាន់ ឆ្លើយ​តប នៅឡើយ ទេ ។ ក្នុង​នោះ សហរដ្ឋអាមេរិក ក៏ យើង បាន ចរចា តែ មិន​ទាន់ អាច នាំ​ចេញ បាន​ទេ ។ ប៉ុន្តែ នៅ​ពេល​នេះ យើង ទទួល​បាន ការ​អនុញ្ញាត ជា ផ្លូវការ ពី ការ​នាំ​ចេញ ផ្លែស្វាយ ស្រស់ ទៅ​កាន់ ប្រទេស កូរ៉េ ក្រោយ ការ​ចរចា ៣ ឆ្នាំ ។ លោក​បាន​បន្ថែម​ថា យើង​មាន​ប្រភេទ ស្វាយ ប្រមាណ ៣៦ ទៅ ៣៧ ប្រភេទ ។ តែ ក្នុង​នោះ ស្វាយ ដែល យើង បាន នាំ​ចេញ ច្រើន​ជាងគេ គឺ ស្វាយកែវ រមៀត រួម​ទាំង ស្វាយ តៃវ៉ាន់ ស្វាយ ប៉ម និង ស្វាយ លក្ខណ៍ ជាដើម ។

​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម បាន​បង្ហាញ​ថា បច្ចុប្បន្ន​ផ្លែស្វាយ​របស់​កម្ពុជា កំពុង​នាំ​ទៅ​ប្រទេស​វៀតណាម ថៃ សិង្ហ​បុរី បារាំង និង​រុ​ស្ស៉ី ជាដើម ។ ដោយឡែក សម្រាប់ ទីផ្សារ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង គឺ​កម្ពុជា​បាន​ចរចា​ចប់​សព្វគ្រប់​អស់ ហើយ​ដែល​អាច​ឲ្យ​កម្ពុជា​នាំ​ចេញ​បាន​ហើយ​ចាប់ពី​ពេល​នេះ​តទៅ​។

បើ​តាម​លោក ងិ​ន ឆាយ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ការ​នាំ​ចេញ​ស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន ២ ប្រភេទ គឺ ស្វាយ ស្រស់ និង ស្វាយ កែ​ច្នៃ ផលិតផល ស្វាយ ( ដំណាប់ ស្វាយ ទឹកកក និង ស្វាយ ទឹក ហ្សឺ រ៉ូ ) ។ កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ប្រទេស​កម្ពុជា មាន​លទ្ធភាព​នាំ​ចេញ​ស្វាយ​បាន​ជាង ១០ ម៉ឺន តោន ជា «​ស្វាយ​ស្រស់​» ទៅ​កាន់ ប្រទេស វៀតណាម ថៃ ហុងកុង ប្រទេស​មួយ ចំនួន នៅ អឺរ៉ុប ដូច​ជា ប្រទេស បារាំង និង ប្រទេស រុ​ស្ស៊ី ជាដើម ។ ក្នុង​នោះ​ផង​ដែរ កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​កែ​ច្នៃ​បាន ជាង ៥ ម៉ឺន តោន នៅ ឆ្នាំ ២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ