ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​កាសែត​ថៃ The Nation ផ្ដោត​លើ​បញ្ហា​ផ្ទៃក្នុង​ខ្លួនឯង កុំមក​វាយតម្លៃ​នយោបាយ​កម្ពុជា

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថៃ ត្រូវ​គិត​ពីភាព​ការណ៍​ផ្ទៃក្នុង​ថៃ​ល្អ​ជាង មក​គិត​ពី​អនាគត​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថៃ ត្រូវ​គិត​ពីភាព​ការណ៍​ផ្ទៃក្នុង​ថៃ​ល្អ​ជាង មក​គិត​ពី​អនាគត​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា «ក្រោយ​ពេល​អាន​កាសែត​ថៃ The Nation ចុះ​ផ្សាយ​ពី​កម្ពុជា ខ្ញុំ​មានការ​ចាំបាច់​ធ្វើការ​ណែនាំ​ពួក​គេ​ឲ្យ​មាន​វិជ្ជាជីវៈ​ក្នុង​ការ​សរសេរ​។ អ្វី​ដែល​ខ្ញុំ​គួរ​ណែនាំ​ទៅ​ក្រុម​កាសែត​អស់លោក​នោះ​គឺថា អស់លោក​គួរ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សភាពការណ៍​ផ្ទៃក្នុង​ថៃ​ល្អ​ជាង មក​គិត​ពី​អនាគត​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​កាន់​អំណាច​តាំងពី​អ្នកកាសែត​ថៃ​ខ្លះ​មិន​ទាន់​ចាប់កំណើត ឬ​នៅ​ដើរ​ស្រាត​នៅឡើយ​។ ខ្ញុំ​ស្គាល់​នូវ​អ្វី​ដែល​ហៅ​ថា​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ក្នុង​ពេល​ដែល​អ្នកកាសែត​ថៃ​មួយ​ចំនួន​មិន​ទាំង​ស្គាល់​សភាពការណ៍​ថៃ​ខ្លួនឯង​ផង មក​ខំ​សរសេរ​វាយតម្លៃ​សភាពការណ៍​កម្ពុជា​» ។

សម្តេច​តេ​ជោ បាន​គូស​បន្ថែម​ថា ៖«​ខ្ញុំ​ចង់​ប្រាប់​លោក​អ្នក​តាមដាន​ឲ្យ​បាន​ដិត​ដល់​នូវ​អ្វី​ដែល​នឹង​កើតឡើង​ក្រោយ​រដ្ឋាភិបាល​អាយុ​៤​ខែ ? ក្រោយ​រំលាយ​សភា​និង​ក្រោយ​ការ​បោះ​ឆ្នោត​នា​ដើមឆ្នាំ​២០២៦​។ រឿង​នៅ​កម្ពុជា​ពួក​យើង​ចេះ​ចាត់ចែង​កិច្ចការ​ខ្លួនឯង​ហើយ មិន​ចាំបាច់​សរសេរ​បង្វែរ​សាច់​រឿង​ពី​ថៃ មក​កម្ពុជា​ទេ​។ (​បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​) »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ