ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ដាក់​បទបញ្ជា​ត្រៀមកម្លាំង​១០០​ភាគរយ និង​២៤​ម៉ោង រង​ចាំ​អន្តរាគមន៍ និង​ពង្រឹង​លើ​ទីតាំង​ឆបោក​តាម​អន​ឡាញ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទ​បញ្ជ​អោយ​ត្រៀមកម្លាំង​១០០​ភាគរយ និង​២៤​ម៉ោង សម្រាប់​រង​ចាំ​ទទួល​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទ​បញ្ជ​អោយ​ត្រៀមកម្លាំង​១០០​ភាគរយ និង​២៤​ម៉ោង សម្រាប់​រង​ចាំ​ទទួល​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ និង​ចេញ​អន្តរាគមន៍​គ្រប់​សភាពការណ៍ ព្រមទាំង​ណែនាំ​ដល់​ជំនាញ និង​អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ពង្រឹង​ឲ្យ​បាន​ខ្លាំង លើ​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​បច្ចុប្បន្ន​នេះ មាន​ជនបរទេស​មួយ​ចំនួន បាន​និង​កំពុង​យក​កម្ពុជា​ធ្វើ​ជា​ជម្រក ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​បច្ចេកវិទ្យា ។

ការ​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​នេះ ធ្វើ​ឡើង​នា​រសៀល​ថៃ្ង​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ ស្ដី​អំពី​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​សន្តិសុខ​សណ្ដាប់ធ្នាប់ សម្រាប់​មន្ត្រី​មាន​សមត្ថកិច្ច​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ និង​ការងារ​តាមដាន​សភាពការណ៍​សន្តិសុខ​សង្គម និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ខែតុលា ឆ្នាំ​២០២៥ លើក​ទិស​ដៅ​ការងារ​បន្ត ។

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក​-​លោកស្រី ឧត្តមសេនីយ៍​ស្នងការ​រង លោក​-​លោកស្រី​នាយការិយាល័យ​ជំនាញ​ទាំង​៣៣ និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤​ផង​ដែរ ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ទាំងអស់ ត្រូវ​រៀបរយ​កម្លាំង​ឲ្យ​បាន​១០០​ភាគរយ និង​២៤​ម៉ោង ត្រៀម​ជា​ស្រេច​សម្រាប់​រង​ចាំ​ទទួល​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ និង​ចេញ​អន្តរាគមន៍​គ្រប់​សភាពការណ៍ ។ ក្នុង​នោះ​កម្លាំង​ទាំងអស់ ក៏​ចាំបាច់​ត្រូវ​បង្កើន​ការ​ពង្រឹង​ឲ្យ​បាន​ខ្ពស់​បន្ត​ទៀត​លើ​កិច្ច​ការងារ​ការពារ​ថ្នាក់ដឹកនាំ​ជាតិ​, ការងារ​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​, កិច្ច​ការងារ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ក៏​ដូច​ជា​ការ​ចុះ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ តាម​បណ្តា​ផ្លូវ​មាន​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

លោកស្នងការ ក៏​បាន​សង្កត់ធ្ងន់ ដល់​ជំនាញ និង​អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ពង្រឹង​ឲ្យ​បាន​ខ្លាំង លើ​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​បច្ចុប្បន្ន​នេះ មាន​ជនបរទេស​មួយ​ចំនួន បាន​នឹង​កំពុង​យក​កម្ពុជា​ធ្វើ​ជា​ជម្រក ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​បច្ចេកវិទ្យា និង​ជំរុញ​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​ទីតាំង​តូច​ធំ នៃ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​បង្ក្រាប​រួច​ហើយ មិន​អនុញ្ញាត​ឲ្យ​លួចលាក់​បើក​ឡើង​វិញ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ