ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ជុំវិញ​ការ​ឃាត់​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​ៗ​នៅ​ខណ្ឌ​ព្រែក​ព្នៅ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ប្រតិកម្ម​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ពីរ​នាក់ ជុំវិញ កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់​យុវ​សិស្ស​ពីរ​នាក់ ឃុំ​អស់​មួយ​យប់ អត់បាយ​ទឹក ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ប្រតិកម្ម​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ពីរ​នាក់ ជុំវិញ កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់​យុវ​សិស្ស​ពីរ​នាក់ ឃុំ​អស់​មួយ​យប់ អត់បាយ​ទឹក ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បំភ្លឺ​ថា ការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន ដែល​មាន​ខ្លឹមសារ​ថា «​យុវជន​០២​នាក់ មិន​សប្បាយចិត្ត នឹង​ចំណាត់ការ​របស់​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​ចោទប្រកាន់​លើ​ពួក​គេ​ខុស​ពី​ការ​ពិត និង​អយុត្តិធម៌​» ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២០ ខែ តុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​៣០​នាទី លោក​វរសេនីយ៍ទោ ញឹ​ម សា​រ៉ាត់ អធិការរង នៃ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៥ ចេញ​ល្បាត​ត្រួតពិនិត្យ​ការពារ សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ជា​ពិសេស​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ នៅ​ក្នុង​មូលដ្ឋាន​។

លុះ​សមត្ថកិច្ច​បាន​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង វិ​ថី​អ្នកឧកញ៉ា ឌី ប៉ុក ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បានឃើញ​យុវជន​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ស​ផ្លា​ក​លេខ ភ្នំពេញ 1GM-2866 បំពាក់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ខុស​បច្ចេកទេស បំពង​សំឡេង​ខ្លាំង​ៗ បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ ខណៈនោះ សមត្ថកិច្ច​បាន​នាំ​យុវជន​ទាំង​០២​នាក់ និង​មធ្យោបាយ​ម៉ូតូ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ជា​គោលការណ៍​សមត្ថកិច្ច​ក៏​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​របស់​យុវជន​ទាំង​០២​នាក់ នៅ​ចំពោះ​មុខ​សាមីខ្លួន ជា​លទ្ធផល​អវិជ្ជមាន (​គ្មាន​សារធាតុ​ញៀន​) ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ និង​អញ្ជើញ​អាណាព្យាបាល មក​ធានា​យុវជន​ទាំង​០២​នាក់ ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ សមត្ថកិច្ច​ក៏​បាន​ណែនាំ ឲ្យ​យក​បំពង់​ស៊ី​ម៊ាំ​ង មក​ដោះ​ដូរ​ដាក់​បំពង់​ស៊ី​ម៊ាំ​ង​ដើម តាម​លក្ខណៈ​បច្ចេក​វិញ ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ថា ចំពោះ​វិធានការ​ទប់ស្កាត់​ម៉ូតូ បំពាក់​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​រំខាន​អារម្មណ៍​ប្រជាពលរដ្ឋ ខាងលើ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ តាម​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ហើយ​សូម​ធ្វើការ​បដិសេធ ចំពោះ​ការ​ចោទប្រកាន់​ទាំងឡាយ​ណា​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល​ច្បាស់លាស់​មក​លើ​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ