ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដូង​ខ្ចី​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​បុរស​ជួយ​ដល់​សុខភាព​ផ្លូវភេ.ទ

8 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ឮ​ទេ​ថា ទឹកដូង មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ជា​ជំនួយ​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់ សុខភាព​ផ្លូវភេទ និង កម្រិត​អ័រម៉ូន? ដំណឹង​នេះ​មិនមែន​ជា​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​សិក្សា​ជាក់ស្តែង​មួយ​។ ភស្តុ​តាង​វិទ្យាសាស្ត្រ​៖…

តើ​អ្នក​ធ្លាប់​ឮ​ទេ​ថា ទឹកដូង មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ជា​ជំនួយ​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់ សុខភាព​ផ្លូវភេទ និង កម្រិត​អ័រម៉ូន? ដំណឹង​នេះ​មិនមែន​ជា​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​សិក្សា​ជាក់ស្តែង​មួយ​។

ភស្តុ​តាង​វិទ្យាសាស្ត្រ​៖ ទឹកដូង​ជំរុញ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន
យោង​តាម​ប្រសាសន៍​របស់ វេជ្ជបណ្ឌិត​មួយ​រូប ជំនាញ​ផ្នែក​ថ្នាំ​ប្រឆាំង​ភាព​ចាស់ នៅ​វិទ្យាស្ថាន Fix&Fit​ការ​សិក្សា​មួយ​ដែល​ជិត​ស្និទ្ធ​បំផុត​ទៅ​នឹង​ការ​បង្កើន​សមត្ថភាព​ផ្លូវភេទ​ដោយ​ទឹកដូង ត្រូវ​បាន​ធ្វើ​ឡើង​លើ “​កណ្ដុរ​ពលកម្ម​”​។

របៀប​សិក្សា​៖ អ្នក​ស្រាវជ្រាវ​បាន​ផ្តល់​ចំណី​ទឹកដូង​ដល់​កណ្ដុរ​វ័យក្មេង​ជា​បន្តបន្ទាប់​រយៈពេល​មួយ​ខែ​។
លទ្ធផល​៖ សត្វ​កណ្ដុរ​ទាំងនោះ​បាន​បង្ហាញ​ពី​ការ កើនឡើង​កម្រិត​អ័រម៉ូន​ជា​ច្រើន រួម​ទាំង អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន (Testosterone) ហើយ​ថែម​ទាំង​មាន​ប្រសិទ្ធ​ភាពល្អ​ប្រសើរ​ក្នុង សកម្មភាព​រួមដំណេក ផង​ដែរ​។

សេចក្ដីសន្និដ្ឋាន​របស់​វេជ្ជបណ្ឌិត​៖ លទ្ធផល​ដ៏​វិជ្ជមាន​ទាំងនេះ អាច​ទៅ​រួច សម្រាប់​ការ​ចម្លង​ទៅ​លើ​មនុស្ស​ផង​ដែរ​។
ការ​ពិត​ដែល​អ្នក​ត្រូវ​ដឹង​! បរិមាណ​ដ៏​ច្រើន​នៃ​ការ​ពិសោធ
មុន​នឹង​អ្នក​ប្រញាប់ប្រញាល់​ស្តុក​ទឹកដូង យើង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​លក្ខខណ្ឌ​នៃ​ការ​ពិសោធ​នេះ​៖

ប្រើ​ទឹកដូង​សុទ្ធ​៖ លទ្ធផល​នៃ​ការ​សិក្សា​នេះ ធ្វើ​ឡើង​ដោយ​ប្រើ ទឹកដូង​ខ្ចី​មិន​ទាន់​កែ​ច្នៃ (​ទឹកដូង​សុទ្ធ​)​។
បរិមាណ​ដែល​ត្រូវ​ញ៉ាំ​៖ ការ​ពិសោធ​នេះ​តម្រូវ​ឲ្យ​សត្វ​កណ្ដុរ​ផឹក​បរិមាណ​សម​មូល​នឹង​ការ​ផឹកទឹក​ដូង​ប្រមាណ ៣ ទៅ ៥ លី​ត្រ​ក្នុង​មួយ​ថ្ងៃ ចំពោះ​មនុស្ស​ពេញវ័យ​!

សេចក្តីសន្និដ្ឋាន
ទឹកដូង​ពិតជា​មាន​សមាសធាតុ​ជីវសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន ប៉ុន្តែ​បរិមាណ​ដែល​ត្រូវការ​សម្រាប់​បង្កើន​សមត្ថភាព​ផ្លូវភេទ​ចំពោះ​មនុស្ស​អាច​មាន កម្រិត​ខ្ពស់​ខុស​ពី​ធម្មតា​។

ទោះជា​យ៉ាងណា​, ទឹកដូង​នៅ​តែ​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​សុខភាព ដែល​ជួយ​រក្សា ជាតិ​ទឹក និង អេឡិចត្រូលីត​។ ការ​ផឹកទឹក​ដូង​ក្នុង​បរិមាណ​ធម្មតា​ជា​រៀងរាល់ថ្ងៃ គឺជា​រឿង​ល្អ​បំផុត​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ទូទៅ​!

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ