ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បដិសេធ​ការ​បញ្ជូនទាហាន​ទៅ​ម​ជ្ឈឹ​ម​បូព៌ា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៤​ធ្នូ​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា ក្រុង​វ៉ា​ស៊ិន​តោន​គ្រោង​បញ្ជូនទាហាន​១៤.០០០​នាក់​ថែម​ទៀត​ទៅ​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដើម្បី​ប្រឈម​មុខ​នឹង​អ៊ី​រ៉​ង់​។ តាម​TWITTER​លោកស្រី​ALYSSA FARAH អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា​ព័ត៌មាន​ទាំងនោះ​គឹ​ខុស​។ សហរដ្ឋអាមេរិក​មិន​គ្រោង​បញ្ជូនទាហាន​១៤.០០០​នាក់​ថែម​ទៀត​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា​ឡើយ​។ អ្នកនាំពាក្យ​រូប​នោះ​បាន​ឆ្លើយ​តប​ចំពោះ​អត្ថបទ​មួយ…

សហរដ្ឋអាមេរិក ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៤​ធ្នូ​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា ក្រុង​វ៉ា​ស៊ិន​តោន​គ្រោង​បញ្ជូនទាហាន​១៤.០០០​នាក់​ថែម​ទៀត​ទៅ​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដើម្បី​ប្រឈម​មុខ​នឹង​អ៊ី​រ៉​ង់​។

តាម​TWITTER​លោកស្រី​ALYSSA FARAH អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា​ព័ត៌មាន​ទាំងនោះ​គឹ​ខុស​។ សហរដ្ឋអាមេរិក​មិន​គ្រោង​បញ្ជូនទាហាន​១៤.០០០​នាក់​ថែម​ទៀត​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា​ឡើយ​។

អ្នកនាំពាក្យ​រូប​នោះ​បាន​ឆ្លើយ​តប​ចំពោះ​អត្ថបទ​មួយ របស់​កាសែត​WALL STREET JOURNAL​ចេញ​ផ្សា​​យ​នា​ថ្ងៃ​ទី​៤​ធ្នូ​ដែល​ថា​ដកស្រង់​សម្ដី​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ច្រើន​រូប ដោយ​អះអាង​ថា រដ្ឋការ​លោក​ត្រាំ​ពុំ​មាន​បំណង​ពង្រីក​វត្តមាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ប្រឈម​មុខជា​មួយ​អ៊ី​រ៉​ង់​ឡើយ​។ យោង​តាម​អត្ថបទ​នេះ លោក​ត្រាំ​អាច​ធ្វើ​សេច​ក្ដីសម្រេច​មួយ​លើ​រឿង​នោះ​នា​ខែធ្នូ​នេះ​។

WALL STREET JOURNAL​ចេញផ្សាយ​អត្ថបទ​នេះ បន្ទាប់​ពី​អត្ថាធិប្បាយ​នានា របស់​លោកស្រី​FARAH​ដោយ​ពុំ​មាន​បញ្ចូល​ខ្លឹមសារ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ