ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ មិន​សប្បាយចិត្ត​ក្រោយ​សម្ដី​​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​មួយ​រូប លោកស្រី​CHOE SON HUI កាលពី​ថ្ងៃ​ទី​៥​ធ្នូ​បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត ក្រោយ​សេចក្ដីថ្លែងការណ៍​នា​ពេល​ថ្មី​ៗ​នេះ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ស្ដី​ពី​លទ្ធភាព​នៃ​ការ​ប្រើ​កម្លាំង​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​។…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​មួយ​រូប លោកស្រី​CHOE SON HUI កាលពី​ថ្ងៃ​ទី​៥​ធ្នូ​បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត ក្រោយ​សេចក្ដីថ្លែងការណ៍​នា​ពេល​ថ្មី​ៗ​នេះ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ស្ដី​ពី​លទ្ធភាព​នៃ​ការ​ប្រើ​កម្លាំង​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA​របស់​ប្រទេស លោកស្រី​CHOE SON HUI​គូសបញ្ជាក់​ថា ពាក្យ​ដែល​ថា​ប្រើ​កម្លាំងយោធា​ប្រឆាំង​កូរ៉េ​ខាងជើង លើក​ឡើង​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នាំ​ឲ្យ​លាន់​សន្ធឹក​លើ​ពិភពលោក​ទាំងមូល​ដោយ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​។

កាលពី​ថ្ងៃ​ទី​៣​ធ្នូ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​មួយ​របស់​អូតង់​ថា សហ​រដ្ឋអាមេរិក​មាន​កងទ័ព​ដ៏​ខ្លាំង​បំផុត​។ យើង​សង្ឃឹមលើ​កងទ័ព​ហើយ​យើង​នឹង​មិន​ប្រើ​ឡើយ ប៉ុន្តែ​ប្រសិនបើ​យើង​ត្រូវ​ប្រើ​នោះ​យើង​នឹង​ប្រើ ដោយ​លោក​ចង់​និយាយ​សំដៅ​ដល់់​កូរ៉េ​ខាងជើង​។

លោកស្រី​CHOE​គូសបញ្ជាក់​ថា ក្រសួងការបរទេស​របស់​ប្រទេស​លោកស្រី មិន​អាច​នៅ​ស្ងៀម​ចំពោះ​ពាក្យពេចន៍​មិន​សម​ហេតុផល​របស់​លោក​ត្រាំ​បាន​ឡើយ ក្នុង​កាលៈទេសៈ​ដ៏​រសើប​បំផុត​នេះ​។ ពាក្យពេចន៍​ទាំងនោះ​នាំ​ឲ្យ​មាន​រលក​កំហឹង​របស់​ប្រជាជន​យើង ប្រឆាំង​សហរដ្ឋអាមេរិក​និង​ពលរដ្ឋ​អា​មេ​រិ​ក ហើយ​កំហឹង​នោះ​នឹង​មាន​កាន់តែ​ខ្ពស់​។ លោកស្រី​ក៏​ព្រមាន​ដែរ​ថា​ប្រសិនបើ​ពាក្យពេចន៍​បែប​នោះ​ត្រូវ​បាន​និយាយ​ទៀត ដែល​ចាត់​ទុក​ថា​ជា​ការ​បង្កហេតុ​ចេញពី​សហ​រដ្ឋ​អាមេ​រិក​ប្រឆាំង​កូរ៉េ​ខាងជើង នោះ​យើង​ក៏​ចាប់ផ្ដើម​ដែរ ប្រើ​ភាសា​មួយ​ប្រឆាំង​សហរដ្ឋអាមេរិក​វិញ។

ចំណែក​លោក​PAK JONG CHON​នាយសេនាធិការ​កងទ័ព​រ៉េ​ខាងជើង​ធ្លាប់​ចេញ​សេចក្ដីថ្លែង​ការណ៍​ប្រហាក់​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​៤​ធ្នូ ចំពោះ​ពាក្យពេចន៍​របស់​លោក​ត្រាំ​។ លោក​ថា ខ្ញុំ​សូម​ប្រកាស​យ៉ាង​ច្បាស់​ថា​ប្រសិនបើ​អា​មេ​រិ​ក​ប្រើ​កម្លាំងយោធា​ប្រឆាំង​កូរ៉េ​ខាងជើង​នោះ​យើង​នឹង​ឆ្លើយ​តប​វិញ​ដោយ​សម​ស្រប​បំផុត​ក្នុង​គ្រប់​កម្រិត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ