ប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក ៖ ក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ ជាមួយទូរទស្សន៍អាមេរិក CNN ប្រធានាធិបតីចុងក្រោយគេនៃសហភាពសូវៀត លោកមីខាអ៊ីលហ្គ័របាឆេវ បានអំពាវដល់ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ធ្វើយ៉ាងណាកុំឲ្យសង្គ្រាមត្រជាក់ក្លាយជាសង្គ្រាមក្ដៅមួយ ដែលអាចនាំទៅដល់ការបំផ្លាញពិភពលោក។
ឆ្លើយតបនឹងសំនួរដែលសួរលោកថា តើពិភពលោកចូលក្នុងសករាជគ្រោះថ្នាក់ថ្មីដោយសារទំនាស់ពហុប៉ូលរវាងបណ្ដារដ្ឋឬយ៉ាងណា ? លោកហ្គ័របាឆេវឆ្លើយថា ខ្ញុំគិតថារឿងនោះត្រូវតែចៀសវាង។ ពិតណាស់មានការជជែកគ្នារួចហើយលើពិភពលោកទាំងមូល និងថាមនុស្សទាំងឡាយបាននិយាយពីរឿងនេះ ព្រោះនោះជារឿងសំខាន់បំផុតមួយ។ បណ្ដាវាគ្មិននិងបណ្ដាអ្នកនយោបាយយល់ថា សង្គ្រាមត្រជាក់ថ្មីមួយមិនត្រូវឲ្យកើតមានទេ។ សង្គ្រាមបែបនេះវាអាចនាំទៅរកសង្គ្រាមក្ដៅមួយ ដែលបំផ្លាញពិភពលោកយើងនេះ។
លោកក៏បានធ្វើអត្ថាធិប្បាយដែរពីសន្ធិសញ្ញាស្ដីពីកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមFNI ដែលលោកជាអ្នកចុះហត្ថលេខា ជាមួយប្រធានាធិបតីអាមេរិក លោករ៉ូណាល់រីហ្គេនកាលពីឆ្នាំ១៩៨៧ ហើយវាត្រូវរលាយដោយសារការដកខ្លូនថយរបស់អាមេរិក។ លោកសម្ដែងក្ដីសង្ឍឹមថា កិច្ចព្រមព្រៀងត្រួតពិនិត្យគ្រឿងសព្វាវុធនេះ នឹងស្ដារឡើងវិញ ព្រោះគោលដៅចម្បងគឹការបោះបង់ចោលអាវុធនុយក្លេអ៊ែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ