ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​កំពូល​ខួប​ទី​៧០​នៃ​ការ​បង្កើត​អង្គ​ការ​​អូតង់

4 ឆ្នាំ មុន

អង្គការ​អូតង់ ៖ មេដឹកនាំ​របស់​ប្រទេស​២៩​ជា​សមាជិក​អង្គការ​អូតង់ ជួប​ប្រជុំ​គ្នា​កំពូល​នា​ថ្ងៃ​ទី​៤​ធ្នូ​នៅ​អង់គ្លេស ក្នុង​ឱកាស​នៃ​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​អង្គការ​យោធា​នេះ​។ ក្នុង​ការ​ជួប​គ្នា​កំពូល​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនេះ ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​ឯកភាព​គ្នា​វិញ ដោយ​ផាត់​ទុក​មួយ​ឡែក ការ​ខ្វែង​ទំនាស់​គ្នា​ខ្លាំង​ទាំងឡាយ ពិសេស​រវាង​សហរដ្ឋអាមេរិក…

អង្គការ​អូតង់ ៖ មេដឹកនាំ​របស់​ប្រទេស​២៩​ជា​សមាជិក​អង្គការ​អូតង់ ជួប​ប្រជុំ​គ្នា​កំពូល​នា​ថ្ងៃ​ទី​៤​ធ្នូ​នៅ​អង់គ្លេស ក្នុង​ឱកាស​នៃ​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​អង្គការ​យោធា​នេះ​។

ក្នុង​ការ​ជួប​គ្នា​កំពូល​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនេះ ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​ឯកភាព​គ្នា​វិញ ដោយ​ផាត់​ទុក​មួយ​ឡែក ការ​ខ្វែង​ទំនាស់​គ្នា​ខ្លាំង​ទាំងឡាយ ពិសេស​រវាង​សហរដ្ឋអាមេរិក បារាំង​និង​តួ​ក​គី​។ ៣០​ឆ្នាំ​ក្រោយ​ការ​រំលាយ​កំពែង​ក្រុង​ប៊ែ​រ​ឡាំង អូតង់​ដែល​ជា​មរតក​នៃ​សង្គ្រាមត្រជាក់ ពេល​នេះ​កំពុង​មានការ​ប្រឈម​ខ្លាំង រវាង​យោ​ធូប​នី​យ​កម្ម​នៅ​ទី​អវកាស ការ​វិល​ត្រឡប់​វិញ​នៃ​ភាព​ខ្លាំង​របស់​រុ​ស្ស៊ី​លើ​ឆាក​អន្តរជាតិ និង​ការ​បង្កើន​កម្លាំង​របស់​ចិន​ក្លាយជា​មហាអំណាច​យោធា​ធំ​មួយ​។

តែ​ទំនាស់​ហាក់​មាន​ខ្លាំង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ សម​ភាគី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន និង​សម​ភាគី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​សម្ដែង​ឲ្យ​ឃើញ​នា​ថ្ងៃ​ទី​៣​ធ្នូ ពី​ភាព​រកាំរកូស​ក្នុង​ផ្ទៃ​អូតង់​មុន​ការ​ជួប​គ្នា​កំពូល​។

នា​ពេល​ថ្មី​ៗ​នេះ​ប្រធានាធិបតី​បារាំង​យល់​ថា អូតង់​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៩​មក​នោះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ងាប់​ខួរក្បាល ហើយ​ចំណែក​ប្រធានាធិបតី​តួ​ក​គី​វិញ បាន​ប៉ះ​សម្ដី​គ្នា​ជា​មួយ​លោក​ម៉ា​ក្រុ​ន​ពី​រឿង​អន្តរាគមន៍​របស់​តួ​ក​គី​នៅ​ស៊ី​រី​។ រីឯ​លោក​ត្រាំ​វិញ​បាន​ចាត់​ទុក​បណ្ដា​ពា​ក្ស​ពេចន៍​របស់​លោក​ម៉ា​ក្រុ​ន​ថា ជា​ពាក្យ​ប្រមាថ​ខ្លាំង​បំផុត​និង​កាច​បំផុត ដោយ​លោក​ឡង​សម្ដី​វិញ​ថា គ្មាន​នរណា​ត្រូវការ​អូតង់​ខ្លាំង​ជាង​បារាំង​ឡើយ​។ លោក​ត្រាំ​ក៏​រិះគន់​បារាំង​ដែរ ចំពោះ​ឆន្ទៈ​យកពន្ធ​ពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក ហើយ​គំរាម​យកពន្ធ​គយ​លើ​បណ្ដា​ផលិតផល​បារាំង ដែល​អាច​ដល់​១០០%៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ