ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សម្ព័ន្ធ​មិត្ត​អ៊ុយ​ក្រែន​ថ្លែង​ថា​នេះ​ជា​ដំណាក់​កាល​សំខាន់​ដែល​ត្រូវ​តែ​ខិត​ខំ​បញ្ចប់​សង្គ្រាម

3 ម៉ោង មុន

ទីក្រុង​ឡុង៖ ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​នៅ​អឺរ៉ុប​បាន​ឯក​ភាព​គ្នា​ថា​ត្រូវ​តែ​បង្កើន​ការ​ឧបត្ថម្ភ-​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែន​តស៊ូ​នៅ​ក្នុង​សង្គ្រាម​ ហើយ​ត្រូវ​តែ​បង្កើន​ការ​ដាក់​សម្ពាធ​​​ទៅ​លើ​​លោក​ពូទីន​ឱ្យ​ខ្លាំង​ក្លា​បន្ថែម​ទៀត​​​។ ក្រុម​ប្រទេស​ទាំង​នោះ​យល់​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​បាន​ដើរ​ដល់​ដំណាក់​កាល​ដ៏​សំខាន់​មួយ​។ នេះ​បើ​​​តាម​ការ​ប្រកាស​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ដែល​ជា​ទី​ជួប​គ្នា​រវាង​លោក​ហ្សេ​ឡិនស្គី និង​ថ្នាក់​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​មិត្ត​។ សេចក្ដី​ប្រកាស​​របស់​​​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេសដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​ពេល​លោក​ហ្សេឡិនស្គី​អះ​អាង​ថា​លោក​នឹង​ចែក​រំលែក​ផែន​ការ​ម្ភៃ​ចំណុច​ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ​។ ទន្ទឹម​នឹង​នោះ អ៊ុយ​ក្រែន និង​រុស្ស៊ី​ក៏​កំពុង​ពិនិត្យ​ផែន​ការ​សន្តិ​ភាព​២៨​ចំណុច​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ផង​ដែរ​​។​…

ទីក្រុង​ឡុង៖ ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​នៅ​អឺរ៉ុប​បាន​ឯក​ភាព​គ្នា​ថា​ត្រូវ​តែ​បង្កើន​ការ​ឧបត្ថម្ភ-​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែន​តស៊ូ​នៅ​ក្នុង​សង្គ្រាម​ ហើយ​ត្រូវ​តែ​បង្កើន​ការ​ដាក់​សម្ពាធ​​​ទៅ​លើ​​លោក​ពូទីន​ឱ្យ​ខ្លាំង​ក្លា​បន្ថែម​ទៀត​​​។ ក្រុម​ប្រទេស​ទាំង​នោះ​យល់​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​បាន​ដើរ​ដល់​ដំណាក់​កាល​ដ៏​សំខាន់​មួយ​។ នេះ​បើ​​​តាម​ការ​ប្រកាស​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ដែល​ជា​ទី​ជួប​គ្នា​រវាង​លោក​ហ្សេ​ឡិនស្គី និង​ថ្នាក់​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​មិត្ត​។

សេចក្ដី​ប្រកាស​​របស់​​​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេសដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​ពេល​លោក​ហ្សេឡិនស្គី​អះ​អាង​ថា​លោក​នឹង​ចែក​រំលែក​ផែន​ការ​ម្ភៃ​ចំណុច​ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ​។ ទន្ទឹម​នឹង​នោះ អ៊ុយ​ក្រែន និង​រុស្ស៊ី​ក៏​កំពុង​ពិនិត្យ​ផែន​ការ​សន្តិ​ភាព​២៨​ចំណុច​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ផង​ដែរ​​។​ ​លោក​ហ្សេ​ឡិនស្គី​ទើប​តែ​ប្រើ​សម្ដី​ស៊ក​សៀត​ដាក់​លោក​ត្រាំ​កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​លោក​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​តាម​មើល​ទៅ​លោក​ហ្សេលិនស្គី​មិន​ទាន់​ចង់​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ដើម្បីបញ្ចប់​សង្គ្រាម​ទេ​។ ​

លោក​ហ្សេឡិនស្គី​​ឆ្លើយ​តប​វិញ​ដោយ​ដាក់​ជា​ចម្ងល់​ថា​ចុះ​បើ​ទៅ​ថ្ងៃ​មុខ​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ម្ដង​ទៀត​តើ​ក្រុម​សម្ព័ន្ធ​មិត្ត​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​?​ ក្រោយ​កិច្ច​ជំនួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់​ លោក​ហ្សេឡិនស្គី​ថ្លែង​ប្រាប់​​អ្នក​សារ​ព័ត៌​មាន​ថា​អារម្មណ៍​របស់​ពួក​អាមេរិកាំង​ជា​គោល​ការណ៍​គឺ​ចង់​ឱ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​។ បញ្ហា​ពាក់​ព័ន្ធ​នឹង​បូរណ​ភាព​ទឹក​ដី​មាន​ចំណុច​ស្មុគ​ស្មាញ​ជា​ច្រើន​ ហើយ​​យើង​មិន​ទាន់​រក​ឃើញ​ចំណុច​ណា​មួយ​ដែល​អាច​សម្រប​សម្រួល​គ្នា​​បាន​នៅ​​ឡើយ​​ទេ​។

ការ​ជួប​គ្នា​នៅ​ទី​ក្រុ​ងឡុង​លើក​នេះ​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​ចំ​ពេល​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​​ព្យាយាម​ប្រមូល​កម្លាំង​គាំទ្រ​នៅ​​ខាង​អ៊ុយ​ក្រែន ខណៈ​ដែល​​លោ​កហ្សេឡិនស្គី​​​រង​ការ​រិះ​គន់​ពី​លោក​ដូណាល់​ត្រាំ​។ លោក​ត្រាំ​កាល​ពី​ថ្ងៃ​អាទិត្យ​ថ្លែង​ថា​លោក​ខក​ចិត្ត​​ចំពោះ​លោក​ហ្សេឡិន​ស្គី​។ លោក​ថា​លោក​ហ្សេឡិនស្គី​មិន​ព្រម​អាន​ផែន​ការ​សន្តិ​ភាព​ដែល​ត្រូវ​បាន​សម្រួល​លើក​ចុង​ក្រោយ។

ក្រោយ​កិច្ច​ជំនួប​នៅ​ទី​ក្រុង​ឡុង លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ថ្នាក់​ដឹក​នាំហ្វាំង​ឡង់ អ៊ីតាលី ប៉ូឡូញ ន័រវេ ហូឡង់​ ដាណឺម៉ាក ស៊ុយ​អែត និង​តួក​គី​សុទ្ធ​តែ​ប្រកាស​គាំទ្រ​អ៊ុយ​ក្រែន​​​។​ ​​លោក​បាន​ចាក​ចេញ​ពី​ទី​ក្រុ​ងឡុង​សំដៅ​ទៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដើម្បី​ជួប​ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប និង​អង្គ​ការ​ណាតូ​​​ជា​បន្ត​ទៀត​។ បន្ទាប់​មក​ លោក​បន្ត​​​ធ្វើ​ដំណើរ​ទៅ​​ទី​ក្រុង​រ៉ូម​ដើម្បី​ជួប​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​​។​ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​​របស់​​អាល់​ចា​ស៊ីរ៉ា (al Jazeera) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ