លោក Saurabh Luthra ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាប្រធានក្រុមហ៊ុន និងបើកដំណើរការក្លិបរាត្រី Birch By Romeo Lane បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៨ ខែធ្នូ ដោយបង្ហាញពីទុក្ខសោកចំពោះសោកនាដកម្មដ៏រន្ធត់នេះ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងរបស់ខ្លួនស្ថិតនៅទីណានោះទេ។ ចំណែកប្អូនប្រុសរបស់គាត់ លោក Gaurav Luthra វិញ ក៏មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយដែរ។
នៅក្នុងសោកនាដកម្មអគ្គិភ័យឆាបឆេះក្លិបរាត្រី Birch By Romeo Lane របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីកើតមានអគ្គីភ័យ៕ ប្រភព ៖ BBC, South China Morning Post, India Today និង India.com
ចែករំលែកព័តមាននេះ