ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNN ៖«​ថៃ​បើក​ការ​វា.យប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​សន្តិភាព​របស់​លោក ត្រាំ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​»

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តាម​ការ​ចេញផ្សាយ​សារព័ត៌មាន​ដ៏​ល្បី​នៅ​លើ​ពិភពលោក CNN នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ជាមួយ​ចំណងជើង​ដ៏​ធំ​ថា «​ថៃ​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​របស់​លោក…

សហរដ្ឋអាមេរិក ៖ តាម​ការ​ចេញផ្សាយ​សារព័ត៌មាន​ដ៏​ល្បី​នៅ​លើ​ពិភពលោក CNN នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ជាមួយ​ចំណងជើង​ដ៏​ធំ​ថា «​ថៃ​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​របស់​លោក ត្រាំ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​»​។

នៅ​ក្នុង​អត្ថបទ​ដែល​បាន​ចេញផ្សាយ​បានឱ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ខណៈ​ដែល​រលក​នៃ​ការ​ប្រយុទ្ធ​គ្នា​ថ្មី​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ប្រទេស​ជិតខាង​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ ដែល​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ផែនការ​សន្តិភាព ដឹកនាំ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ពីរ​ខែ​មុន​។ ភាគី​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បើក​ការ​វាយប្រហារ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​ភាព​តានតឹង​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ និង​ការ​ផ្អាក​កិច្ចព្រមព្រៀង​សន្តិភាព​ដោយ​ប្រទេស​ថៃ​។

យ៉ាងណាមិញ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ច្រានចោល​ព័ត៌មាន​មិន​ពិត​របស់​ប្រទេស​ថៃ ដោយ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ផេ​ក​ផ្លូវការ​កងទ័ព​ថៃ និង​បណ្តាញសារព័ត៌មាន​ថៃ​មួយ​ចំនួន​ដែល​ថា កម្ពុជា​បើក​ការ​បា​.​ញ់​មុន និង​ប្រើ​សព្វាវុធ​ធុន​ធ្ងន់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ព័ត៌មាន​មិន​ពិត កងកម្លាំង​យោធា​ថៃ​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​មក​លើ​កង​កម្លាំងយោធា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ចាប់តាំងពី​ម៉ោង​៥​ព្រឹក​មក​។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​ឧបទវហេតុ កាលពី​ម្សិលមិញ​នៅ​ព្រ​លាន​ថ្ម ក្នុង​ចេតនា​ញុះញង់ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​។

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ជូនដំណឹង​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​អ្នក​សង្កេត ការណ៍​អាស៊ាន (AOT) អំពី​ឧប្បត្តិ​ហេតុនេះ​រួច​ហើយ ព្រមទាំង​គ្រោង​នឹង​ស្នើ​ឱ្យ AOT ចុះ​ទៅ​ទីតាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការ​ពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ