ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​វាយ​គេ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​៦​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤ និង​៣០​នាទី​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជា មួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង ចំនួន​០៦​នាក់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​មួក​សុវត្ថិភាព ជិះ​ម៉ូតូ​តាម​វាយ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​)​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​០១​និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​ជ្រៃ​កោង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ម្នាក់ មានឈ្មោះ ងាវ ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុ​គ្គ​លិ​ហាង​លី​លី​ប៊ុ​ក​ហ្វេ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ចំនួន​០៦​នាក់ រួម​មាន​៖
១-​ឈ្មោះ ស៊ន សុខ​អាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ប្រាកដ ទីលំនៅ ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ​គង់ វី​រ៉ាត់ ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ ម៉ៅ បញ្ញា ភេទ​ប្រុស អាយុ ១៥ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៤-​ឈ្មោះ ប៊ុ​ន ជេ​ម ភេទ ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទៅ​លំនៅ​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៥-​ឈ្មោះ ថា វណ្ណ​ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិត​នៅ​សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៦-​ឈ្មោះ ម៉ា​ន់ តុង​ធៀន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទៅ​លំនៅ​ស្ថិត​នៅ​ភូមិ​ចំ​ម្ការ​ឳ​ឡឹ​ក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី ៕

Screenshot
Screenshot
Screenshot