ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បើក​សម្ពោធ​ទីក្រុង​ថ្មី​មួយ (មាន​វ​ីដេអូ)

4 ឆ្នាំ មុន

ប្រទេស​កួ​រ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​២​ធ្នូ​បាន​បើក​សម្ពោធ​ទីក្រុង​ថ្មី​មួយ​គឺ​ទីក្រុង​SAMJIYON ដូចដែល​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​។ ទីក្រុង​ថ្មី​នោះ​ស្ថិត​នៅ​ក្បែរ​ភ្នំ​PAEKTU​ដែល​ជា​ភ្នំ​មួយ​មានរឿង​ព្រេង​និទាន​របស់​ប្រជាជាតិ​កូរ៉េ​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​វិនិយោគ​ដ៏​មហាសាល​ក្នុង​គម្រោង​នៃ​ការ​សាងសង់​ដ៏​ធំ​នោះ ដែល​នៅ​មិន​ទាន់​បង្ហើយ​នៅឡើយ ដោយ​ក្រុង​ថ្មី​នេះ​ជាទី​ប្រជុំជន​នៃ​តំបន់​មួយ នៅ​ជាប់​ព្រំដែន​ជាមួយ​ចិន​។…

ប្រទេស​កួ​រ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​២​ធ្នូ​បាន​បើក​សម្ពោធ​ទីក្រុង​ថ្មី​មួយ​គឺ​ទីក្រុង​SAMJIYON ដូចដែល​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​។ ទីក្រុង​ថ្មី​នោះ​ស្ថិត​នៅ​ក្បែរ​ភ្នំ​PAEKTU​ដែល​ជា​ភ្នំ​មួយ​មានរឿង​ព្រេង​និទាន​របស់​ប្រជាជាតិ​កូរ៉េ​។

ក្រុង​ព្យុ​ង​យ៉ាង​បាន​វិនិយោគ​ដ៏​មហាសាល​ក្នុង​គម្រោង​នៃ​ការ​សាងសង់​ដ៏​ធំ​នោះ ដែល​នៅ​មិន​ទាន់​បង្ហើយ​នៅឡើយ ដោយ​ក្រុង​ថ្មី​នេះ​ជាទី​ប្រជុំជន​នៃ​តំបន់​មួយ នៅ​ជាប់​ព្រំដែន​ជាមួយ​ចិន​។

តាម​ការ​ឃោសនា​របស់​កូរ៉េ​ខាងជើង​ថា តំបន់​នោះ​ជាទី​កន្លែង​កំណើត​របស់​លោក​គី​ម​ជុង​អ៊ី​ល​បិតា​លោក​គី​ម​ជុង​អ៊ុ​ន​។ ក្រៅពី​សារមន្ទីរ​មួយ​រំឭក​ពី​បណ្ដា​សកម្មភាព​បដិវត្តន៍ នៅ​ក្នុង​ទីក្រុង​ថ្មី​នោះ​មាន​កសាង​ស្តា​ត​មួយ​សម្រាប់​ហ្វឹកហ្វឺន​កីឡា​រដូវរងា ព្រមទាំង​មាន​ផ្លូវ​រថភ្លើង​ថ្មី​ឆ្ពោះទៅ​កាន់​ទីក្រុង​HYESAN លំនៅ​ឋាន​ចំនួន​១០.០០០ រួច​នៅ​មាន​រោង​ច​ក្រកែ​ច្នៃ​MYRTILLES​និង​ដំឡូងបារាំង ជា​ធនធាន​២​មុខ​ដែល​សម្បូរ​នៅ​តំបន់​នោះ​។ បណ្ដា​សារព័ត៌មាន​រដ្ឋ​និយាយ​ថា ទីក្រុង​ថ្មី​នេះ​អាច​និង​ទទួល​រួច​ហើយ​នូវ​មនុស្ស​៤០០០​គ្រូ​សារ​។

លោក​គី​ម​ជុង​អ៊ុ​ន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការដ្ឋាន​នេះ ដោយ​លោក​ចុះ​ទៅ​កាន់​ទីនោះ​ជា​ច្រើន​លើក ដើម្បី​ពិនិត្យ​ការងារ​សាងសង់​និង​ជម្រុញ​ឲ្យ​បាន​លឿន​។ នា​ពេល​ថ្មី​ៗ​នេះ​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ជិះ​សេះស​ឡើង​ភ្ន្នំំ​PAEKTU​។ លោក​ហាក់​ប្ដេជ្ញា​ប្រែក្លាយ​តំបន់​SAMJIYON ទីតាំង​ពិសិដ្ឋ​នៃ​បដិវត្តន៍​ឲ្យ​ក្លាយជា​ទីក្រុង​សង្គមនិយម​ដ៏​ទំនើប​មួយ​។

ទីក្រុង​នេះ​ជាទី​ក្រុង​មួយ​កសាង​ឡើង​តាម​ការ​ផ្ដួចផ្ដើម​គំនិត​ខាង​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ ដែល​​លោក​គី​ម​បាន​លើក​ក្នុង​ក្រប​ខណ្ឌ​នៃ​នយោបាយ​សេដ្ឋកិច្ច​ស្វយ័ត​របស់​លោក ប៉ុន្តែ​ការងារ​មានការ​យឺតយ៉ាវ​ជា​ពិសេស​មក​ពី​ខ្វះ​សម្ភារ​សំណង់​និង​ពលកម្ម ព្រោះតែ​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក​។ ទីក្រុង​នេះ​ក៏​សង្ឃឹម​ទាក់ទាញ​អ្នកទេសចរ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ