ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិប្រេងនៅថៃ ៖ ពលរដ្ឋជាច្រើនតម្រង់ជួររាប់ម៉ោង តែចុងក្រោយនៅតែអត់សាំងចាក់

19 ម៉ោង មុន

ថៃ ៖ វិបត្តិ​ប្រេង​នៅ​ថៃ នាំ​ឱ្យ​ប្រជាជន​រង​ទុក្ខវេទនា និង​ពុះកញ្ជ្រោល​ទៅ​ដោយ​កំហឹង ខណៈ​តំបន់​ជា​ច្រើន​មនុស្ស​នាំ​គ្នា​តម្រង់​ជួរ​យ៉ាង​វែង​អន្លាយ​អស់​រាប់​ម៉ោង តែ​ចុង​ក្រោយ​អត់​មាន​សាំង​ចាក់ ​។ខណៈ​ដែល​អ្នកលេង​បណ្តាញ​សង្គម​ថៃ​មួយ​ចំនួន ធ្លាប់តែ​ចំណាយពេល​អង្គុយ​ចុច​ទូរស័ព្ទ​ឌឺដង​ឱ្យ​កម្ពុជា រឿង​តម្លៃ​សាំង​ឡើងថ្លៃ…

ថៃ ៖ វិបត្តិ​ប្រេង​នៅ​ថៃ នាំ​ឱ្យ​ប្រជាជន​រង​ទុក្ខវេទនា និង​ពុះកញ្ជ្រោល​ទៅ​ដោយ​កំហឹង ខណៈ​តំបន់​ជា​ច្រើន​មនុស្ស​នាំ​គ្នា​តម្រង់​ជួរ​យ៉ាង​វែង​អន្លាយ​អស់​រាប់​ម៉ោង តែ​ចុង​ក្រោយ​អត់​មាន​សាំង​ចាក់ ​។
ខណៈ​ដែល​អ្នកលេង​បណ្តាញ​សង្គម​ថៃ​មួយ​ចំនួន ធ្លាប់តែ​ចំណាយពេល​អង្គុយ​ចុច​ទូរស័ព្ទ​ឌឺដង​ឱ្យ​កម្ពុជា រឿង​តម្លៃ​សាំង​ឡើងថ្លៃ ពេល​នេះ​បែរជា​ត្រូវ​មក​អង្គុយ​ហូរ​ទឹកភ្នែក កាន់​ធុង​ទទេ​រង់ចាំ​សាំង​ទាំង​ត្រដាបត្រដួស​វិញ​ម្តង ។

ជាក់ស្តែង វិបត្តិ​ខ្វះខាត​ប្រេងឥន្ធនៈ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ កំពុង​តែ​ឆាបឆេះ​ដូច​ភ្លើង​រាលដាល ខណៈ​ដែល​ប្រជាជន​សៀមរាប់​ពាន់​នាក់​កំពុង​ថ្ងួចថ្ងូរ​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​មិនឃើញ ។

យោង​តាម​សារព័ត៌មាន​ខៅ​ស​ធ នៅ​ខេត្ត​ក្រា​ប៊ី (Krabi) កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​ខ្លោច​ចិត្តបាន​កើតឡើង នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ឡាន មក​តម្រង់​ជួរ​តាំងពី​ព្រលឹម​ស្រាង​ៗ ដើម្បី​រង់ចាំ​ឡាន​ដឹក​សាំង​ដែល​គ្រោង​នឹង​មក​ដល់​នៅ​ម៉ោង​២:៣០ រសៀល ។ អ្នកខ្លះ​សុខចិត្ត​បោះបង់​ការងារ​ចោល ខ្លះ​ជិះ​ឆ្លង​ស្រុក ខ្លះ​ជិះ​ពី​កោះ​មក​ដីគោក គ្រាន់តែ​សង្ឃឹម​បាន​សាំង​ចាក់ ដើម្បី​បន្ត​ដង្ហើម​សេដ្ឋកិច្ច ។

អ្វី​ដែល​កាន់តែ​ហួសចិត្ត ទៅ​លើ​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ថៃ​នោះ គឺ​បរិមាណ​ប្រេង​១៥,០០០ លី​ត្រ ដែល​ទើបតែ​ដឹក​មក​ដល់ ត្រូវ​បាន​លក់​អស់​ខ្ទេច​គ្មាន​សល់​ត្រឹម តែ​រយៈពេល ៣​ម៉ោង ប៉ុណ្ណោះ ។ ចំណែក​អ្នក​ដែល​មក​មិន​ទាន់ ឬ​អ្នក​ដែល​មក​ពី​ចម្ងាយ​បាន​ត្រឹមតែ​ឈរ​មើល​ធុងសាំង​ទទេ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំងអស់​សង្ឃឹម ។

នៅ​លើ​បណ្តាញ​សង្គម​វិញ សម្រែក​កំ​ហឹ​.​ង​របស់​ប្រជាជន​ថៃ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ដោយ​ខ្លះ​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​ថា​« យក​ត្រចៀក​ទៅ​ស្រែ យក​ភ្នែក​ទៅ​ចម្ការ » មិន​ព្រម​ងាក​មក​មើល​ទុក្ខវេទនា​របស់​រាស្ត្រ​ដែ ល​កំពុង​ដាច់​បាយ​ដោយសារ​គ្មាន​សាំង​ទៅ​ធ្វើការ ។

សារ​ខ្លះ​ទៀត បាន​ឌឺដង​ឱ្យ​អ្នកដឹកនាំ​ខ្លួនឯង​ថា «​មនុស្ស​ល្ងង់​ធ្វើ​ជា​មេ មនុស្ស​អាក្រក់​ធ្វើ​ជា​កូនចៅ គ្រប់គ្រង​បាន​យ៉ាង​ដុនដាប​បំផុត​» ។ ស្ថានីយប្រេងឥន្ធនៈ​ជា​ច្រើន​នៅ​តំបន់​នោះ​បាន​ប្រកាស​បិទទ្វារ​រហូត​ដល់​ដាច់​ខែ ដោយសារ​គ្មាន​ប្រេង​ផ្គត់ផ្គង់ ។

នេះ​ជា​មេរៀន​មួយ​បង្ហាញ​ថា ខណៈ​ដែល​សារព័ត៌មាន​ថៃ និង​អ្នកលេង​បណ្តាញ​សង្គម​ថៃ​មួយ​ចំនួន​ធ្លាប់តែ​មើលបំណាំ​ខ្មែរ​រឿង​រយៈពេល​ថ្ងៃ​នៃ​ស្តុក​សាំង​នៅ​សល់​ក៏​ដូច​ជា តម្លៃ​សាំង​ឡើងថ្លៃ​នោះ មក​ទល់​ពេល​នេះ​ខ្មែរ​យើង​នៅ​មាន​សាំង​ចាក់​ពេញ​ៗ​ធុង គ្រាន់តែ​ថ្លៃ​បន្តិច​តាម​ទីផ្សារ​ពិភពលោក ចំណែក​អ្នក​ជិតខាង​ឯណេះ​វិញ សូ​ម្បី​តែ​មាន​លុយ ក៏​រក​សាំង​ចាក់​មិន​បាន​ដែរ ៕

កែសម្រួលដោយ