ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អូច​ជា​ជំងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម​រង​ផល​ប៉ះ​ពាល់​ខ្លាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្អូច​គឺ​ជា​ជំងឺ​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះ​​ពាល់​ និង​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ ។ ក្នុង​មួយ​ជីវិត​ជំងឺ​នេះ​អាច​កើត​មាន​តែ​មួយ​ដង​គត់ ។ ស្អូច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ហើយ​ជំងឺ​នេះ​អាច​ធ្វើ​ឱ្យ​​ទារក​នៅ​ក្នុង​ផ្ទៃ​ស្លា.ប់​ ឬ​កើត​មក​មិន​គ្រប់​​លក្ខណៈ ។

រាជធានីភ្នំពេញ ៖ ស្អូច​គឺ​ជា​ជំងឺ​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះ​​ពាល់​ និង​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ ។ ក្នុង​មួយ​ជីវិត​ជំងឺ​នេះ​អាច​កើត​មាន​តែ​មួយ​ដង​គត់ ។ ស្អូច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ហើយ​ជំងឺ​នេះ​អាច​ធ្វើ​ឱ្យ​​ទារក​នៅ​ក្នុង​ផ្ទៃ​ស្លាប់​ ឬ​កើត​មក​មិន​គ្រប់​​លក្ខណៈ ។

ជួប​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ ស្រេង​ រាសី​ ឯក​ទេស​ជំងឺ​សើ​ស្បែក​នៃ​គ្លី​នីក​សើស្បែក​ និង​សម្ផស្ស​ ស្រេង​ រា​សី​ បាន​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ស្អូច​គឺ​ជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ Virus ឈ្មោះ Rubella ។ មេ​រោគ​នេះ​អាច​កើត​មាន​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ដែល​ភាគ​ច្រើន​តែ​ង​តែ​កើត​លើ​កុមារ ។
ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​ស្អូច​មាន​ ៖

-ក្តៅ​ខ្លួន​
-ឡើង​កូន​កណ្តុរ​ច្រើន​
-មាន​ឈឺ​សន្លាក់​ដៃ​ជើង​ ហើម​សន្លាក់​
-ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​ ដែល​កន្ទួល​ក្រហម​នេះ​ចាប់​ផ្តើម​មុន​គេ​ពី​ក្បាល​រហូត​ដល់​ចុង​​ជើង​ និង​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៧​ថ្ងៃ​ ។

ជំងឺ​ស្អូច​កើត​ឡើង​ដោយ​សារ​ Virus ហើយ​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពី​១​ទៅ​២​សប្តាហ៍​ទៅ​តាម​កត្តា​សុខ​ភាព​របស់​អ្នក​ជំងឺ​ ។ ស្អូច​មិន​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​សម្រាប់​កុមារ​ ឬ​មនុស្ស​ពេញ​វ័យ​នោះ​ទេ តែ​វា​ពិត​ជា​បាន​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ ខណៈ​ពេល​ម្តាយ​កំពុង​កើត​មាន​ជំងឺ​នេះ​ ផល​ប៉ះ​ពាល់​ទាំង​នេះ​មាន​ដូច​ជា ៖

-ធ្វើ​ឱ្យ​ទារក​ស្លាប់​ក្នុង​ពោះ​
-កើត​មក​មិន​គ្រប់​លក្ខណៈ​ អាច​កើត​មាន​ជំងឺ​ប្រហោង​បេះ​ដូង​ ខ្វាក់​ភ្នែក​ ក្បាល​តូច​ ឬ​ក្បាល​ធំ​ ថ្លង់​ ឬ​ក៏​ភ្នែក​តូច​ជា​ដើម​ ។ ដូច្នេះ​សម្រាប់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ​ ហើយ​កើត​មាន​ជំងឺ​នេះ​ បើ​សិន​ជា​ទារក​នៅ​ក្រោម​បី​ខែ​ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​រក​ដំណោះ​ស្រាយ​ ព្រោះ​ថា​ ៨០​ភាគ​រយ​ចំពោះ​ម្តាយ​ដែល​កើត​មាន​ជំងឺ​នេះ​ ខណៈ​ពេល​មាន​ផ្ទៃ​ពោះ​គឺ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​អាច​ស្លាប់​ ឬ​កើត​មក​មិន​គ្រប់​លក្ខណៈ​ ។

ថ្វី​​បើ​ជំងឺ​នេះ​អាច​​ជា​សះ​ស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ក៏​ត្រូវ​ព្យាបាល​ផង​ដែរ​ដើម្បីការ​ពារ​​កុំ​ឱ្យ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់​ធ្ងរ​ ដោយ​ត្រូវ​ធ្វើ​ការ​បញ្ចុះ​កម្តៅ​ កាត់​បន្ថយ​ការ​រមាស់​សម្រាក​ឱ្យ​បាន​ច្រើន​ និង​ត្រូវ​មាន​អនា​ម័យ​ជានិច្ច​ ។

ជំងឺ​នេះ​អាច​ការ​ពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ ដែល​វ៉ាក់​សាំង​នេះ​គេ​ចាក់​រួម​បញ្ចូល​គ្នា​ជាមួយ​វា៉ក់​សាំង​ជំងឺ​កញ្ជ្រិល​ និង​ក្រឡ​ទែន​ ហើយ​ការ​ចាក់​នេះ​អាច​ធ្វើ​ឡើង​ចំពោះ​កុមារ​ដែល​មាន​អាយុ​១​ឆ្នាំ​ ៣​ឆ្នាំ​ និង​ស្ត្រី​មុន​ពេល​បង្ក​កំណើត​ ។ ក្នុង​ករណី​មិន​ច្បាស់​ថា លោក​អ្នក​បាន​ចាក់​វ៉ាក់​សាំង​នេះ​ឬ​អត់​នោះ​ គួរ​តែ​ទៅ​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​នេះ​ ព្រោះ​ការ​ចាក់​វ៉ាក់​សាំង​ជំងឹ​នេះ​១​ដង​ឬ​ក៏​២​ដង​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​នោះ​ទេ ហើយ​លោក​អ្នក​អាច​ទៅ​ចាក់​បាន​នៅ​តាម​គ្លី​និក​ធំ​ៗ​ និង​មន្ទីរ​ពេទ្យ​នានា ។

គួរ​ចង​ចាំ​ថា​ ស្ត្រី​ដែល​កំពុង​ព​ពោះ​ បើមាន​ជំងឺ​នេះ​គេ​មិន​អាច​ចាក់​វា៉ក់​សាំង​ការ​ពារ​ជំងឺ​នេះ​បាន​ទេ ។ ស្អូច​គឺ​ជា​ជំងឺ​ឆ្លង បើ​សិន​លោក​អ្នក​មិន​ទាន់​កើត​ជំងឺ​នេះ​ គឺ​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​និង​ការ​ដក​ដង្ហើម​ជា​ដើម​ ។ ដូច្នេះ​អ្វី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​តែ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​នេះ​ដើម្បី​កុំ​ឱ្យ​កើត​មាន​ ។ ជា​ពិសេស​នៅ​ពេល​ដែល​កើត​ស្អូច​ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ ព្រោះ​ការ​លេច​ចេញ​នូវ​រោគ​សញ្ញា​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​មិន​ប្រាកដ​ថា​លោក​អ្នក​កើត​មាន​ជំងឺ​នេះ​១០០​ភាគ​រយ​នោះ​ទេ អាច​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​​ជំងឺ​ផ្សេង​ទៀត ៕