ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​០៧​នាក់​ថែម​ទៀត និង​ប៉ះពាល់​ផ្ទាល់​១៤​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៧​នាក់ ស្រី​០៦​នាក់ «​ករណី​ឆ្លង​លើ​បុគ្គលិក​កាស៊ីណូ…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៧​នាក់ ស្រី​០៦​នាក់ «​ករណី​ឆ្លង​លើ​បុគ្គលិក​កាស៊ីណូ ចំនួន​០១​នាក់ លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​-១៩ ចំនួន​០១​នាក់ លើ​អ្នក​សង្ស័យ​០២​នាក់ លើ​អ្នកដំណើរ​ចូល​មក​ក្នុង​ខេត្ត​០១​នាក់ លើ​អ្នក​មក​ពី​ភ្នំពេញ​០២​នាក់ «​វិជ្ជមាន​កូ​វី​ដ​១៩»​។ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​១៤​នាក់​។ ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ចំនួន​០៧​នាក់ ស្រី​០៦​នាក់ ជា​សះស្បើយ​ថ្មី​០៥​នាក់ ស្រី​០២​នាក់ ករណី​ស្លាប់​ថ្មី​០០​នាក់​។ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១​។

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​៥,៤៦៣​នាក់ ស្រី​២,៩៨៦​នាក់ ជា​សះស្បើយ​សរុប​៥,១៣១​នាក់ ស្រី​២,៨៣២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​១៩៧​នាក់ ស្រី​៦៩​នាក់​។ ករណី​ស្លាប់​កើនឡើង​១២៨​នាក់ ស្រី​៨១​នាក់​។ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​០៧​នាក់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​០១​នាក់ ទៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ចំនួន​០៤​នាក់ បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ក្រុង​បា​វិត​ចំនួន​០៧​នាក់​។​

និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ចូល​មានការ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​។ ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖

គ្រុនក្ដៅ​, ក្អក​, កណ្ដាស​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​១៩(#COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត ទូរស័ព្ទ​លេខ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។ សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ