ពិតជាមិនងាយស្រួលទេ មុខរបរកឃ្មុំលក់
- កណ្តាល
ខេត្តកណ្តាល ៖ ពីព្រឹកព្រលឹមលោក ចាន់ រ៉ា បានធ្វើដំណើរទៅតាមព្រែកបឹង ។ លោកមិនមែនទៅរកត្រីទេ ។ លោកស្វែងរកចាប់ឃ្មុំ…
ខេត្តកណ្តាល ៖ ពីព្រឹកព្រលឹមលោក ចាន់ រ៉ា បានធ្វើដំណើរទៅតាមព្រែកបឹង ។ លោកមិនមែនទៅរកត្រីទេ ។ លោកស្វែងរកចាប់ឃ្មុំ…
ខេត្តកណ្តាល ៖ ពីព្រឹកព្រលឹមលោក ចាន់ រ៉ា បានធ្វើដំណើរទៅតាមព្រែកបឹង ។ លោកមិនមែនទៅរកត្រីទេ ។ លោកស្វែងរកចាប់ឃ្មុំ ដើម្បីយកមកលក់ ខណៈដែលប្រជាជនខ្មែរជាច្រើនជឿថា ឃ្មុំមានប្រយោជន៍ច្រើនចំពោះសុខភាព ។ ដោយធ្វើដំណើរពីរាជធានីភ្នំពេញប្រមាណជាង១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២១ នៅស្រុកស្អាង ខេត្តកណ្តាលនោះគេនឹងឃើញកន្លែងដាក់លក់ឃ្មុំធម្មជាតិដែលគេរកបាន ។
ឃ្មុំដែលលក់ទាំងបង្គងនេះ ត្រូវអ្នកភូមិស្វែងរកនៅតាមព្រែកនានានៅក្នុងឃុំស្រុករហូតដល់ ឆ្លងស្រុកក៏មានដូចជា នៅតាមព្រែក និងតាមបឹង ។ ក្នុងមួយថ្ងៃៗអ្នកភូមិបានដើររកពេលខ្លះដល់ស្រុកលើកដែកដែលមានចំណាយឆ្ងាយគួរសម ហើយយកមកលក់ឲ្យក្នុងតម្លៃផ្សេងៗគ្នាទៅតាមទំហំឃ្មុំ ។
លោក រ៉ា និយាយថា ឃ្មុំដែលគេរកបាន គឺមានច្រើនប្រភេទ ដូចជា ឃ្មុំខ្យង មានឃ្មុំផ្លិត ឃ្មុំត្រជៀកដំរី ជាដើម ។ ឃុំខ្យងមានតម្លៃធូរថ្លៃជាងគេ ព្រោះវាមានទំហំតូច ជាងឃ្មុំផ្សេងទៀត ។ ឃ្មុំដែលលក់ទាំងបង្គងតាមផ្លូវមានតម្លៃចាប់ពី១ម៉ឺនរៀលរហូតដល់ជិត១០ម៉ឺនរៀលក៏មាន ដោយតម្លៃនេះទៅតាមទំហំឃ្មុំ ។
ចំណែកទឹកឃ្មុំសុទ្ធ (ឃ្មុំផ្លិត) ១លីត្រតម្លៃ១០ម៉ឺនរៀល ។ អ្នករកឃ្មុំគេជំនាញក្នុងការស្វែងរកដោយដឹងពីកន្លែងដែលឃ្មុំទុំនៅ ដូចជាព្រៃនៅតាមមាត់ បឹង ព្រៃរនាម ព្រៃ ដែលនៅកន្លៃស្ងាត់ជាដើម ។ ពួកគេស្វែងរកដោយមិបានសម្លាប់មេឃ្មុំនោះទេ នៅពេលចូលទៅរកឃុំដោយទុកឲ្យមេវាឲ្យបង្កបង្កើតកូន ឬបង្កាត់បង្គងលើកក្រោយទៀត ។
ក្នុងមួយថ្ងៃ គេអាចរកឃ្មុំបានចំនួនពី៣ទៅ៦បង្គង ។ ការរកឃ្មុំ គឺធ្វើតាមរដូវកាល ។ នៅពេល មេឃភ្លៀង ឬរដូវភ្លៀងពួកគេមិនអាចរកបាននោះទេ ។ អ្នករកឃ្មុំបានចាប់រកពីប្រាំង ឬអាច ថាខែណាដែលគ្មានភ្លៀងរហូតដល់រដូវចូលឆ្នាំ (ខែមេសា) ។
ដោយសារមូលហេតុនេះ អ្នករកឃ្មុំមិនមែនមានមុខរបររកឃ្មុំតែមួយមុខនោះទេ ។ ពួកគេអាចមានមុខរបរផ្សេងផងដែរ ដើម្បីចិញ្ចឹមជីវិតដូចជា ការធ្វើស្រែចម្ការ និងការធ្វើកម្មករសំណង់ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ