ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​ និង​សប្បុរសជន​នៅ​តែ​បន្ត​នាំ​យក​អំណោយ​ប្រគល់​ជូនរ​ដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​វីរ​កងទ័ព​ជួរ​មុខ​និងជនភៀសសឹក

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ​និង​សប្បុរសជន ​នៅ​តែ​បន្ត​នាំ​យក​មក​ថវិកា អង្ករ គ្រឿង​ឧបភោគ បរិភោគ ដែល​មាន​ទាំង​សាច់​ស្រស់…

រាជធានីភ្នំពេញ ៖ ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ​និង​សប្បុរសជន ​នៅ​តែ​បន្ត​នាំ​យក​មក​ថវិកា អង្ករ គ្រឿង​ឧបភោគ បរិភោគ ដែល​មាន​ទាំង​សាច់​ស្រស់ និង​សម្ភារ​ចាំបាច់​មួយ​ចំនួន​មកប្រគល់​ជូនរ​ដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ​ និងជនភៀសសឹក បើ​ទោះបី​មាន​បទ​ឈប់​បាញ់​ហើយ​ក្ដី ​និង​នៅ​ថ្ងៃ​៣១​ ធ្នូ​នេះ វីរ​កងទ័ព​កម្ពុជា​ ទាំង​១៨​រូប ក៏​ត្រូវ​បាន​ថៃ​ដោះ​លែង បញ្ជូន​មក​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព ​។

នា​ថ្ងៃ​ទី​៣១ ​ធ្នូ​ ២០២៥​នេះ លោក ហួត ហៃ អភិបាលរង តំណាងលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ជា​ច្រើន​រូប​ទៀត បាន​បន្ត​ទទួល​អំណោយ​ទាំងនេះ នៅ​សាលា​រាជធានី​ភ្នំពេញ ​។

អំណោយ​ដែល​ប្រគល់​ជូន​នា​ថ្ងៃនេះ​ រួម​មាន ​៖ មាន​ទាំង​ថវិកា អង្ករ គ្រឿង​ឧបភោគ បរិភោគ ដែល​មាន​ទាំង​សាច់​ស្រស់ និង​សម្ភារ​ចាំបាច់​មួយ​ចំនួន​ទៀត ​។

លោក ហួត ហៃ អភិបាលរង​រាជធានី ក្នុង​នាមលោក ​ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះសប្បុរសជន​ទាំងអស់ ​ដែល​បាន​នាំ​យក​អំណោយ​មក​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក​។ ទឹកចិត្ត​ដ៏​សប្បុរស​នេះ ពិតជា​បាន​រួមចំណែក​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​ខ្សែបន្ទាត់​ព្រំដែន និង​ការពារ​បូរណភាព​ទឹកដី​ឱ្យ​បាន​រឹង​មាំ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ខឿន​ការពារ​ជាតិ ប្រជាជន​ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​តទៅ​ទៀត នៅ​សាលា​រាជធានី​ភ្នំពេញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ