សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយា ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជា ទាំង១៨រូប
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជា ទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព ។
នៅលើបណ្តាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះជាយូរបន្តិច ប៉ុន្តែយើងមិន ដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះ រាជរដ្ឋាភិបាល បានបំពេញកាតព្វកិច្ចសំខាន់ៗ ទាំងបីសម្រាប់ បងប្អូនវីរយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប» ៕





























































ចែករំលែកព័តមាននេះ