ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងអំឡុងពេល​នេះ តើ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស គួរ​ធ្វើ​សកម្មភាព​កេង​ចំណេញនយោបាយ​ជា​ជាង​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ដែរ​ឬទេ ?

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ មេ​សហជីព បាន​លើក​ឡើង​ថា អំឡុង​ពេល​ប្រទេស​កម្ពុជា​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង គឺ​ក្រុម​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស តែងតែ​និយាយ​បន្តុះបង្អាប់ បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​ខ្លួនឯង និង​តែងតែ​បង្កើត​ព័ត៌មាន​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ចំណែកឯ​អ្នកវិភាគ…

រាជធានីភ្នំពេញ​ ៖ មេ​សហជីព បាន​លើក​ឡើង​ថា អំឡុង​ពេល​ប្រទេស​កម្ពុជា​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង គឺ​ក្រុម​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស តែងតែ​និយាយ​បន្តុះបង្អាប់ បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​ខ្លួនឯង និង​តែងតែ​បង្កើត​ព័ត៌មាន​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ចំណែកឯ​អ្នកវិភាគ ក៏​បាន​លើក​ឡើង​ថា ក្រុម​អ្នកនយោបាយ​ទាំងនោះ តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភាន់​បោក​បញ្ឆោត​ប្រជាពលរដ្ឋ និង​បំបាក់ទឹកចិត្ត​កងទ័ព ​។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ត្រូវ​គេ​មើលឃើញ​ថា មិន​បាន​ជួយ​ជ្រោមជ្រែង ឬ​លើកទឹកចិត្ត​រាជរដ្ឋាភិបាល និង​កងទ័ព​នៅ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន​នោះ​ទេ ថែម​ទាំង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បោក​បញ្ឆោត​ពលរដ្ឋ និង​បំបាក់ទឹកចិត្ត​កងទ័ព ដើម្បី​កេង​ចំណេញ​នយោបាយ​ថែម​ទៀត​។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​មិន​បាន​ធ្វើ​សកម្មភាព​ឱ្យ​អន្តរជាតិ​ជួយ​បញ្ឈប់​ការ​ឈ្លានពាន​មក​លើ​កម្ពុជា ក៏​ដូច​ជា​មិន​បាន​ចូលរួម​បរិច្ចាគ​ជួយ​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ផង​ដែរ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែមករា​នេះ​ថា ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស មិន​ដែល​ធ្វើ​សកម្មភាព​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ប្រទេស​ជិតខាង ដែល​បាន​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិន​ដែល​អើពើ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​តែងតែ​និយាយ​បន្តុះបង្អាប់ បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​ខ្លួនឯង និយាយ​មួលបង្កាច់​បង្ខូច​កិត្តិយស​រាជរដ្ឋាភិបាល និង​កងទ័ព ហើយ​យក​ចំណុច​ទាំងនេះ​ទៅ​អត្ថាធិប្បាយ​វែកញែក​ឱ្យ​អន្តរជាតិ​យល់​ខុស​មក​លើ​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​ការពារ​ព្រំដែន ហើយ​ព្រមទាំង​និយាយ​លើកជើង​សត្រូវ​ឈ្លានពាន​ថែម​ទៀត​។ លោក សំ សឿ​ន បាន​លើក​ឡើង​ថា «​ហើយ​តែងតែ​បង្កើត​នូវ​ព័ត៌មាន​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន​ទៅ​វិញ ទ​ង្វើ​ដ៏​អាក្រក់​ថោកទាប​របស់​ក្រុម​ជន​ក្បត់ជាតិ និង​ក្រុម​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស គឺជា​ទ​ង្វើ​ដ៏​អាក្រក់​បំផុត​ដែល​ប្រជាជន​កម្ពុជា​មិន​ត្រូវការ ហើយ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​មានការ​ស្អប់ខ្ពើម ចំពោះ​ទ​ង្វើ​ដ៏​កខ្វក់​របស់​ក្រុម​នេះ​ណាស់​»​។

ចំណែក​លោក ថុ​ង ម៉េ​ង​ដា​វិត អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ បាន​លើក​ឡើង​ថា ចាប់តាំងពី​ប្រទេស​កម្ពុជា​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ចាប់តាំងពី​ខែកក្កដា​មក​ទល់​បច្ចុប្បន្ន សមាជិក​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស ជា​ពិសេស​លោក អ៊ុ សំ​អាន តែងតែ​បង្ហោះ​វី​ដេ​អូ​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​នេះ ដែល​ជា​ព័ត៌មាន​មិន​ពិត និង​មាន​ច​រិ​ក​បោក​បញ្ឆោត​ប្រជាជន​ខ្មែរ និង​បំបាក់ទឹកចិត្ត​កងទ័ព​។ លោក បាន​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ក្រុម​នេះ​បាន​បង្ហោះ​អួត​បង្ហាញ​ពី​ភាព​ខ្លាំងក្លា​របស់​កងទ័ព​ថៃ ព្រមទាំង​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា មិន​យកចិត្ត​ទុក​ជាមួយ​កងទ័ព​ជួរ​មុខ ខណៈ​ពេល​ដែល​ស្មារតី​ជាតិខ្មែរ​កំពុង​ពុះកញ្ជ្រោល និង​មានការ​បរិច្ចាគ​យ៉ាងច្រើន​ដល់​ជនភៀសសឹក និង​កងទ័ព​របស់​កម្ពុជា​នៅ​ជួរ​មុខ​។ អ្នកវិភាគ​រូប​នេះ បាន​បន្ថែម​ថា «​ការ​ផ្សព្វផ្សាយ​ម្តង​ហើយ​ម្តងទៀត​នូវ​រឿងរ៉ាវ​បំភាន់ ឬ​បំបាក់ទឹកចិត្ត​ដោយ​ក្រុមប្រឆាំង​ក្នុង​អំឡុង​ជម្លោះ​កម្ពុជា​-​ថៃ ត្រូវ​បាន​គេ​យល់​ថា មិនមែន​ជា​សកម្មភាព​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដោយ​ចេតនា ក្នុង​គោលបំណង​បំបែកបំបាក់​សាមគ្គី​ជាតិ និង​បំបាក់ស្មារតី​ជាតិ និង​ភាព​ជឿជាក់​លើ​រដ្ឋាភិបាល​»​។

រីឯ​លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ទទួល​រង​នូវ​ការ​ឈ្លានពាន គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថា​មាន​និន្នាការ​បែប​ណា​នោះ​ទេ ត្រូវ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ទស្សនៈ​រួម​មួយ ដើម្បី​តទល់​នឹង​សត្រូវ​ឈ្លានពាន​។ លោក​បណ្ឌិត បាន​លើក​ឡើង​ថា «​ខ្ញុំ​មិន​បាន​បែងចែក រើសអើង​គណបក្ស​ណា​ទេ ក៏​ប៉ុន្តែ​អាហ្នឹង​យើង​គិត​ទាំងអស់​គ្នា​ទៅ ពេល​នេះ​ប្រសិនបើ​យើង​សង្កត់​មក​រដ្ឋាភិបាល សង្កត់​មក​អាជ្ញាធរ​របស់​យើង​ទៀត អាហ្នឹង​វា​ធ្វើ​ឱ្យ​កម្លាំង​ទាំង​ក្នុង ទាំង​ក្រៅ​ប្រឈម​ជាមួយ​រាជរដ្ឋាភិបាល​ហើយ អ​ញ្ចឹ​ង​យើង​ត្រូវ​រួបរួម​នូវ​កម្លាំង​ខាងក្នុង​សិន អានេះ​បាន​គេ​ហៅ​ថា អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ មិនមែន​ស្នេហា​ជាតិ​ពេល​សត្រូវ​ឈ្លានពាន​យើង​បែរជា​វៃ​ប្រទេស​ជាតិ​ខ្លួនឯង​ដែរ​»​។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ក្រុម​ណាមួយ​នោះ អ្នកជំនាញ​រូប​នេះ កត់​សម្គាល់ថា មាន​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន មិន​ត្រឹមតែ​មិន​បាន​ជួយ​ជ្រោមជ្រែង​រាជរដ្ឋាភិបាល និង​ជួយ​ជនភៀសសឹក​នោះ​ទេ តែ​ថែម​ទាំង​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល និង​និយាយ​ហុច​ដង​ដាវ​ឱ្យ​សត្រូវ​ឈ្លានពាន​ថែម​ទៀត​។ លោក​បណ្ឌិត យង់ ពៅ បាន​ចាត់​ទុក​ទ​ង្វើ​នេះ​ថា មិនមែន​ជា​អ្នកនយោបាយ​ដែល​ស្រលាញ់​ជាតិ​ពិតប្រាកដ​ទេ តែ​ជា​អ្នកនយោបាយ​ស្រលាញ់​អំណាច​ផ្ទាល់ ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​គំនុំ​ផ្ទាល់ខ្លួន ធ្វើ​យ៉ាងណា​ឱ្យ​តែ​ខ្លួន​បាន​ឈ្នះ​៕ អត្ថបទសហការ