ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ នៃ​កម្ពុជា ជូនដំណឹង​ពីវិធានការ​ជួយ​សម្រាល​បន្ទុក​ដល់យោធិន​ជួរ​មុខ ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​សងធនាគារ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦​នេះ​ថា បន្ទាប់​ពី​ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្ដីណែនាំ…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦​នេះ​ថា បន្ទាប់​ពី​ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្ដីណែនាំ លេខ​ធ​៣៧-០២៥-០២៧ សក​ណ​ន ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ ស្ដី​ពី វិធានការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ធនាគារជាតិ នៃ​កម្ពុជា បាន​សង្កេត​ឃើញ​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​លើកលែង ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​សង​ឥណទាន​ពី​អតិថិជន ដែល​ជា​យោធិន និង​ជា​ជនភៀសសឹក មានការ​កើនឡើង
កាន់តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណើរការ នៃ​ការ​សម្របសម្រួល​សំណើ​ទាំងនោះ មានការ​យឺតយ៉ាវ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។

អាស្រ័យ​ហេតុនេះ ដើម្បី​លើកទឹកចិត្ត​ដល់​យោធិន​ជួរ​មុខ ដែល​បំពេញបេសកកម្ម​ការពារ បូរណភាព​ទឹកដី​ក្នុង​សមរភូមិ​ប្រយុទ្ធ ធនាគារជាតិ នៃ​កម្ពុជា ស្នើ​សុំ​ការ​អនុគ្រោះ​ពី​បងប្អូន​ជនភៀសសឹក​ទាំងអស់ ដោយ​ផ្តល់​អាទិភាព​សម្របសម្រួល​សំណើ​របស់​យោធិន​ជួរ​មុខ ជា​មុន​សិន​។ ទន្ទឹម​នេះ សម្រាប់​យោធិន​ជួរ​មុខ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​លើកលែង​រួចរាល់ ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សូម​ទាក់ទង​មក​លេខ​ទូរ​សព្ទ​ហត់​ឡាញ​របស់​ធនាគារជាតិ នៃ​កម្ពុជា ទីស្នាក់ការ​កណ្ដាល​ដែល​មាន​លេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ