អគ្គិភ័យ​ឆាបឆេះ​ក្នុង​រោងចក្រ​ផលិតក្តារបន្ទះកុងប្លាកេ


ខេត្តព្រះសីហនុ ៖ តាម​ប្រ​ភព​ពី​សមត្ថ​កិច្ច​​​បាន​អោយ​ដឹង​ថា រោង​​សម្រាប់​ដាក់​ម៉ាស៊ីន​សម្ងួតក្តា​រ​បន្ទះ​កុង​​ប្លាកេ​នៅ​ក្នុង​រោងចក្រ​​យីហោ Woodin wood (Cambodia) Co.,Ltd ផលិត​ក្តា​រ​បន្ទះ​កុង​ប្លាកេ ត្រូវ​បាន​អ​គ្គី​ភ័​យ​ឆាបឆេះ​ទាំងស្រុង ទោះបីជា​ភ្លាម​ៗ​​​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គី​ភ័​យជា​ច្រើន​គ្រឿង​ចុះជួយអន្តរា​គមន៍​បាញ់ទឹកពន្លត់​យ៉ាងណា​ក៏ដោយ​ ក៏​មិន​អាច​ជួយ​បានដែរ​ ព្រោះ​នៅ​ក្នុងរោង​​នោះ​ដាក់​សុទ្ធ​​សឹង​ជា​បន្ទះក្តារ​ដែល​ងាយ​នឹង​ឆាបឆេះ​។​

​ហេតុការណ៍ខាងលើ​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង១០​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែធ្នូ​ ឆ្នាំ​​២០១៩​ នៅចំណុច​រោងសំយ៉ាបដែលគេ.ត​​សម្រាប់​ដាក់​ម៉ាស៊ីន​សំ​ងួ​ត​ក្តា​រ​បន្ទះ​កុង​​ប្លាកេ​នៅ​ក្នុង​រោងចក្រ​​យីហោ Woodin wood (Cambodia) Co.,Ltd ផលិត​ក្តា​រ​បន្ទះ​កុង​ប្លាកេ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​សេស​បិត​ត្រាំ​ង ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

តាម​ប្រភពដដែលបាន​​បន្ត​ឱ្យ​ដឹង​ថា ​ជាមួយ​នឹង​ការ​ចុះជួយ​អន្តរាគមន៍​ករណី​ខាងលើនេះ ​រួម​មាន​កម្លាំង អាវុធហត្ថ​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ និង​កំលាំង​កងទ័ពជើងទឹក​មូលដ្ឋាន​រាម បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន២​គ្រឿង, ​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ចំនួន២​គ្រឿង, រថយន្ដ​ពន្លត់អគ្គីភ័យ​មូលដ្ឋាន​សមុទ្រ​រាម​ចំនួន២​គ្រឿង, រថយន្ត​ពន្លត់អគ្គីភ័យ​កំពង់​ផែ​ស្វយ័ត​ចំនួន២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​សរុប​អស់​ចំនួន​៥៥​រថយន្ត ​ព្រមទាំង​កំលាំង​សហការ​សរុប​១៨១​នាក់ ។ ទោះបីជា​យ៉ាងណា បាន​ជួយ​តែ​ពន្លត់​មិន​អោយ​មានការឆេះរាល​ដាល​បន្ត​ប៉ុ​ណ្ណោះ ​។

តាមប្រភពដដែលបាន​បន្ត​ឱ្យ​ដឹង​ថា ​​ក្នុងហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​រួម​មាន រោង​សំយ៉ាប​​ប្រក់​ស័ង្កសី​មា​ន​ទំហំ​៨ម៉ែត្រគុណនឹង​​៤០ម៉ែត្រ, ម៉ា​សុ​ី​ន​បិត​ក្តា​រ​ចំនួន១​គ្រឿង និង​ឈើ​សន្លឹក​១០%​។ ​ពាក់ព័ន្ធ​នឹង​មូលហេតុ​​ត្រូវបាន​​សមត្ថកិ​ច្ច​បញ្ជាក់ថា​​​មក​ពី​ម៉ាស៊ីន​ចំហុយ​ក្តៅ​ខ្លាំងទើប​​បណ្តាល​អោយ​ផ្ទុះ​ឆេះ​តែ​ម្តង ។​

សមត្ថកិច្ច​​បាន​អោយ​ដឹង​បន្ថែម​ថា ​អគ្គិភ័យ​ខាងលើ​​នេះ​មិន​​បាន​ឆេះ​ដល់​ក្នុង​រោងចក្រ​នោះ​ទេ គ្រាន់តែ​ឆេះ​រោង​សំ​យ៉ាប​ដែល​គេ​.ត​ចេញពី​អគា​រោងចក្រ​សម្រាប់​ដាក់​ម៉ាស៊ីន​ចំហុយ​ក្តា​របន្ទះ ដោយ​ក្នុងរោង​នោះ​មាន​ផ្ទុក​ទៅ​ដោយ​កា​រ​បន្ទះ ទើប​នាំ​​អោយ​​អគ្គី​ភ័យ​ឆាប​ឆេះ​ខ្លាំង​រហូត​សមត្ថកិច្ច​ចម្រុះ​ប្រើប្រាស់​ទឹកសម្រាប់​បាញ់​ពន្លត់អស់​​ជាង​៥០​រថយន្ត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ