ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរភាព​តស៊ូ​ក្នុង​សមរភូមិ​លោក​ទៀប រី លាន់មាត់​ថា ថ្នាក់លើ​មើល​មិន​ឃើញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រីស្នងការរង ទៀប រី ជាមួយ​រស់ជាតិ​នៃ​ជីវិត និង​បទ​ពិសោធន៍​៤០​ឆ្នាំ ក្នុង​កិច្ចការការពារ​ជាតិ សាសនា ព្រះមហាក្សត្រ…

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រីស្នងការរង ទៀប រី ជាមួយ​រស់ជាតិ​នៃ​ជីវិត និង​បទ​ពិសោធន៍​៤០​ឆ្នាំ ក្នុង​កិច្ចការការពារ​ជាតិ សាសនា ព្រះមហាក្សត្រ នៅ​តំបន់​ពាយ័ព្យ​ប្រទេស រហូត​ដល់​ធ្លាក់ខ្លួន​ពិការ​ អន់ចិត្ត​មិនតិចទេ ព្រោះ​មេៗមើល​ស្នាដៃលោក​មិនឃើញ​ ។

ដោយ​យោង​តាម​ផេ​ករប​ស់លោក (​ទៀប រី ខ្លាច​ហើយ​សង្គ្រាម​) កោះសន្តិភាព​បាន​ជួប និង​ស្តាប់​ការ​រៀប រាប់​ដោយ​មាន​ទាំង​រូបភាព​ផង​បញ្ជាក់​ថា លោក​ទៀប រី កើត​នៅ​ថ្ងៃ​ទី​១៥ ​ឧសភា ឆ្នាំ​១៩៥៩ បាន​រៀបរាប់​អំពី​ចូល​បំរើ​កិច្ច​ការងារ​តាំងពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​១៩៧៩​មក គឺ​បំរើ​ការងារ​ជា​នគរបាល​នៅ​ខេត្តបាត់ ដំបង សំខាន់​បំផុត​គឺ​កន្លែង​ក្តៅ និង​គ្រោះថ្នាក់​រហូត ។

នៅ​លើ​សមរភូមិ​ជា​ច្រើន តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៥ ដោយ​ឈរជើង​កន្លែង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ស្រុក​​សិរី​សោភ័ណ សព្វថ្ងៃ​ក្នុង​ខេត្តបន្ទាយមានជ័យ ។ លុះ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​១៩៨៦ ត្រូវ​ទទួល​សមរ​ភូមិ​បន្ថែម​ទៀត​ប្រយុទ្ធ​ទូ​ទាំង​ភូមិសាស្ត្រ​ក្នុង​ខេត្តបាត់ដំបង​ ព្រោះ​ពេល​នោះ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សង្គ្រាម​ខ្មែរ​ក្នុងស្រុក ដែល​ពុំ​ទាន់​ត្រូវរ៉ូវ​គ្នា​ពី​គ្រប់​ភាគី​នៅ​តាម​ព្រំដែន ។ លោកថា នៅ​ឆ្នាំ​១៩៨៩ លោក​​ត្រូវ​ដឹកនាំ​កម្លាំង​នគរបាល​ចេញ​ប្រយុទ្ធ​ជាមួយ​ខ្មាំង​ដែល កំលាំង​ពេល​នោះ​មាន​ចំនួន​ជាង​២០០​នាក់ ក្នុង​អង្គភាព​វ​រះ​សេនា​តូច​តម្រួត​ការពារ​ចល័ត​លេខ ២.៨៩ ។

នគរបាល​ខេត្តបាត់ដំបង និង​នៅ​ក្នុង​អង្គភាព​តំរួត​ការពារចេញ​ចុះ​ក្នុង​សមរភូមិ ក្នុង​អង្គភាព​ប៉ូ​លី​ស​A3 បាន​ឈរជើង​នៅ​តំបន់​ដងទង់ ដែល​បាន​ច្បាំង​គ្នា​ប្រទាញប្រទង់​ទៅ​វិញ​ទៅ​មក​ដើម្បី​ដណ្តើម​ភូមិសាស្ត្រ រវាង​រដ្ឋ​កម្ពុជា និង​អតីតៈ​ខ្មែរក្រហម​ចំណុច​ខេត្តបាត់ដំបង និង​ប៉ៃលិន​ ។ លោកបញ្ជាក់ថា ​ទទួល​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីនលើក​ទី​១ ​ត្រូវ​មីនតោន ថ្ងែ​ទី​២៥.១០.១៩៨៩ចូល​ដោះ​មីន​ផ្ទុះ សំណាង​ពេល​នោះ​ ឆេះ​សក់​ក្បាល​អស់ ធ្លាក់ឈាម​តាម​មាត់ ច្រមុះ បែក​ក្រដាស់ត្រចៀកមួ​យស​ប្តា​ហ៍ បញ្ជូន​ទៅ​ព្យា​ល​នៅ​ភ្នំពេញ​ពេទ្យ​រទេះភ្លើង ។

ពេល​ត្រឡប់​ពី​ពេទ្យ​មក​វិញ នៅ​សមរភូមិ​ស្នឹងបឹង​ក្រសារ បាន​បាក់ទ័ព​ទៀត ​តែ​នាយក​មន្ទីរពេទ្យ​ប្រាប់​ថា អាច​សំងំព្យាបាល​នៅផ្ទះ​ជា​វិញ​បាន លោក​ក៏​ស្ម​គ្រ័​ចិត្ត​ទៅ​សមរភូមិ​ទាំង​ល្ងាច​បន្ត​ទៀត ដោយ​ជិះ​ម៉ូតូ​ទៅ​ភ្លាម​ដល់​សមរភូមិ​ភ្លាម ។ ចំណែកកងកំលាំង​នៅ​ជួរ​មុខ ដែល​កំពុង​ដកទ័ព​ថយក្រោយ ពេល​ឃើញ​មុខ លោក​​ទៅដល់ ក៏​មាន​ស្មារតី​កម្លាំងចិត្ត​ឈប់​ត្រឡប់​ក្រោយ ហើយ​នាំ​គ្នា​ឡើង​ទៅ​ខាង​មុខ​វិញ ដោយ​ច្បាំង​ដេញ​ដណ្តើម​ភូមិសាស្ត្រ​មក​វិញ​ឲ្យ​ទាល់តែ​បាន ។

លុះដល់​ឆ្នាំ​១៩៩១ ត្រូវ​ជួប​គ្រោះថ្នាក់ ត្រូវ​មីន​លើក​ទី​២ នៅ​ទិស​សំឡូត​ពិការ​ជើង នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​១៩៩១ ក្នុង​ពេល​មេដឹកនាំ​ធំ​ៗ​បាន​ចុះ​សន្ធិសញ្ញា​ឈប់​បាញ់​គ្នា​ដោយ​ស្ម័គ្រចិត្ត ។ ដោយសារ​សង្គ្រាម លោក​ត្រូវ​ដឹក​យក​មក​ព្យាបាល​នៅ​ទីរួមខេត្ត​បាត់ដំបង រហូត​ដល់​ជា​សះស្បើយ​រួច​ហើយ ថ្នាក់លើ​បាន​បញ្ជូន​ទៅ​សមរភូមិ​មុខ​បន្ត​ទៀត ពីព្រោះ​ត្រូវការ​កម្លាំង ដែល​ហ៊ាន​ដាច់ខាត​ដើម្បី​ជាតិ ដោយ​គ្មាន​កោតខ្លាច​គ្រាប់រំសេវ​ផ្ទុះ​តូច​ធំ​ដែល​មាននៅ​ចំពោះ​មុខ​ឡើយ ។

លុះ​នៅ​ឆ្នាំ​១៩៩៤ ត្រូវ​ចូល​ទៅ​តំបន់​ប្រទាញប្រទង់​គ្នា កន្លែង​ដែល​ខ្មាំង​កាន់កាប់​នៅ​តំបន់​ប៉ៃលិន ដែល​មាន​ទីតាំង​ឈរជើង ​(​ពីរ​គោលដៅ គឺ​គោលដៅ​ទី​១ នៅ​អូរ​តៅ​វ៉ៅ និង​គោលដៅ​ទី​២ នៅ​អូរ​ឡាក់ (​នៅ​ចំណុច​កុងត្រូល​អតីតៈ​ទាហាន​ខ្មែរក្រហម​ ហាមឃាត់​មិន​ឲ្យ​ប្រធាន​អ៊ុ​ន​តាក់ លោក​អាកា​ស៊ី​ជនជាតិ​ជប៉ុន​ចូល​) ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពេល​នោះ​ទាហាន​ខ្មែរ​យើង​មួយ​ចំនួន​បាន​បាក់ទ័ព​ពលី​ជីវិត​អស់​ជា​ច្រើន​នាក់ ។

នៅ​សល់​ប៉ុន្មាន​ត្រូវ​ដកទ័ព​ថយ​មក​ក្រោយ​វិញ​ទាំងអស់ ហើយ​លោក​ត្រូវ​ដាក់​កងកម្លាំង​ស្រួច​បង្កប់​​ប្រមាណ​៦០​នាក់ ​ចូល​ទៅ​ក្នុង​ទីតាំង​តំបន់​នោះ ដោយ​គ្មាន​សង្ឃឹមថា​បាន​រស់រាន​មានជីវិត​បាន​មក​វិញ​ទេ គឺ​មាន​តែ​រត់​ចូល​ដី​ថៃ​ទើប​រស់រាន​មានជីវិត តែ​ត្រូវ​ជួប​កម្លាំង​ខ្មែរក្រហម​ដែល​ឈរ​តាម​ព្រំដែន​រហូត ទើប​ការ​ប្រឈម​មុខ​ដាក់​គ្នា បាញ់​គ្នា​រវាង​គ្រាប់កាំភ្លើង​តូច​-​ធំ ចេះ​តែ​កើត​មាននៅ​ពេល​ពើបប្រទះ​គ្នា ហើយរ​ករស់​រៀង​ៗ​ខ្លួន និង​ដោយសារ​ការ​យល់​ដឹង​ផ្នែក​យុទ្ធសាស្ត្រ ចិត្តសាស្ត្រ នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម។

លោកថា ​ពេល​នោះ​លោក​ត្រូវ​បាន​នៅ​សល់​មានជីវិត​តែ​៤​នាក់​ប៉ុណ្ណោះ​នាំ​គ្នា​សែង គ្រាហ៍​រូប​លោក​ត្រឡប់​មកក្រោយ​វិញ ដោយ​ឆ្លង់កាត់​ភូមិសាស្ត្រ ខ្មាំង​បាន​កាន់កាប់​រហូត​ម​ក ​ជួប​កងទ័ព​រដ្ឋ​កម្ពុជា​របស់​កងពល និង​ទីបញ្ជាការ​ជួរ​មុខ​យោធភូមិ​ភាគ​ទី​៥ នៅ​បឹង​ព្រលិត ដែល​មាន​លោក​ហ៊ុ​ល សា​វ័​ន្ត ជា​មេបញ្ជាការ បាន​ជួយ​រៀបចំ​ដឹក​បញ្ជូន​តាម​ឡាន​ត្រឡប់​មក​ក្រោយ​វិញ​ហើយ​ទទួល​បាន​ភាព​ពិការ​រហូត​ដល់​សព្វថ្ងៃ ។

លោក​បន្ត​ថា ក្នុង​ពេល​នោះ ​ពិតមែនតែ​ខ្លួន​ពិការ​មែន តែ​ការងារ​ក្តៅ​នៅ​តែ​បន្ត​ធ្វើ​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​កិច្ចការ​បង្រួបបង្រួម​ជាតិ ដោយ​លោក​ត្រូវ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​ដឹកនាំ​កម្លាំង​សម្ងាត់​ចុះចូល​ទៅ​កន្លែង​ខ្មាំង​ ដើម្បី​អូស​ទាញ​កម្លាំង​ខ្មែរក្រហម​ មក​រួបរួម​គ្នា​ដោយ​ស្ម័គ្រចិត្ត បើ​មាន​បុគ្គល​ណាស់​បែកគំនិត​ចង់​ប្រឆាំង និង​ជា​មុខសញ្ញា​រាំងស្ទះ​ត្រូវ​នាំ​ខ្លួន​សម្រួល​អារម្មណ៍ ដូច​ជា​លោក​នួន ប៉ែ​ត លោក​សំ ប៊ិ​ត ។ តាម​តម្រូវការ​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​ត្រូវការ​នៅ​ស្រុក​រតន​មណ្ឌល​ផង​ដែរ រហូត​ដល់​បាន​ទទួល​សុខ​សន្តិភាព​ពេញលិញ​នៅ​ឆ្នាំ​១៩៩៨ និង​ដល់​សព្វ​ថ្ងៃនេះ ។

លោក​បាន​ថ្លែង​ទៀត​ថា វា​ពិតជា​លំបាក​និង​អត់ទ្រាំ​ណាស់ នៅ​ពេល​ស្រុក​មាន​សង្គ្រាម គឺ​ខ្លួន​លោក​ផ្ទាល់​បាន​ទទួល​សព្វគ្រប់ ការ​ស្លៀកពាក់​ខោអាវ​មួយ​ចង្កេះ ដេក​ក្នុង​ព្រៃ​មិន​ដែល​បាន​ស្រួល​ព្រោះតែ​ការ​លប​បាញ់​សម្លាប់​របស់​ខ្មាំង​នៅ​ជុំវិញ​ខ្លួន ការ​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់ សូ​ម្បី​តែ​ទឹក​ផឹក​ក៏​ពិបាក​រក ព្រោះ​ជា​តំបន់​មាន​គ្រាប់​មីន​ពេញ​ក្នុង​ព្រៃ ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ចល័ត​ខ្លួន​គ្រប់ពេលវេលា​គេច​ពី​ការ​តាម​រក​របស់​ខ្មាំង ការ​ដើរ​ហើយ​ប្រយ័ត្ន​គ្រប់ពេល ព្រោះ​ជីវិត​ផុយ​ស្រួយ​ណាស់​ នៅ​ពេល​ជួប​ខ្មាំង​ត្រូវ​បាន​បាញ​តតាំង​ជាមួយ​គ្នា ដោយ​មិន​អាច​រៀបរាប់​អស់ ទើប​លោក​បាន​បញ្ចេញ​តែ​ពាក្យ​ថា (​ខ្លាច​ហើយ​សង្គ្រាម​) ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់ ​គឺ​បាន​យល់​ដឹង​ពី​ការ​លំបាក​មិន​ចង់​ជួប​ទៀត​ឡើយ តែ​សម្រាប់​អ្នក​មិន​ធ្លាប់​ជួបយល់​ដឹង អំពី​សង្គ្រាម​នេះ​គឺ​លំបាក​ពន្យល់​ឲ្យ​ដឹង​ណាស់ ណាមួយ​សម័យ នេះ​ ត្រូវ​ទទួល​បាន​ពាក្យ​ចំអក​បែប​មើលងាយ​ត្រឡប់​វិញ​ថា​និយាយ​ប្រឌិត​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច ព្រោះ​សម័យនេះ​គ្មាន​សង្គ្រាម​ទៀត​ទេ ។

លោក​បាន​ប្រៀបធៀប​អំពី​សភាពការណ៍​ថ្មី​ៗ​នេះ​ថា សូមកុំ​មើលងាយ​មនុស្ស​មួយ​ចំនួន​តូច​ដែល​ព្យាយាម​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​បាន​គិត​អំពី​អន្ទាក់​មួយ​ដែល​បាន​នាំ​អូស​ទាញ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅ​រក​សង្គ្រាម​ទុក​ឲ្យ​ក្មេង​ស្រករ​ក្រោយ​ទៀត បើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ ព្រោះ​មាន​កន្លែង​ខ្លះ​ដូច​ជា​សម័យ​លន់ ន​ល់​ក្នុង​ឆ្នាំ​១៩៧៥ អ​ញ្ចឹ​ង ដែល​ចុង​ក្រោយ​ស្រែក​ជេរ​សុទ្ធតែ​ពួក​ក្បត់ជាតិ តែ​ទីបំផុត​នៅ​តែ​ធ្លាក់​ចូល​ទី​ក្នុង​របប​ប្រល័យពូជសាសន៍ និង​ទារុណកម្ម ភាព​បង្អត់អាហារ​រហូត​សម្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់​នៅ​កម្ពុជា​ទាល់តែ​បាន នេះ​ជា​បទ​ពិសោធន៍​កន្លង​មក ។

លោក​ទៀប រី ​កើត​នៅ​ឆ្នាំ១៩៥៩ ដែល​ពេល​នេះ​មាន​អាយុ ជាង​៦០​ឆ្នាំ​ហើយ កំពុង​បំរើ​ការងារ​នៅ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្តបាត់ដំបង តួនាទី​ស្នងការ​រង ទទួល​បន្ទុក​កង​អន្តរាគមន៍ បាន​បណ្តុះបណ្តាល​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ដឹង​អំពី​ការ​ប្រើប្រាស់​អាវុធ របៀប​យុទ្ធសាស្ត្រ​ខ្លី​ៗ សំខាន់​ត្រូវ​គោរព​បទ​វិន័យ​ផ្ទៃក្នុង និង​សាមគ្គី​គ្នា​ឲ្យ​បាន​ល្អ ថែរក្សា​សណ្តាប់ធ្នាប់ ហើយ​លោក​ក៏​ត្រៀម​ចូល​និវត្តន៍​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។

លោកថា តែ​ការ​បំរើ​ប្រទេស​ជាតិ គឺ​ត្រូវ​មាន​ស្មារតី ឆ​ន្ទះ ស្នេហា​ជាតិ​ពិតប្រាកដ ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ព្រោះតែ​រួមចំណែក​យកសុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​កម្ពុជា​៤០​ឆ្នាំ​មក​ហើយ តែ​នៅ​ពេល​នេះ​មិន​ដែល​ទទួល​បានការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​តែងតាំង​លើក​ស្នាដៃ​ដឹងគុណ​រួមចំណែក​ជួយ​ជាតិ ពី​ខាង​ថ្នាក់ដឹកនាំ​មក​ដែរ ព្រោះ​លោក​បញ្ជាក់​ថា លោក​មិន​ចេះ​យកចិត្ត​មេ មិន​ចេះ​អែបអប មិន​ចេះ​ប្រូ ព្រោះ​ធ្លាប់តែ​ស្មោះត្រង់​ក្នុង​ភាព​ជា​អ្នក​ប្រយុទ្ធ​ក្នុង​ភ្លើងសង្គ្រាម​ ដើម្បី​សុខ​សន្តិភាព ដល់​សម័យនេះ​ត្រូវ​ចាញ់​ប្រៀប​អ្នកមាន​សេដ្ឋកិច្ច ចាយវាយ​ដើរ​ត្រូវ​ជាមួយ​មន្ត្រី​មួយ​ចំនួន មិន​គិតគូរ​ពី​ការ​តស៊ូជាដើម​កំណើត​ពី
អតី​ត​កាល ដែល​នាំ​ឲ្យ​មានការ​រអៀសចិត្ត​យ៉ាង​ខ្លាំង ហើយ​រង​ចាំ​មើល​នៅ​ពេល​ចូល​និវត្តន៍​ទៅ តើ​នគរ​បាល អាច​មាន​របប​ពិការ និង​សោធន​និវត្តន៍​ដូច​កងទ័ព​សម្រាប់​តបស្នង​គុណ ដើម្បី​រស់​ដែរ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ