ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​ពលកម្ម​ជាតិ​កម្ពុជា តំណាង​កម្មករ​ជាង ៧​ម៉ឺន​នាក់ នឹង​ដាក់​ញត្តិ​ប្ដឹង​ទៅ​មហាអំណាច​ឱ្យ​ស្វែងរក​យុត្តិធម៌​ជូន​ស្ត្រី​ពលករ​ខ្មែរ ដែល​ត្រូវ​ទាហាន​ថៃ​ចាប់រំលោភ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) ដែល​មាន​សមាជិក​សរុប​ជាង ៧​ម៉ឺន​នាក់ នឹង​ដាក់​ញត្តិ​ទៅ​កាន់​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​កងទ័ព​ឈុត​ខ្មៅ​ថៃ​ចាប់រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា យ៉ាង​សាហាវព្រៃផ្សៃ​ជាទី​បំផុត​ ។…

រាជធានីភ្នំពេញ​ ៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) ដែល​មាន​សមាជិក​សរុប​ជាង ៧​ម៉ឺន​នាក់ នឹង​ដាក់​ញត្តិ​ទៅ​កាន់​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​កងទ័ព​ឈុត​ខ្មៅ​ថៃ​ចាប់រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា យ៉ាង​សាហាវព្រៃផ្សៃ​ជាទី​បំផុត​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​នាម​សហជីព​តំណាង​ឱ្យ​កម្មករនិយោជិត​នៅ​កម្ពុជា ពិតជា​មិន​ទទួលយក​បាន​ទេ​នូវ​ទ​ង្វើ​ដ៏​អាក្រក់​បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​វាយ​ធ្វើបាប​ពលករ និង​រំលោភ​ស្ត្រី​ជា​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ ​។

ដូច្នេះ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ​២១ ខែវិច្ឆិកា ឆ្នាំ ​២០២៥ ​នេះ លោក សំ សឿ​ន នឹង​ដាក់​ញត្តិ​ថ្កោលទោស ទាហាន​ឈុត​ខ្មៅ​ថៃ និង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា ដូច​ជា​៖ ស្ថានទូត​អា​មេ​រិ​ក​, សហភាព​អឺរ៉ុប​, ចិន​, រុ​ស្ស៊ី និង​អង្គការ ILO-IOM-UN​ ។ ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​ទី​ ១៧ ខែវិច្ឆិកា​កន្លង​ទៅ​នេះ ក៏​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ចាប់រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា ដោយ​កងទ័ព​ឈុត​ខ្មៅ​ថៃ ផង​ដែរ​ ។

សេចក្ដីថ្លែងការណ៍ លើក​ឡើង​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) មាន​សហព័ន្ធ​សហជីព និង​អង្គការ​-​សមាគម​សរុប​ចំនួន ១៧ និង​សហជីព​មូលដ្ឋាន​មាន​ចំនួន ១៧៨ ដែល​មាន​សមាជិក​សរុប​ជាង ៧០ ០០០​នាក់ មក​ពី​គ្រប​វិស័យ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ដ៏​សាហាវ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ពល​ការិនី​ចំណាកស្រុក​កម្ពុជា ដោយ​កងទ័ព​ឈុត​ខ្មៅ​ថៃ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ​។ អំពើ​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ជាតិ​នៃ​ពលករ​ចំណាកស្រុក​ដែល​ត្រូវ​បានការ​ពារ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ ច្បាប់​ជាតិ ធម្មនុញ្ញ លិខិត​តុ​បក​រណ៍​អាស៊ាន ច្បាប់​អន្តរជាតិ និង​អនុសញ្ញា CEDAW​ ។

សេចក្តីថ្លែងការណ៍​ដដែល បាន​លើក​ឡើង​ទៀត​ថា ករណី​រំលោភ​បំពាន​ដ៏​ឃោរឃៅ​ដែល​មិន​អាច​ទទួលយក​បាន​នេះ មិន​ត្រឹមតែ​ជា​អំពើ​អមនុស្សធម៌​ទៅ​លើ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បំពាន​លើ​គោលការណ៍​មនុស្សធម៌​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដែល​មាន​បំណង​លើកកម្ពស់ និង​ធានា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ ​៕ អត្ថបទសហការ