ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​​សារ​ភាព​ស្ត្រី​វៀត​ណាម​ចិត្ត​សឿង​ចូលរំ​ដោះ​ប្តី​ពី​សាលា​ដំបូង​ខេត្តស្វាយរៀង​

38 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹ​ត្ត​ការណ៍​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ជា​ថ្ងៃ​ដែល​គេ​ស្មាន​មិន​ដល់ ជុំវិញ​ករណី​បាញ់​រំដោះ​ជនជាប់ចោទ​ចំនួន​៦​នាក់ គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្តស្វាយរៀង ខណៈ​ក្រុម​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ពួក​គេ​មក​កាត់ទោស…

រាជធានី​ភ្នំពេញ ៖ ព្រឹ​ត្ត​ការណ៍​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ជា​ថ្ងៃ​ដែល​គេ​ស្មាន​មិន​ដល់ ជុំវិញ​ករណី​បាញ់​រំដោះ​ជនជាប់ចោទ​ចំនួន​៦​នាក់ គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្តស្វាយរៀង ខណៈ​ក្រុម​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ពួក​គេ​មក​កាត់ទោស ។
នោះ​គឺ​ការ​ផ្ដើមគំនិត​ដោយ​ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀ​ង ធី​ហា​យ​វ៉ា​ន់ ដោយ​នាំ​អាវុធ​ខ្លី និង​មធ្យោបាយ​រថយន្ត​១​គ្រឿង ម៉ាក Lexus CT200h ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CA-0692 មក​បាញ់​រំដោះ រួច​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន ។

រហូត​ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក៏​បាន​រក​ឃើញ​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ គឺ​នៅ​ក្នុង​ព្រៃ​ទួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ហើយ​កម្លាំង​សហការ​ក៏​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ រួម​នឹង​(​ស្រី​ម្នាក់​) បន្ថែម​ទៀត​បញ្ជូន​យក​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ធ្វើការ​សួរ​យក​ចម្លើយ ។

ជនសង្ស័យ​ដែល​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​នោះ​គឺ ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀ​ន ធី​ហា​យ​វ៉ា​ន់ ដែល​ជា​ស្ត្រី​ចិត្តសឿង បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខ្លួន​បាន​ទៅ​ជួល​រថយន្ត​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ សម្រាប់​ជិះ​ទៅ​ធ្វើ​សកម្មភាព ។
លុះ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខ្លួន​បាន​ទាក់ទង​តាម​តេ​ឡេ​ក្រាម​ទិញ​កាំភ្លើងខ្លី​១​ដើម ម៉ាក K54 ពី​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ក្នុង​តម្លៃ ១៥០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​ទៅ​រំដោះ​ប្តី​ឈ្មោះ ផា​ម វ៉ា​ន់​បាវ ដែល​ជាប់​ពន្ធនាគារ​ខេត្តស្វាយរៀង ត្រូវ​នាំ​យក​ទៅ​កាត់ទោស ។

មក​ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខ្លួន​បាន​បើករថយន្ត​ខាងលើ ទៅ​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ក្បែរ​មាត់ទន្លេ ក្រុង​ស្វាយ​រៀង​១​យប់ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ២០២៥​ខ្លួន​បាន​បើករថយន្ត​ទៅ​ទុក​នៅ​ខាង​មុខ​តុលាការ ហើយ​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ ។ ពេល​សមត្ថកិច្ច​ពន្ធនាគារ​ដឹក​ប្តី​ខ្លួន​និង​គ្នីគ្នា​មក​ដល់ ខ្លួន​ក៏​បាន​ហុច​កាំភ្លើងខ្លី​ឲ្យ​ទៅ​ប្តី​បាញ់​គំរាម​សមត្ថ កិច្ច​ដើម្បី​រំដោះខ្លួន រួច​ក៏​នាំ​គ្នា​រត់ឡើង​រថយន្ត​បើក​គេចខ្លួន​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ស្ត្រី​ម្នាក់​ដែល​ជា​ជនសង្ស័យ មានចិត្ត​ក្លាហាន​រៀបចំ​គម្រោង​ជួល​រថយន្ត ទិញ​អាវុធ ទៅ​ធ្វើ​សកម្មភាព​រំដោះ​ប្តី និង​បក្ខពួក​ចេញពី​តុលាការ នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់​នោះ ទៅ​យក​អាវុធ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ទីតាំង​ក្នុង​រង្វង់​ប្រតិបត្តិការ ។ ក្នុង​នោះ​រក​ឃើញ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក K54 និង​បង់​១ មាន​៧​គ្រាប់ ។ ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុ​តាង សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើ​ម្ប​ចាត់ការ​តាម​នីតិវិធី ។

ដោយសារ​ស្ត្រី​វៀតណាម​រូប​នេះ ស្រស់​ស្អាត​បាន​ធ្វើ​ឱ្យ​អ្នកកាសែត​អន​ឡាញ​២​នាក់ ស្ទើរតែ​ស្គាល់​ក្លិន​គុក ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​ដក​អាជ្ញា​បណ្ណ ព្រោះតែ​ដៃដល់​ចាប់​អង្អែល​ថ្ពាល់ គឺ​លោក ខាន់ សា​រ័​ត្ន និង​ម្នាក់​ទៀត​មាត់ដាច គឺ​លោក ផាត់ ហ៊​ន ។ ទោះបីជា​បែប​ណា អ្នកកាសែត​អន​ឡាញ​ទាំង​២​បាន​ទទួល​ការ​ណែនាំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ