ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ថា​អាមេរិក​គួរ​ពិគ្រោះ​ផែន​ការ​សន្តិ​ភាព​​ជា​មួយ​ខ្លួន និង​អ៊ុយ​ក្រែន​ជា​មុន​សិន

12 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ អឺរ៉ុប​ថ្លែង​ថា​រាល់​ផែន​ការ​សន្តិ​ភាព​ណា​មួយ​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ជា​មួយ​អឺរ៉ុប និង​អ៊ុយ​ក្រែន​។ ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​បង្ហាញ​ជំហរ​របស់​ខ្លួន​មិន​គាំទ្រ​ការ​សម្រេច​អ្វី​ជា​អត្តនោម័ត​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​។ ការ​បង្ហាញ​ជំហរ​ដូច្នេះ​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​នៅ​ក្នុង​ផែន​ការ​ដែល​ផ្ដួច​ផ្ដើម​ដោយ​លោក​ត្រាំ​នោះ​មាន​លក្ខ​ខណ្ឌ​ជា​ច្រើន​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ទៅ​តាម​ការ​ទាម​ទារ​របស់​រុស្ស៊ី​ដើម្បី​ងាយ​ស្រួល​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។ ជា​ការ​ពិត អាមេរិក​គាំទ្រ​ឱ្យ​គូ​បដិបក្ស​ទាំង​២​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅម​ក​ដូច​អ្វី​ដែល​​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ខ្លួន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​អីចឹង​​។ ក៏ប៉ុន្តែ​ពួក​អឺរ៉ុប​​នៅ​តែ​ប្រកាន់​ជំហរ​រឹង​​ទទឹង​ដដែល​ថា​រាល់​ផែន​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ដាច់​ខាត​ត្រូវ​តែ​ឆ្លង​កាត់​ការ​គាំទ្រ​ពី​អ៊ុយ​ក្រែន​ដែល​ជា​សាមី​ប្រទេស​បូក​ជា​មួយ​អឺរ៉ុប​ទៀត​ទើប​អាច​ទៅ​រួច​​​។ ប្រធាន​កិច្ច​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អឺរ៉ុប​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ថ្លែង​ថា​អឺរ៉ុប​តែង​តែ​គាំទ្រ​ជា​និច្ច​នូវ​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​ និង​ប្រកប​ដោយ​យុត្តិ​ធម៌​​​។…

ទី​ក្រុង​ប្រ៊ុច​សែល​៖ អឺរ៉ុប​ថ្លែង​ថា​រាល់​ផែន​ការ​សន្តិ​ភាព​ណា​មួយ​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ជា​មួយ​អឺរ៉ុប និង​អ៊ុយ​ក្រែន​។ ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​បង្ហាញ​ជំហរ​របស់​ខ្លួន​មិន​គាំទ្រ​ការ​សម្រេច​អ្វី​ជា​អត្តនោម័ត​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​។ ការ​បង្ហាញ​ជំហរ​ដូច្នេះ​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​នៅ​ក្នុង​ផែន​ការ​ដែល​ផ្ដួច​ផ្ដើម​ដោយ​លោក​ត្រាំ​នោះ​មាន​លក្ខ​ខណ្ឌ​ជា​ច្រើន​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ទៅ​តាម​ការ​ទាម​ទារ​របស់​រុស្ស៊ី​ដើម្បី​ងាយ​ស្រួល​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។

ជា​ការ​ពិត អាមេរិក​គាំទ្រ​ឱ្យ​គូ​បដិបក្ស​ទាំង​២​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅម​ក​ដូច​អ្វី​ដែល​​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ខ្លួន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​អីចឹង​​។ ក៏ប៉ុន្តែ​ពួក​អឺរ៉ុប​​នៅ​តែ​ប្រកាន់​ជំហរ​រឹង​​ទទឹង​ដដែល​ថា​រាល់​ផែន​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ដាច់​ខាត​ត្រូវ​តែ​ឆ្លង​កាត់​ការ​គាំទ្រ​ពី​អ៊ុយ​ក្រែន​ដែល​ជា​សាមី​ប្រទេស​បូក​ជា​មួយ​អឺរ៉ុប​ទៀត​ទើប​អាច​ទៅ​រួច​​​។

ប្រធាន​កិច្ច​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អឺរ៉ុប​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ថ្លែង​ថា​អឺរ៉ុប​តែង​តែ​គាំទ្រ​ជា​និច្ច​នូវ​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​ និង​ប្រកប​ដោយ​យុត្តិ​ធម៌​​​។ យើង​ស្វាគមន៍​ជា​និច្ច​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​​សម្រេច​​​គោល​ដៅ​នេះ​។ ​លោក​ស្រី​សង្កត់​ធ្ងន់​ថា​ដើម្បី​​ឱ្យ​ផែន​ការ​សន្តិ​ភាព​នោះ​អាច​សម្រេច​ទៅ​បាន​វា​ទាល់​តែ​មាន​ចំណែក​អ៊ុយ​ក្រែន និង​អឺរ៉ុប​​ចូល​រួម​ផង​ដែរ​​។

ប្រធាន​កិច្ច​ការ​បរទេស​សហ​ភាព​អឺរ៉ុប លោកស្រី​ខា​ចា ខាឡាស់ (Kaja Kallas)

ប្រមុខ​ការ​ទូត​​អាល្លឺម៉ង់ អេស្ប៉ាញ​ និង​ប៉ូឡូញ​ក៏​គាំទ្រ​​ប្រសាសន៍​របស់​ប្រធាន​កិច្ច​ការ​បរទេស​​​ត្រង់​ចំណុច​នេះ​ផង​ដែរ​។ នាយក​រដ្ឋ​មន្ត្រី​ប៉ូ​ឡូញ​ថ្លែង​ថា​សន្តិ​សុខ​ជាតិ​របស់​អឺរ៉ុប​នៅ​ពេល​នេះ​កំពុង​តែ​មាន​បញ្ហា​។ ដូច្នេះ លោក​យល់​ថា​បើ​សិន​ជា​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ណា​មួយ​នា​ពេល​អនាគត​គួរ​ណាស់​ឆ្លង​កាត់​ការ​ពិគ្រោះ​​យោបល់​ជា​មួយ​​​​អឺរ៉ុប​ជា​មុន​សិន​​។​​

បើ​គេ​ស្ដាប់​ពីខាង​ភាគី​រុស្ស៊ី​វិញ​ម្ដង​ រុស្ស៊ី​ហាក់​ដូច​ជា​មិន​ទាន់​មាន​អារម្មណ៍​ចង់​ចរ​ចា​គ្នា​នៅ​ឡើយ​ទេ​។ រុស្ស៊ី​​ថ្លែង​ថា​បើ​ចង់​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​អ៊ុយ​ក្រែន​លុះ​ត្រា​តែ​ដោះ​ស្រាយ​អ្វី​ដែល​ជា​ឫស​គល់​នៃ​សង្គ្រាម​ជា​មុន​សិន​។ រុស្ស៊ី​បញ្ជាក់​ថា​សម្រាប់​ពេល​នេះ​គ្មាន​ការ​ចរ​ចា​គ្នា​រវាង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សន្តិ​ភាព​ណា​មួយ​ទេ​។

ចំពោះ​សំណួរ​ថា​តើ​លោក​ពូទីន​បាន​ជ្រាប​អំពី​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​ដែរ​ឬ​ទេ​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អ្វី​ទាំង​អស់​។ ​អឺរ៉ុប​បារម្ភ​កាន់​តែ​ខ្លាំង​ថា​​​សង្គ្រាម​អ៊ុយ​ក្រែន​ស្រួល​មិន​ស្រួល​អាច​នឹង​រីក​រាល​ដាល​​ទៅ​ដល់​ព្រំ​ដែន​របស់​ខ្លួន​។ ​មា​ន​កា​រចោទ​ប្រកាន់​ជា​បណ្ដើរ​ៗ​ថា​រុស្ស៊ី​​កំពុង​​ធ្វើ​តេស្ត​សមត្ថ​ភាព​​របស់​អឺរ៉ុប​​ដោយ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​​ និង​បង្ហោះ​ដ្រូន​ចូល​ដែន​អាកាស​​រដ្ឋ​ជា​​សមាជិក​សហ​ភាពអឺរ៉ុប ឬ​សមាជិក​អង្គ​ការ​ណាតូ​។

ឥឡូវ​នេះ មិន​ត្រឹម​តែ​សហ​ភាពអឺរ៉ុប​ទេ សូម្បី​តែ​អង់​គ្លេស​ក៏​រុស្ស៊ី​ធ្វើ​តេស្ត​សមត្ថ​ភាព​ដែរ​។ ថ្មី​ៗ​នេះ អង់​គ្លេស​​ព្រមាន​ថា​ខ្លួន​សូម​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​វិធាន​ការ​យោធា​​បន្ទាប់​ពី​​នាវា​ស៊ើប​ការណ៍​របស់​រុស្ស៊ី​​ដែល​បើក​ទៅ​កៀក​នឹង​ដែន​សមុទ្រ​ប្រទេស​ស្កុត​លែន​​បាន​បាញ់​កាំ​រស្មី​ឡាស៊ែ​ដាក់​ភ្នែក​អាកាសយានិក​អង់​គ្លេស​។ អង់​គ្លេស​ព្រមាន​ថា​ករណី​នេះ​សូម​កុំ​ឱ្យ​កើត​មាន​ជា​លើក​ទី​២​​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អាល់​ចា​ស៊ីរ៉ា (al-Jazeera) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ