ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹង​ពោធិ៍សាត់

4 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អឿ​ង ច​ន្ថា អនុរដ្ឋលេខាធិការ…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អឿ​ង ច​ន្ថា អនុរដ្ឋលេខាធិការ ទទួល​បន្ទុក​សម្របសម្រួល​ការងារ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ និង​ឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់ ទីរួមខេត្ត​ពោធិ៍សាត់ ស្ថានភាព​ទឹក​តាម​ដងស្ទឹង ចុះ​ទៅ​ផ្នែក​ខាងក្រោម​សំណង់​ស្ទាក់​ទឹក​ចារឹក និង​សំណង់​ស្ទាក់​ទឹក​ពោធិ៍​អណ្តែត ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និង​កំពុង​រៀបចំ​អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​លេខ​២ នៅ​ផ្នែក​ខាងលើ​ស្ទឹង​ពោធិ៍សាត់ ដើម្បី​ស្តុក​ទឹក និង​គ្រប់គ្រង​ទឹកជំនន់ និង​គម្រោង​រំដោះ​ទឹក និង​ពង្វាង​ទឹកជំនន់​ចេញពី​ទីរួមខេត្ត​ពោធិ៍សាត់ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ផង​ដែរ​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​មន្ទីរ បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​ទឹក និង​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទឹកជំនន់​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ