យុវជនម្នាក់ ជិះម៉ូតូបុកពីក្រោយរថយន្តដឹកឥដ្ឋ ដួលបោកក្បាលស្លាប់នៅស្វាយប៉ាក
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានដួលបោកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង ។…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានដួលបោកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង ។…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានដួលបោកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ ខាងជើងក្រសួងរៀបចំដែនដីនគររូបនីយ កម្មនិងសំណង់ ក្នុងភូមិឡ កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យុវជនរូបនោះភ្លាមៗ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានអាយុប្រមាណ ១៨ឆ្នាំ ជិះម៉ូតូ SUZUKI NEX ពាក់ស្លាកលេខ ភ្នំពេញ 1KL-3022 ។ ចំណែករថយន្តដឹកឥដ្ឋ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0726 អ្នកបើកបរបានគេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ មួយគ្រឿង ខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅ ពីជើងទៅត្បូងនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់នៅកន្លែង។ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រុងបញ្ជូនជនរងគ្រោះទៅសង្គ្រោះ តែស្លាប់បាត់ហើយ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម។ ក្រោយពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយទាក់ទងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែង រួចនាំយករថយន្ត និងម៉ូតូទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកសព ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកបងប្អូន ៕



ចែករំលែកព័តមាននេះ