រាជធានីភ្នំពេញ៖ ជំងឺខ្សោយពោះវៀនគឺជាបញ្ហាដែលបង្កការរំខានយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺ។ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ថ្វីត្បិតតែចំណីអាហារមិនមែនជាមូលហេតុផ្ទាល់នៃជំងឺនេះក្តី ក៏អាហារមួយចំនួនអាចធ្វើឱ្យរោគសញ្ញាខ្សោយពោះវៀនកាន់តែលេចចេញច្បាស់ និងខ្លាំងក្លាបានដែរ។
ត្រូវចាំ៖ ការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ
មន្ទីរពេទ្យកាល់ម៉ែតបានគូសបញ្ជាក់ថា ភាពស្មុគស្មាញនៃជំងឺនេះ គឺអាស្រ័យលើការឆ្លើយតបរបស់ពោះវៀនទៅនឹងចំណីអាហារ៖
- អាហារដែលធ្វើឱ្យរោគសញ្ញាកាន់តែខ្លាំងក្លា មិនដូចគ្នាសម្រាប់អ្នកជំងឺទាំងអស់នោះទេ។ អ្នកជំងឺម្នាក់ៗអាចមានការប្រតិកម្មខុសគ្នាទៅនឹងអាហារទូទៅ៖
- អ្នកខ្លះញ៉ាំម្ជូរមិនបាន: អាហារមានជាតិអាស៊ីតអាចបង្កឱ្យពោះវៀនមានបញ្ហា។
- អ្នកខ្លះញ៉ាំស៊ុតមិនបាន: ប្រូតេអ៊ីន ឬខ្លាញ់ក្នុងស៊ុតអាចរំខានដល់ពោះវៀន។
- អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន: ជាពិសេសបន្លែដែលមានជាតិសរសៃខ្ពស់ខ្លះ អាចបង្កជាហ្គាស ឬហើមពោះ។
អនុសាសន៍សំខាន់៖ សម្រាប់អ្នកជំងឺខ្សោយពោះវៀន ការតមអាហារគឺត្រូវធ្វើទៅតាម ការសង្កេតផ្ទាល់ខ្លួន ឬតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ អ្នកជំងឺគួរកត់ត្រាអាហារដែលខ្លួនបានញ៉ាំ និងរោគសញ្ញាដែលកើតឡើង ដើម្បីកំណត់ឱ្យច្បាស់ថាអាហារណាដែលធ្វើឱ្យរាងកាយមានប្រតិកម្មអវិជ្ជមាន៕
ចែករំលែកព័តមាននេះ