ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មាន! ទឹកផ្លែព្នៅ ជួយបង្ការ​មហារីកថ្លើម និងមហារីកផ្សេងៗ

12 ម៉ោង មុន

​សុខភាព៖ ផ្លែព្នៅ​ដែលជាផ្លែឈើដ៏ពេញនិយមក្នុងការយកមកឆុងធ្វើជាទឹកពិសាជួយបញ្ចុះកម្ដៅ និងជួយដល់ប្រព័ន្ធរំលាយអាហារ ត្រូវបានអ្នកស្រាវជ្រាវអន្តរជាតិរកឃើញថាមានសក្តានុពលដ៏អស្ចារ្យមួយទៀត គឺការចូលរួមចំណែកក្នុង ការការពារជំងឺមហារីក។ ធាតុប្រឆាំងអុកស៊ីតកម្ម៖ គន្លឹះទប់ស្កាត់ការវិវត្តដុំសាច់ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានបង្ហាញថា…

​សុខភាព៖ ផ្លែព្នៅ​ដែលជាផ្លែឈើដ៏ពេញនិយមក្នុងការយកមកឆុងធ្វើជាទឹកពិសាជួយបញ្ចុះកម្ដៅ និងជួយដល់ប្រព័ន្ធរំលាយអាហារ ត្រូវបានអ្នកស្រាវជ្រាវអន្តរជាតិរកឃើញថាមានសក្តានុពលដ៏អស្ចារ្យមួយទៀត គឺការចូលរួមចំណែកក្នុង ការការពារជំងឺមហារីក

ធាតុប្រឆាំងអុកស៊ីតកម្ម៖ គន្លឹះទប់ស្កាត់ការវិវត្តដុំសាច់

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានបង្ហាញថា សារធាតុសកម្មជីវសាស្ត្រ ​និងសារធាតុប្រឆាំងអុកស៊ីតកម្ម ​ដែលមាននៅក្នុងផ្លែព្នៅ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកោសិកាដោយរ៉ាឌីកាល់សេរី​ដែលជាកត្តាបង្កឲ្យមានការវិវត្តទៅជាកោសិកាមហារីក។

ការសិក្សាជាបឋម ​បានបង្ហាញថា ការឧស្សាហ៍ទទួលទានទឹកផ្លែព្នៅ អាចជួយការពារពីរោគមហារីកមួយចំនួន ដូចជា៖

  • មហារីកថ្លើម​
  • មហារីកប្រព័ន្ធសរសៃប្រសាទ​
  • មហារីកសុដន់​
  • មហារីកពោះវៀនធំ​

អនុសាសន៍៖ ការទទួលទានទឹកផ្លែព្នៅជាប្រចាំ គឺជាមធ្យោបាយដ៏ឈ្ងុយឆ្ងាញ់ដើម្បីបន្ថែមសារធាតុការពារដល់រាងកាយរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចាំថាផ្លែព្នៅគ្រាន់តែជាជំនួយក្នុងរបបអាហារប៉ុណ្ណោះ ហើយមិនអាចជំនួសការព្យាបាលតាមវេជ្ជសាស្ត្របានឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ