ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការរវាងកម្លាំងជលផលជាមួយនិងសមត្ថកិច្ចព្រមទាំងអាជ្ញាធរមូលដ្ឋានបានបើកប្រតិបត្តិការចុះបង្ក្រាបទល្មើសនេសាទនៅក្នុងរដូវបើកលើទីតាំងស្រុកចំនួន៣ ក្នុងនោះមាន÷បាធាយ កងមាសនិងកំពង់សៀម ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៧-១៨ខែវិច្ឆិកាឆ្នាំ២០២៥។
ដោយកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់និងលូស្បៃម៉ុងរាប់ពាន់ម៉ែត្រព្រមទាំងចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិទៀតផង។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឱ្យដឹងនារសៀលថ្ងៃទី១៩វិច្ឆិកាថា: ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តក៏ដូចជាប្រធានមន្ទីរកសិកម្មរកាប្រមាញ់និងនេសាទខេត្ត បានជំរុញឲ្យកម្លាំងជំនាញជលផលត្រូវបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកព្រោះថាក្រុមជនខិលខូចមួយចំនួនតូចនៅតែបង្កប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ដើម្បីដាក់ចាប់យកត្រីជាពិសេសគឺលូស្បៃមុងតែម្ដង។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្តឱ្យដឹងទៀតថាក្នុងពេលដែលចុះបង្ក្រាបដោយធ្វើឡើងក្នុងនោះមាន÷
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ និងជាលា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៤ករណី រួមមាន៖
+ករណីទី១
-រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៣០ដើម
នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់
-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម
នៅចំណុចស្ពានដែក ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
+ករណីទី០៣
រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រី ចំនួន០២មាត់
-ទំហំ ៩×៤×២៥ម៉ែត្រ ចំនួន០១មាត់
-ទំហំ ៨×៤×២៣ម៉ែត្រ ចំនួន០១មាត់
នៅចំណុចព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី០៤
រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីចំនួន ០៣មាត់
-ទំហំ ៤×៣×១៧ម៉ែត្រ ចំនួន០១មាត់
-ទំហំ ៣×២,៥×១៥ម៉ែត្រ ចំនួន០១មាត់
-ទំហំ ៣×២,៥×១៣ម៉ែត្រ ចំនួន០១មាត់
នៅចំណុចព្រែកអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថារហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មេីសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណីរួមមាន៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់
-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១៦គីឡូក្រាម
នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់
-របាំងស្បៃមុងប្រវែង ៣៩០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៨៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ២៦គីឡូក្រាម
នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
+ករណីទី០៣
-របាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៣៥ដេីម
នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។សម្រាប់ទិសដៅបន្តគឺកម្លាំងជំនាញនៅតែសហការជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាកម្លាំងប្រដាប់អាវុធធ្វើយ៉ាងណាបង្ក្រាបបទល្មើសឲ្យបានច្រើនដើម្បីសម្បូរមច្ឆាតជាតិសម្រាប់ទ្រទ្រង់ជីវិតមនុស្ស ៕













ចែករំលែកព័តមាននេះ