ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត! ករណីឆេះ​ឡានស្តារិច ជិះជាលក្ខណៈគ្រួសារ ​ផ្អើលម្តុំស្តុបអ៊ីអន៣

49 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង Hyundai Starex ជិះ​ជា​លក្ខណៈ​គ្រួសារ​សុខ​ៗ​ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជាអណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ផ្អើល​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្តពន្លត់អគ្គី​ភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ ​កាលពី​​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា​…

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង Hyundai Starex ជិះ​ជា​លក្ខណៈ​គ្រួសារ​សុខ​ៗ​ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជាអណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ផ្អើល​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្តពន្លត់អគ្គី​ភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ ​កាលពី​​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៥ នៅចំណុច​ស្តុ​ប​អ៊ី​អន​៣ ផ្លូវ​៦០ម៉ែត្រ ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

រថយន្តមួយគ្រឿងខាងលើ​ម៉ាក Hyundai Starex ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-3353 ។​

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ដែល​ជិះ​ក្នុង​រថយន្ត​ខាងលើបានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្តមួយគ្រឿង​ខាងលើ​ មាន​គ្នា​៥​នាក់ ក្នុងនោះប្រុស​ម្នាក់ និង​មនុស្ស​ស្រី​មានកូន​តូច​ចំនួន​៤​នាក់ រួម​ទាំង​អ្នកបើកបរ បាន​​ជិះរថយន្ត​ចេញពី​បើក​ថ្នាំ អោយ​កូន​នៅ​មន្ទីរពេទ្យ រួច​ហើយក៍​ឈៀង​ចូល​លេង​ផ្សារ​ទំនើប​ជីប​ម៉ុង​បន្តិច​ផង​ដែរ ។

តាម​ប្រភព​បន្ត​ទៀត​ថា លុះ​ពេល​ចេញពី​ផ្សារ​ទំនើបរួច​ ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ បាន​នាំ​គ្នា​ជិះ​រថយន្ដ​របស់​ខ្លួន​ក្នុង​គោលបំណង​ត្រឡប់​ទៅ​វិញ​នៅ​ម្តុំ​ផ្លូវ​៥០​ម៉ែត្រ​ក្នុង​ខណ្ឌដង្កោ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាង​មិច ក៍​ស្រាប់តែ​បាន​ឆាបឆេះ ចេញពី​ផ្នែក​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ធ្វើ​អោយ​ពួក​គាត់​ដែល​ជិះ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត និង​រក​ជំនួយ​ដើម្បី​ពន្លត់​ផង ។ ពេល​នោះ​ក៍​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៍​ដូច​ជា​ខាង​ផ្សារ​ទំនើប បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ពន្លត់​​អស់​ជា​ច្រើន​បំពង់​ដែរ តែ​មិន​រលត់ ទើប​រាយការណ៍​បន្ត​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យ បាន​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​២ និង​បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត​ទំនើប​ធ្វើ​ឲ្យ​អណ្តាតភ្លើង​រលត់​ទៅ​វិញ​ម៉ោង​៦​និង​៥០​យប់​ថ្ងៃ​ដដែល ជា​ស្ថាពរ​ផង​ដែរ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​ខាងលើ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ ។ ចំពោះ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​បង្ក​ជា​ការ​ឆាបឆេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ