ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ

52 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្តែង​នូវ​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​របស់​កម្ពុជា ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​នូវ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ពង្រឹង​ការ​គ្រប់គ្រង​យោធា ឬ​បង្កើត​ស្ថានភាព​ថ្មី…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្តែង​នូវ​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​របស់​កម្ពុជា ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​នូវ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ពង្រឹង​ការ​គ្រប់គ្រង​យោធា ឬ​បង្កើត​ស្ថានភាព​ថ្មី នៅ​លើ​ទីតាំង​ជាក់ស្តែង ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​តានតឹង និង​រារាំង​ដល់​ការ​វិល​ត្រឡប់​របស់​ជន​ស៊ី​វិល​ទៅ​កាន់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

ក្នុង​សេចក្តីថ្លែងការណ៍​នា​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦​នេះ ក្រសួងការបរទេស បាន​បញ្ជាក់​ថា ការ​រាយ​បន្លា​លួស នៅ​ក្នុង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ដែល​សកម្មភាព​បែប​នេះ​បង្ក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ពុំ​សម​ស្រប​ទៅ​នឹង​វិធានការ​កាត់ បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួងការបរទេស​បាន​លើក​ឡើង​ដែរ​ថា​”​ជា​រឿង​មាន​សារៈសំខាន់​ដែល​ត្រូវ​គូសបញ្ជាក់​ថា សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវ​បាន​ព្រមព្រៀង​គ្នា​ថា ជា​ក្របខ័ណ្ឌ​គ្រប់​ជ្រុងជ្រោយ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន គោលបំណង​ចម្បង​បន្ធូរបន្ថយ​ស្ថានការណ៍ គាំពារ និង​ស្តារ​ប្រក្រតី​ភាព​នៃ​ការ​រស់នៅ​របស់​ជន​ស៊ី​វិល ព្រមទាំង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​មិនមែន​ដើម្បី​ពង្រឹង​វត្តមាន​យោធា​ឡើយ​» ។

ក្រសួងការបរទេស បាន​បន្ត​ឱ្យ​ដឹង​ថា​នៅ​ក្នុង​បរិបទ​នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់​នូវ​គ្រប់​ប្រការ​ទាំងអស់​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នានា ។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា ចិត្ត​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ បាន​កែប្រែ​ដោយ​ប្រើ​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ