ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​សារ​ការ​ហែ​បាតុកម្ម​នៅ​​​អ៊ីរ៉ង់​កើន​​​ដល់​ជាង​បី​ពាន់​នាក់

6 ម៉ោង មុន

ទី​ក្រុង​តេអេរ៉ង់៖ ចលនា​បាតុ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​គេ​នឹក​ស្មាន​ថា​បាន​ថម​ថយ​ឥទ្ធិ​ពល​ទៅ​វិញ​នោះ​បែរ​ជា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​កាន់​តែ​ច្រើន​។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ប្រមូល​តួ​លេខ​ថា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង​៣​ពាន់​​នាក់ហើយ​។ ចំណែក​សេវា​អ៊ីន​ធឺណិត​ដែល​ត្រូ​វ​បាន​កាត់​ផ្ដាច់​រយៈ​ពេល​៨​ថ្ងៃ​មក​ហើយ​នោះ​បើ​ទុក​ជា​មាន​សេវា​មក​វិញ​ក៏​មាន​ល្បឿន​យឺត​បំផុត​។ ក្រុម​សិទ្ធិ​មនុស្ស​ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​ថ្លែង​ថា​ខ្លួនបាន​ផ្ទៀង​ផ្ទាត់​ឃើញ​ថា​ចំនួន​អ្នក​ស្លាប់​មាន​៣០៩០​នាក់​ជា​ចំនួន​ដែល​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​។ នៅ​ក្នុង​ចំណោម​នោះ បាតុករ​ដែល​ស្លាប់​មាន​​ចំនួន​២៨៨៥​នាក់​។ ប្រជា​ជន​អ៊ីរ៉ង់​អះ​អាង​ថា​ចលនា​បង្ក្រាប​ដ៏​ខ្លាំង​ក្លា​ធ្វើ​ឱ្យ​​ចលនា​បាតុកម្ម​ថម​ថយ​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយ​ថា​មនុស្ស​ជា​ច្រើន​ត្រូ​វបាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​។ ទិដ្ឋ​ភាព​នៅ​រដ្ឋ​ធានី​តេ​អេរ៉ង់មាន​សភាព​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ​។…

ទី​ក្រុង​តេអេរ៉ង់៖ ចលនា​បាតុ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​គេ​នឹក​ស្មាន​ថា​បាន​ថម​ថយ​ឥទ្ធិ​ពល​ទៅ​វិញ​នោះ​បែរ​ជា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​កាន់​តែ​ច្រើន​។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ប្រមូល​តួ​លេខ​ថា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង​៣​ពាន់​​នាក់ហើយ​។ ចំណែក​សេវា​អ៊ីន​ធឺណិត​ដែល​ត្រូ​វ​បាន​កាត់​ផ្ដាច់​រយៈ​ពេល​៨​ថ្ងៃ​មក​ហើយ​នោះ​បើ​ទុក​ជា​មាន​សេវា​មក​វិញ​ក៏​មាន​ល្បឿន​យឺត​បំផុត​។

ក្រុម​សិទ្ធិ​មនុស្ស​ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​ថ្លែង​ថា​ខ្លួនបាន​ផ្ទៀង​ផ្ទាត់​ឃើញ​ថា​ចំនួន​អ្នក​ស្លាប់​មាន​៣០៩០​នាក់​ជា​ចំនួន​ដែល​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​។ នៅ​ក្នុង​ចំណោម​នោះ បាតុករ​ដែល​ស្លាប់​មាន​​ចំនួន​២៨៨៥​នាក់​។ ប្រជា​ជន​អ៊ីរ៉ង់​អះ​អាង​ថា​ចលនា​បង្ក្រាប​ដ៏​ខ្លាំង​ក្លា​ធ្វើ​ឱ្យ​​ចលនា​បាតុកម្ម​ថម​ថយ​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយ​ថា​មនុស្ស​ជា​ច្រើន​ត្រូ​វបាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​។

ទិដ្ឋ​ភាព​នៅ​រដ្ឋ​ធានី​តេ​អេរ៉ង់មាន​សភាព​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ​។ គេ​ឃើញ​ដ្រូន​ហោះ​ហើរ​ឆ្វែល​ឆ្វាត​ពេញ​ផ្ទៃ​អាកាស​នៃ​ទី​ក្រុង​នេះ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ គេ​ឃើញ​ថា​គ្មាន​ចលនា​បាតុកម្ម​ធំ​ដុំ​​អ្វី​ទេ​។ ប្រជា​ជន​អ៊ីរ៉ង់​ម្នាក់​រស់​នៅ​ទី​ក្រុង​តេ​អេ​រ៉ង់​ភាគ​ខាង​ជើង​ប្រាប់​ថា​នៅ​តាម​ដង​វិថី​នានា​ពោរ​ពេញ​ដោយ​សភាព​ស្ងាត់​ជ្រងំ​។​

លោក​ដូណាល់​ត្រាំ​កាល​ពី​មុន​នេះ​ព្រមាន​ថា​នឹង​ចាត់​វិធាន​ការ​យោធា​លើ​អ៊ីរ៉ង់​បើ​សិន​ពួក​គេ​ប្រហារ​ជីវិត​អ្នក​ជាប់​ឃុំ​ដោយ​ព្យួរ​ក​។ ក្រោយ​មក​ លោក​អះ​អាង​ថា​ថ្នាក់​ដឹក​នាំ​អ៊ី​រ៉ង់​សម្រេច​ចិត្ត​ព្យួរ​ទុក​គម្រោង​ប្រហារ​ជីវិត​នោះ​វិញ​​។ លោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​​។ ប្រភពខ្លះ​ថា​ចំនួន​អ្នក​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​នោះ​មាន​ជាង​៨​រយ​នាក់​។ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​អរ​គុណ​ចំពោះ​ការ​មិន​ប្រហារ​ជីវិត​។

អ៊ីរ៉ង់​មិន​បាន​ប្រកាស​អំពី​គម្រោង​ប្រហារ​ជីវិត​ ឬ​ក៏​ថា​ខ្លួន​លុប​ចោល​គម្រោង​ប្រហារ​ជីវិត​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​ប្រទេស​នៅ​ឈូង​សមុទ្រ​បាន​និយាយ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​កុំ​ទាន់​ប្រើ​ធម៌​ក្ដៅ​។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ផ្អិប​ទុក​គម្រោង​​វាយ​ប្រហារ​នោះ​វិញ​។ និស្សិត​ជន​ជាតិ​ឥណ្ឌា​ និង​អ្នក​ធ្វើ​ធម្ម​យាត្រា​ជន​ជាតិ​ឥណ្ឌា​នៅ​អ៊ីរ៉ង់​បាន​វិល​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ​ហើយ​​។ នៅ​អ៊ីរ៉ង់​ ពួក​គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ឯង​នៅ​តែ​មួយ​កន្លែង​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​​ ហើយ​មិន​អាច​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ទេ​។

លោក​ម្នាក់​ឈ្មោះ​ហ្សិត​ស៊ី​យេដា (Z Syeda) ជា​និស្សិត​ជន​ជាតិ​ឥណ្ឌា​រៀន​ឆ្នាំ​ទី​បី​ផ្នែក​សុខា​ភិបាល​ប្រាប់​ថា​យើង​ស្ដាប់​ឮ​ការ​និយាយ​រៀប​រាប់​ជា​ហូរ​ហែ​​អំពី​ចលនា​បាតុ​កម្ម​។ បុរស​ម្នាក់​លោត​នៅ​ពី​មុខ​រថ​យន្ត​ដែល​ពួក​គេ​កំពុង​ជិះ​ដោយ​កាន់​ភ្លើង​គប់​មួយ​ផង​។ បុរស​នោះ​ស្រែក​ជ័យ​ឃោស​ទៅ​តាម​ភាសា​នៅ​ក្នុង​តំបន់​។ នៅ​ក្នុង​កែវ​ភ្នែក​របស់​គាត់​បង្កប់​ដោយ​កំហឹង​ និង​គំនុំ​។ ក្រសួង​ការ​បរទេស​ឥណ្ឌា​ថ្លែង​ថា​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម្ម​អាច​បើក​ដំណើរ​ការ​​ដើម្បី​ដឹក​មនុស្ស​ទៅ​មក​រវាង​ឥណ្ឌា និង​អ៊ី​រ៉ង់​។ ដូច្នេះ​ឆ្លៀត​ពេល​នេះ​រដ្ឋាភិបាល​ឥណ្ឌា​នឹង​ចាត់​វិធាន​ការ​ការ​ពារ​​សុវត្ថិ​ភាព​ និង​សុខុមាល​ភាព​របស់​ជន​ជាតិ​​ឥណ្ឌា​នៅ​ប្រទេស​អ៊ីរ៉ង់​៕ ប្រភព៖ រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ