ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Philippe Coutinho បង្ហើប​ប្រាប់​ពី​អនាគត​ជាមួយ​ក្លិប Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Barcelona ដែល​ត្រូវ​បាន​ខ្ចី​ដោយ​ក្លិប Bayern Munich លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Barcelona ដែល​ត្រូវ​បាន​ខ្ចី​ដោយ​ក្លិប Bayern Munich លោក Philippe Coutinho បាន​បើកចំហ​អំពី​ផែនការ​របស់​គាត់​សម្រាប់​ពេល​អនាគត ហើយ​បានឱ្យ​តម្រុយ​ថា​អាច​នឹង​ចាកចោល​ក្លិប Barcelona​។

Coutinho បាន​ចូលរួម​ជាមួយ​ក្រុម Bayern Munich ក្នុង​ការ​ខ្ចី​ជើង នៅ​ដើម​យុទ្ធនាការ​នេះ បន្ទាប់​ពី​បាន​បាត់បង់​ការ​ពេញចិត្ត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde គ្រូបង្វឹក​នៅ Barca​។

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន ៣​គ្រាប់​និង​ជួយ​បាន ៣​លើក ក្នុង​ការ​បង្ហាញខ្លួន​លី​គ​ចំនួន ១២​លើក សម្រាប់​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Bundesliga ថ្មី​ៗ​នេះ​បាន​សារភាព​ថា​គាត់​ចង់​បន្ត​ការ​ស្នាក់​នៅ​ជាមួយ​ក្លិប​អា​ល្លឺ​ម៉​ង់​មួយ​នេះ​។

Coutinho បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់​។ ខ្ញុំ​គ្រោង​នឹង​ស្នាក់​នៅ​ទី​នេះ ហើយ​ផ្តោត​លើ​ទី​នេះ​។ ប្រសិនបើ​វា​នៅ​តែ​ល្អ​ដូច​ពេល​នេះ ខ្ញុំ​នឹង​នៅ​»​។

អតីត​តារា​ហង្ស​ក្រហម Liverpool រូប​នេះ​ក៏​បាន​រក្សា​ការ​កោតសរសើរ​ចំពោះ​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្លិប Bayern លោក Hans-Dieter Flick ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​កៅអី​ក្តៅ បន្ទាប់​ពី​ការ​លាលែង​របស់​លោក Niko Kovac កាលពី​ខែ​មុន​។

កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ “​យើង​បាន​យល់​ច្បាស់​ពី​របៀប​នៃ​ការ​បង្វឹក​និង​លេង​របស់​គាត់​។ អ្វី​ៗ​ដំណើរការ​បាន​ល្អ ដោយសារ​ចំណុច​នេះ​។ Flick ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​សំខាន់​។ យើង​សប្បាយចិត្ត បើ​ទោះជា​ដឹង​ថា​មានការ​ងារ​ជា​ច្រើន​ត្រូវធ្វើ​។​”

Coutinho រកបាន ២១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៧៦​ដង​អំឡុង​ពេល ១៨ ខែ​ដំបូង​របស់​គាត់​នៅ Camp Nou បន្ទាប់​ពី​បាន​ចាក​ចេញពី​ក្លឹ​ប​ពី​ហង្ស​ក្រហម សម្រាប់​ថ្លៃ​ឈ្នួល​ដែល​មាន​ចំនួន​លើស​ពី ១០៥​លាន​ផោន​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ