ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ហុងកុង​វិល​ត្រឡប់​ជា​ថ្មីតា​ម​ដង​​វិថី​នានា

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១​ធ្នូ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ឧស្ម័ន​ម្រេច ខណៈ​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ បាន​វិល​ត្រឡប់​ជា​ថ្មី​មក​កាន់​ដង​វិ​ថី​នានា ក្រោយ​ស្ងប់ស្ងាត់​១​ស​ប្ដា​ហ៍​ បន្ទាប់​ពី​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​មក​។ បាតុកម្ម​ថ្ងៃ​ទី​១​ធ្នូ​ហាក់ជា​ការ​សាកល្បង​និង​ជា​ការ​ស្ទង់​មើល​គ្នា សម្រាប់​អាជ្ញាធរ​និង​ពួក​បាតុករ…

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១​ធ្នូ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ឧស្ម័ន​ម្រេច ខណៈ​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ បាន​វិល​ត្រឡប់​ជា​ថ្មី​មក​កាន់​ដង​វិ​ថី​នានា ក្រោយ​ស្ងប់ស្ងាត់​១​ស​ប្ដា​ហ៍​ បន្ទាប់​ពី​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​មក​។

បាតុកម្ម​ថ្ងៃ​ទី​១​ធ្នូ​ហាក់ជា​ការ​សាកល្បង​និង​ជា​ការ​ស្ទង់​មើល​គ្នា សម្រាប់​អាជ្ញាធរ​និង​ពួក​បាតុករ ក្រោយ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កំណត់​ពី​ជោគជ័យ​ដ៏​ធំធេង​របស់​ក្រុម​ស្និទ្ធ​ប្រជាធិបតេយ្យ ខណៈ​ក្រុង​ប៉េ​កាំ​ង​និង​រដ្ឋាភិបាល​ហុងកុង​បដិសេធ​រាល់​សម្បទាន​ថ្មី​។

ប៉ុន្តែ​ក្នុង​បាតុកម្ម​ថ្មី​មានការ​វិល​ត្រឡប់ នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​បាតុករ​មួយ​ចំនួន​និង​ប៉ូលិស ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​បាតុករ​។ បាតុកម្ម​ហុងកុង​នា​ថ្ងៃ​ទី​១​ធ្នូ មានការ​ប្រមូល​ផ្ដុំ​គ្នា​៣​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ដោយ​ប្ដេជ្ញា​ដាក់​ការ​កៀបសង្កត់ លើ​អាជ្ញាធរ​ហុងកុង​ដើម្បី​ឲ្យ​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួក​គេ​។ ពួក​បាតុករ​និយាយ​ថា​រដ្ឋាភិបាល​នៅ​តែ​ពុំ​មាន​ចេតនា​ស្ដាប់​យើង​ដូច្នេះ​បាតុកម្ម​នឹង​នៅ​បន្ត​ហើយនឹង​មិន​បញ្ឈប់​ឡើយ​។

នា​ព្រឹក​ថ្ងៃ​ទី​១​ធ្នូ​បណ្ដា​កុមារ​និង​មនុស្ស​ចាស់ បាន​ចូលរួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ឧប្បត្តិហេតុ​។ នា​វេលា​រសៀល​បាតុកម្ម​ពុំ​សូវ​ធំ​មួយ កើត​មាននៅ​មុខ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក ដើម្បី​ថ្លែងអំណរគុណ​ដល់​ក្រុង​វ៉ា​សិ​ុ​ន​តោន ដែល​គាំទ្រ​ចលនា​តវ៉ា​របស់​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ