ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញុ​ាំ​​បន្លែ​បៃតងច្រើន​​នឹង​ទទួល​​អត្ថ​ប្រយោជន៍ដ៏​​អស្ចារ្យ​ទាំងនេះ

4 ឆ្នាំ មុន

បន្លែ​បៃតង​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ចង់​រក្សា​រាង​ស្លី​ម​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​បន្លែ​បៃតង​ក៏​ចាំបាច់​ដើម្បី​សុខ​ភាពរឹងមាំ​ផង​ដែរ​។ ថា​តើ​ការ​ទទួលទាន​បន្លែ​បៃតង​ប្រសើរ​យ៉ាងណា​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១. ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ៖…

បន្លែ​បៃតង​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ចង់​រក្សា​រាង​ស្លី​ម​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​បន្លែ​បៃតង​ក៏​ចាំបាច់​ដើម្បី​សុខ​ភាពរឹងមាំ​ផង​ដែរ​។ ថា​តើ​ការ​ទទួលទាន​បន្លែ​បៃតង​ប្រសើរ​យ៉ាងណា​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ៖ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម សារធាតុ Folate ជាតិ​ស​សៃ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន A វីតាមីន C និង​វីតាមីន K​។ ហើយ​ពិត​ណាស់​ការ​ទទួល​ទាន​បន្លែ​បៃតង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ក៏​ដូច​ជា​ទល់លាមក​ដែល​កើតឡើង​កំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​។

២. កម្ចាត់​ខ្លាញ់​មិនល្អ​ក្នុង​ឈាម ៖ ការ​រួម​បញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ជា​វិធី​ដ៏​ប្រសើរ និង​ងាយ​បំផុត ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ triglycerides ក្នុង​ឈាម​។ នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​មិន​ល្អ​ចេញពី​រាង​កាយ ក៏​ដូច​ជាស​សៃ​ឈាម​។ លើស​ពី​នេះ​ទៅ​ទៀត បន្លែ​បៃតង​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ alpha-lipolic acid ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់ triglyceride ក្នុង​ចរន្តឈាម​បាន​ដល់​ទៅ ៦០ ភាគរយ​ឯណោះ​។

៣. កម្ចាត់​ជាតិពុល​ក្នុង​រាង​កាយ ៖ បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ folate វីតាមីន C វីតាមីន k ជាតិ​ស​សៃ ក្លរ៉ូភីល និង​សារធាតុ phytonutrients ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្សាប​ជាតិពុល ហើយ​ថែម​ទាំង​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ទៀត​ផង​។

៤. ពង្រឹង​សុខភាព​ឆ្អឹង ៖ បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​ដូច​ទៅ​នឹង​ម្ស៉ៅ​ធញ្ញជាតិ​ដែរ​។ ដូច្នេះ​ការ​បន្ថែមបន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក គឺ​សំខាន់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ឆ្អឹង​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​។

៥. ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់ ៖ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹង​មាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែល​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឬ​ស​នៃ​សក់​ទទួល​បាន​សារធាតុចិញ្ចឹម​តាម​រយៈ​ការ​ផ្គត់ផ្គង់​របស់​ឈាម​។

៦. ពង្រឹង​សុខភាព​ថ្លើម ៖ ព្យាយាម​ទទួលទាន​បន្លែ​បៃតង​អោយ​បាន​ច្រើន ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ក៏​ដូច​ជា​អង់ស៊ីម​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​ថ្លើម​និង​ការ​បន្សាប​ជាតិពុល​។

៧. សុខភាព​ភ្នែក ៖ បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ zeaxanthin និង lutein ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ភ្នែក​ឡើងបាយ និង​ជំងឺ​ខ្សោយ​ភ្នែក​​គួរ​ឱ្យ​កត់សម្គាល់​។

៨. ទប់ស្កាត់​ជំងឺមហារីក ៖ នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អង់ស៊ីម​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​កាត់​បន្ថយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។

៩. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ប​ន្លៃ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ស​សៃ​ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ក៏​ដូច​ជា​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

១០. ពង្រឹង​សុខភាព​ខួរក្បាល ៖ បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល ពិសេស​វីតាមីន b12 ជួយ​ការពារ​កោសិកា​ខួរក្បាល​ដែល​ធ្វើ​ឱ្យ​មុខងារ​នៃ​ខួរ​ក្បាល​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ​ការ​ចង​ចាំ ឬ​សមត្ថភាព​នៃ​ការ​ចង​ចាំ​មាន​លក្ខណៈ​អន់​ថយ​ជាង​មុន ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន b12 (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ