ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុតមាន​ជីវជាតិ​ខ្ពស់​! តែបើ​អ្នក​ស្ថិត​ក្នុង ៤ ក្រុម​នេះ ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន

3 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស៊ុត​គឺជា​កំពូល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន អាស៊ីត​អា​មី​ណូ​ចាំបាច់​ទាំង ៩ ប្រភេទ ព្រមទាំង​វីតាមីន​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា A, D, E, K…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស៊ុត​គឺជា​កំពូល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន អាស៊ីត​អា​មី​ណូ​ចាំបាច់​ទាំង ៩ ប្រភេទ ព្រមទាំង​វីតាមីន​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា A, D, E, K និង​សារធាតុ Choline ដែល​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ខួរក្បាល និង​ថ្លើម​។

ជា​ទូទៅ សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ធម្មតា ការ​ទទួលទាន​ស៊ុត​ពី ១ ទៅ ២ គ្រាប់​ក្នុង​មួយ​ថ្ងៃ មិន​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​កម្រិត​ខ្លាញ់​ក្នុង​ឈាម​នោះ​ឡើយ​។ ចំណែកឯ​អ្នក​ហាត់ប្រាណ ឬ​កីឡាករ​ដែល​ត្រូវការ​ប្រូតេអ៊ីន​ខ្ពស់ ក៏​អាច​ទទួលទាន​បាន​ច្រើន​ជាង​នេះ ដោយ​ផ្ដោត​សំខាន់​លើ​ផ្នែក​ពណ៌​ស ដើម្បី​ជៀសវាង​ការ​លើស​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​។

ទោះជា​យ៉ាងណា បុគ្គល​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព​ជាក់លាក់ ចាំបាច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​ស៊ុត​។ ក្រុម​ដំបូង​គឺ​អ្នក​ដែល​មាន​អា​ឡែ​ស៊ី​ជាមួយ​ស៊ុត ដែល​ភាគច្រើន​កើត​លើ​កុមារ​តូច​ៗ ដែល​អាច​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​កន្ទួល​រមាស់ ពិបាក​ដកដង្ហើម ឬ​គ្រោះថ្នាក់​ដល់​ជីវិត​។

បន្ទាប់​មក​គឺ​អ្នក​ដែល​មាន​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ឬ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រ៉ាំរ៉ៃ គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្នែក​ពណ៌​លឿង ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែល​អាច​បង្កើន​បន្ទុក​ដល់​មេតា​ប៉ូ​លី​ស​របស់​ថ្លើម និង​សរសៃឈាម​។ ចំពោះ​អ្នកជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ទោះបីជា​អាច​ទទួលទាន​ផ្នែក​ពណ៌​សបាន​ក៏​ដោយ ក៏​ត្រូវ​តែ​គ្រប់គ្រង​បរិមាណ​ប្រូតេអ៊ីន​សរុប​ឱ្យ​បាន​ហ្មត់ចត់​បំផុត ក្រោម​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​រក្សា​តុល្យភាព​សុខភាព​រាង​កាយ​ឱ្យ​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ