ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នក​គួរ​ទទួលទាន​កាហ្វេ​នៅ​ពេល​ថ្ងៃ ? នេះ​ជា​ហេតុផល​សុខភាព ៥ យ៉ាង

12 ម៉ោង មុន

ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​សម​ល្មម​នៅ​ពេល​ថ្ងៃ មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​ស្វាង​ពី​ភាព​ងងុយដេក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព និង​ប្រសិទ្ធភាព​ការងារ​ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​ផឹក​កាហ្វេ​ពេល​ថ្ងៃ​៖ ១. បង្កើន​ថាមពល និង​ភាព​ស្វាហាប់ ជាតិ​កាហ្វេ​អ៊ី​ន…

ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​សម​ល្មម​នៅ​ពេល​ថ្ងៃ មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​ស្វាង​ពី​ភាព​ងងុយដេក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព និង​ប្រសិទ្ធភាព​ការងារ​ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​ផឹក​កាហ្វេ​ពេល​ថ្ងៃ​៖

១. បង្កើន​ថាមពល និង​ភាព​ស្វាហាប់

ជាតិ​កាហ្វេ​អ៊ី​ន នៅ​ក្នុង​កាហ្វេ​នឹង​ទៅ​រារាំង​សារធាតុ Adenosine នៅ​ក្នុង​ខួរក្បាល (​ដែល​ជា​សារធាតុ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ងងុយ​)​។ វា​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល ស្វាង និង​បង្កើន​ការ​ចង​ចាំ​ក្នុងអំឡុងពេល​ធ្វើការ ឬ​រៀនសូត្រ​។

២. ជួយ​ដល់​ការ​ដុត​រំលាយ​អាហារ និង​សម្រក​ទម្ងន់

កាហ្វេ​អ៊ី​ន​អាច​ជួយ​បង្កើន​អត្រា​នៃ​ការ​ដុត​រំលាយ​អាហារ (Metabolism) បាន​ពី ៣% ទៅ ១១%​។ ការ​ផឹក​កាហ្វេ​ខ្មៅ (​គ្មាន​ស្ករ​) នៅ​ពេល​ថ្ង ជួយ​ឱ្យ​រាង​កាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ប្រសើរ​ជាង​មុន ជា​ពិសេស​ប្រសិនបើ​អ្នក​ផឹក​វា​មុន​ពេល​ហាត់ប្រាណ​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួលទាន​កាហ្វេ​ជា​ប្រចាំ​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​កាហ្វេ​ជួយ​ឱ្យ​កោសិកា​ក្នុង​រាង​កាយ​មាន​ភាពស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន​បាន​ល្អ​។

៤. ការពារ​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ

កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេងវង្វាន់ (Alzheimer’s) និង​ជំងឺ​ញ័រ​ដៃជើង (Parkinson’s) នៅ​ពេល​អ្នក​ឈាន​ចូល​វ័យ​ចំណាស់​។ វា​ជួយ​រក្សា​សុខភាព​កោសិកា​ខួរក្បាល​ឱ្យ​នៅ​ក្មេងខ្ចី និង​មានដំណើរ​ការ​ល្អ​។

៥. ការពារ​ថ្លើម និង​បេះដូង

កាហ្វេ​មាន​សមត្ថភាព​ការពារ​ថ្លើម​ពី​ជំងឺ​រលាក​ថ្លើម ឬ​ក្រិន​ថ្លើម​។ លើស​ពី​នេះ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​ក្នុង​កម្រិត​សម​ល្មម (២-៣ កែវ​ក្នុង​មួយ​ថ្ងៃ​) អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​មួយ​ចំនួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ