ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពូលអាហារ ១០ យ៉ាង ជួយឱ្យប្រព័ន្ធរំលាយអាហារដើរស្រួល និងសុខភាពមាំមួន

2 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស របបអាហារគឺជាគន្លឹះដ៏សំខាន់សម្រាប់សុខភាពក្រពះ និងពោះវៀន។ ​អ្នកជំនាញផ្នែករោគពោះវៀន ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវមិនត្រឹមតែជួយឱ្យការរំលាយអាហារមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រព័ន្ធស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗទៀតផង។ ក្នុងចំណោមអាហារដែលល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ មើមដំឡូងជ្វា…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស របបអាហារគឺជាគន្លឹះដ៏សំខាន់សម្រាប់សុខភាពក្រពះ និងពោះវៀន។

​អ្នកជំនាញផ្នែករោគពោះវៀន ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវមិនត្រឹមតែជួយឱ្យការរំលាយអាហារមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រព័ន្ធស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗទៀតផង។ ក្នុងចំណោមអាហារដែលល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ មើមដំឡូងជ្វា និងចេកទុំដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាតិសរសៃ និងម្សៅដែលជួយសម្រួលដល់ចលនាពោះវៀន បង្ការការទល់លាមក និងជួយឱ្យបាក់តេរីល្អលូតលាស់បានល្អ។ ទន្ទឹមនឹងនេះ យ៉ាអួ​ ដែលផ្ទុកទៅដោយប្រូបាយអូទិក ​ក៏ជួយរក្សាតុល្យភាពបាក់តេរីក្នុងពោះវៀន កាត់បន្ថយការហើមពោះ និងជួយឱ្យការរំលាយជាតិប្រូតេអ៊ីនកាន់តែប្រសើរឡើង។

ក្រៅពីនេះ ម្សៅអូត ​និងផ្លែប៉ោមដែលសម្បូរជាតិសរសៃរលាយ ក៏ជួយពន្យឺតការស្រូបយកជាតិខ្លាញ់មិនល្អ និងសម្រួលដល់ការបញ្ចេញចោលបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះអាហារដែលជួយបំបែកជាតិប្រូតេអ៊ីនបានលឿន ល្ហុងទុំដែលមានអង់ស៊ីម Papain និងខ្ញីដែលជួយឱ្យក្រពះបញ្ចេញអាហារបានឆាប់ គឺជាជម្រើសដ៏វិសេសដើម្បីកាត់បន្ថយអាការៈចង្អោរ និងហើមពោះ។ សម្រាប់សុខភាពសាច់ដុំពោះវៀន និងការកាត់បន្ថយការរលាក ការទទួលទានត្រីសាម៉ុងដែលសម្បូរអូមេហ្គា-៣ និងបន្លែស្ពៃពួយឡេងដែលមានម៉ាញ៉េស្យូមខ្ពស់ ក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបបអាហារប្រចាំថ្ងៃ។ ជាចុងក្រោយ រមៀតដែលមានសារធាតុ Curcumin ក៏ជួយប្រឆាំងការរលាក និងជួយជួសជុលភ្នាសក្រពះ ក៏ដូចជាកាត់បន្ថយអាការៈច្រាលទឹកអាស៊ីតផងដែរ។

ដើម្បីរក្សាសុខភាពរំលាយអាហារឱ្យមានស្ថិរភាព អ្នកជំនាញបានណែនាំឱ្យកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ស្ករចម្រាញ់ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្ពស់។ ចំពោះអ្នកដែលមានបញ្ហាហើមពោះ ឬបញ្ចេញហ្គាសច្រើន ក៏គួរតែមានការប្រុងប្រយ័ត្នក្នុងការញ៉ាំខ្ទឹមស ខ្ទឹមបារាំង និងសណ្ដែកក្នុងបរិមាណច្រើនហួសហេតុពេក ដើម្បីជៀសវាងការបង្កឱ្យមានភាពមិនស្រួលក្នុងពោះ៕