ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លា​ហើយ​ភាព​តានតឹ.ង​! វិធីសាស្ត្រ​ងាយ​ៗ ១០ យ៉ាង​ ដើម្បី​កំដរ​ផ្លូ.វចិត្ត​ដោយ​មិនបាច់​ប្រើ​ថ្នាំ

9 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ភាព​តានតឹង​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ប៉ុន្តែ​ប្រសិនបើ​ទុក​ឱ្យ​វា​គ្របដណ្ដប់​យូរ​ពេក វា​នឹង​បំផ្លាញ​សុខភាព​ទាំង​រាង​កាយ និង​ស្មារតី​។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​មាន​អាកា​រៈ​ដូច​ជា បេះដូង​លោត​ញាប់ គេង​មិន​លក់ ឆាប់​ខឹង ឬ​ឈឺក្បាល​ប្រកាំង​ញឹកញាប់…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ភាព​តានតឹង​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ប៉ុន្តែ​ប្រសិនបើ​ទុក​ឱ្យ​វា​គ្របដណ្ដប់​យូរ​ពេក វា​នឹង​បំផ្លាញ​សុខភាព​ទាំង​រាង​កាយ និង​ស្មារតី​។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​មាន​អាកា​រៈ​ដូច​ជា បេះដូង​លោត​ញាប់ គេង​មិន​លក់ ឆាប់​ខឹង ឬ​ឈឺក្បាល​ប្រកាំង​ញឹកញាប់ វា​ដល់​ពេល​ដែល​ត្រូវ​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ទាំងនេះ​ដើម្បី​ស្ដារ​ថាមពល​ផ្លូវចិត្ត​ឡើង​វិញ​៖

ជំហាន​ដំបូង​បំផុត​គឺ​ការ ធ្វើ​ចលនា​រាង​កាយ និង​ហាត់ប្រាណ ដើម្បី​បញ្ចេញ​ជាតិ​សេ​រ៉ូ​តូ​នី​ន​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា និង​គេង​លក់​ស្រួល​។ ទន្ទឹម​នឹង​នេះ ការ គ្រប់គ្រង​របប​អាហារ ដោយ​កាត់​បន្ថយ​គ្រឿង​ស្រវឹង បារី និង​ជាតិ​កាហ្វេ​អ៊ី​ន គឺជា​គន្លឹះ​សំខាន់ ព្រោះ​សារធាតុ​ទាំងនេះ​រំខាន​ដល់​ប្រព័ន្ធ​ប្រសាទ និង​ធ្វើ​ឱ្យ​ការ​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​ជ្រើសរើស​អាហារ​ដែល​មាន​តុល្យភាព និង ផឹក​តែ​ផ្កា​ខា​ម៉ា​មី​ល ក្ដៅ​ឧណ្ហ​ៗ​មុន​ចូល​គេង ដើម្បី​ជួយ​ឱ្យ​រាង​កាយ​សម្រាក​បាន​ស្កប់ស្កល់​។

ក្រៅពី​ការ​ថែទាំ​ខាងក្នុង ការ​កែប្រែ​បរិយាកាស​ជុំវិញ​ក៏​ជួយ​បាន​ច្រើន​ដែរ ដូច​ជា​ការ ប្រើ​ក្លិនក្រអូប ពី​ប្រេង​ឡា​វេន​ឌឺ ឬ​ទៀន​ក្រអូប​ដើម្បី​បន្ធូរ​អារម្មណ៍​។ ការ អនុវត្ត​កា​រដក​ដង្ហើមវែង​ៗ និង​ធ្វើ​សមាធិ ត្រឹមតែ ១៥-៣០ នាទី​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​ឱ្យ​ខួរក្បាល​បាន​ឈប់​សម្រាក​ពី​គំនិត​ដ៏​ស្មុគស្មាញ​។ ជា​ចុង​ក្រោយ ចូរ​ផ្ដល់​អាទិភាព​លើ ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​យ៉ាងតិច ៦ ម៉ោង ក្នុង​បន្ទប់​ដែល​ស្ងប់ស្ងាត់ និង​គ្មាន​ពន្លឺ​រំខាន ព្រោះ​ការ​សម្រាក​គឺជា​ថ្នាំ​ព្យាបាល​ភាព​តានតឹង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។

ការ​អនុវត្ត​ទម្លាប់​តូច​ៗ​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​អ្នក​ក្លាយជា​ម្ចាស់​លើ​អារម្មណ៍​ខ្លួនឯង និង​រស់នៅ​ដោយ​ភាព​រីករាយ​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ