យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលមានបញ្ហាបេះដូង និងសរសៃឈាម ការជ្រើសរើសអាហារពេលព្រឹកដែលកម្រិតជាតិខ្លាញ់អាក្រក់ សូដ្យូម និងជាតិស្ករ គឺជាគន្លឹះសំខាន់ក្នុងការរក្សាលំនឹងសម្ពាធឈាម និងជាតិស្ករ។
ការចាប់ផ្ដើមថ្ងៃថ្មីជាមួយ គ្រាប់ធញ្ញជាតិអូត ដែលសម្បូរទៅដោយសរសៃអាចរលាយ ជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់ក្នុងពោះវៀន ចំណែកឯ នំបុ័ងធញ្ញជាតិ ផ្ដល់ជាតិម៉ាញេស្យូម និងប៉ូតាស្យូម ជួយឱ្យសរសៃឈាមរឹងមាំ និងសម្រួលដល់លំហូរឈាមបានល្អ។ បន្ថែមពីនេះ ការប្តូរមកញ៉ាំ ទឹកដោះគោរុក្ខជាតិមិនផ្អែម (ដូចជាទឹកដោះគោអាល់ម៉ុន ឬសណ្ដែកសៀង) និង ស៊ុតស្ងោរ ក្នុងបរិមាណសមល្មម នឹងជួយផ្ដល់ប្រូតេអ៊ីនខ្ពស់ និងខ្លាញ់ល្អសម្រាប់រាងកាយ ដោយមិនដាក់សម្ពាធដល់បេះដូងឡើយ។
ជាចុងក្រោយ ការញ៉ាំ ផ្លែឈើស្រស់ ដូចជា ប៉ោម ចេក ឬប្ល៊ូបឺរី ជំនួសឱ្យការផឹកទឹកផ្លែឈើកំប៉ុង នឹងជួយឱ្យរាងកាយទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃពេញលេញ ដើម្បីកាត់បន្ថយការឡើងសម្ពាធឈាម។ ដើម្បីការពារបេះដូងឱ្យកាន់តែប្រសើរ អ្នកជំងឺគួរជៀសវាងអាហារកែច្នៃ អាហារបំពងដែលមានខ្លាញ់ខ្លាំង ឬមីកញ្ចប់ ហើយងាកមកអនុវត្តរបបអាហារបែបស្រាលៗ លាយឡំជាមួយការហាត់ប្រាណ និងការពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមកកស្ទះ៕
ចែករំលែកព័តមាននេះ