ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើការលក់ដូររំលោ.ភចិញ្ចើមផ្លូវ ! ត្រូវនគរបាលខេត្តកំពង់ចាមចុះណែនាំអាជីវករនៅផ្សារបឹងកុក

1 នាទី មុន

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ក្រុង​កំពង់ចាម ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ផ្សព្វផ្សាយ​ការ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​កំពុង​ប្រកប​របរ​លក់ដូរ​នៅ​ជុំវិញ​តំបន់​ផ្សា​របឹង​កុក ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ខេត្តកំពង់ចាម AKP បាន​ប្រកាស​នា​ថ្ងៃ​ទី​៩…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ក្រុង​កំពង់ចាម ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ផ្សព្វផ្សាយ​ការ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​កំពុង​ប្រកប​របរ​លក់ដូរ​នៅ​ជុំវិញ​តំបន់​ផ្សា​របឹង​កុក ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ខេត្តកំពង់ចាម AKP បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែមីនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦​នេះ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកំពង់ចាម បាន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ចាម បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​លក់ដូរ នៅ​គោលដៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ។

បើ​តាម​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​ទៅ​តាម​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ និង​សេចក្តីសម្រេច​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត កម្លាំង​កា​រិ​នគរបាល​សណ្តាប់ធ្នាប់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​ក្រុង​កំពង់ចាម បាន​បន្ត​ចុះ​រៀប​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​កំពង់ចាម គោលដៅ​ផ្សា​របឹង​កុក ខេត្តកំពង់ចាម ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១ ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ
ដែល​ដាក់​ទំនិញ​លក់ដូរ​រំ​លោ​.​ភលើ​ចិញ្ចើម​ផ្លូវថ្នល់ និង​ឲ្យ​រើ​ចេញបាន​ចំនួន​៦​នាក់ (៦​កន្លែង​) ។
២ ធ្វើការ​ណែនាំ​អ្នកលក់​តាម​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​ដែល​ដាក់​ទំនិញ​ផ្សេង​ៗ និង​តាំង​វត្ត អាណា​ធិ​ប​តេ​យ្យ​គ្មាន​សណ្តាប់ធ្នាប់​បាន ២​ខ្នង​ផ្ទះ (​ដោយ​ឲ្យ​គាត់​រុះរើ​តែ​ម្តង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ