សង្គ្រាមអ៉ីរ៉ង់ ៖ ពេលតម្លៃប្រេងលើពិភពលោក ហក់ឡើងខ្ពស់យ៉ាងលឿនជាមួយសង្គ្រាមនៅ
អ៉ីរ់ង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបាននិយាយសម្រាលថា នោះគ្រាន់តែណ្ដោះអាសន្នប៉ុណ្ណោះ ។
ជាផលវិបាកដោយផ្ទាល់នៃសង្គ្រាមដែលអាមេរិក និងអ៉ីស្រាអែលបានធ្វើប្រឆាំងអ៉ីរ៉ង់ តម្លៃប្រេងពិភពលោក កំពុងតែឡើងកាន់តែខ្ពស់ដល់ជាង១០០ដុល្លារ ហើយក្នុងប្រេងឆៅមួយធុង កាលពីយប់ថ្ងៃទី៨ មក៩មីនា ដែលបង្ខំឲ្យលោកត្រាំបញ្ចេញប្រតិកម្មដោយឆាប់រហ័ស តាមបណ្ដាញ
សង្កម TRUTH SOCIAL ។
តម្លៃប្រេងឆៅក្នុង១ធុងបានឡើងលើសពី១០០ដុល្លារក្នុង១ធុង លើទីផ្សារអាមេរិក ជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ មក។ នាវេលាម៉ោង០០ និង៤០នាទីម៉ោងនៅក្រុងប៉ារីស ប្រេងឆៅរបស់WEST TEXAS INTERNATIONAL សម្រាប់ការផ្ដល់ខែមេសា បានឡើងថ្លៃដល់១៦,៦៤% គឹ១០៦,០៣ដុល្លារ ក្នុង១ធុង ។ វានៅបន្តឡើងទៀតដល់១១១,៣៤ដុល្លារ មុនពេលចុះបន្តិចវិញ។
ពេលតម្លៃប្រេងហក់ឡើងខ្លាំងបែបនេះ នាំឲ្យបណ្ដាមេដឹកនាំពិភពលោកមានការបារម្ភហើយបណ្ដាអ្នកប្រើប្រាស់ ជួបការលំបាករួចហើយ ។ លោកត្រាំចង់និយាយសម្រាលដោយលោកថា នោះគ្រាន់តែជាតម្លៃតូចមួយ ដែលត្រូវចំណាយសម្រាប់សន្តិភាព និងសន្តិសុខអាមេរិកនិងពិភពលោក។ លោកអះអាងថា តម្លៃប្រេងនឹងធ្លាក់ចុះវិញដោយឆាប់រហ័ស ក្រោយពេលការបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបង្ហើយ។
សង្គ្រាមនៅអ៉ីរ៉ង់តម្លៃឧស្ម័នពេលនេះ ក៏ឡើងកាន់តែខ្ពស់ដែរ។ តម្លៃឧស្ម័ននៅអឺរ៉ុបអាចកើនឡើងកាន់តែខ្ពស់ ប្រសិនបើការរាំងខ្ទប់ការនាំំចេញឧស្ម័នធម្មជាតិរាវពីប្រទេសកាតានៅបន្ត។ តម្លៃឧស្ម័នរាវអាចកើនឡើងពី៤០ទៅ៥០% ដែលលើសដាច់ឆ្ងាយពីនៅអាស៊ី បើការបិទច្រកសមុទ្រORMUZ អូសបន្លាយពេលយូរទៀត ក៏ដូចជាការបញ្ឈប់ផលិតកម្មឧស្ម័នរបស់កាតាដែរ ៕
ចែករំលែកព័តមាននេះ